ថៃ៖ Mew Nittha ជាតារាសម្តែងស្រី ដ៏មានភាពល្បីល្បាញម្នាក់ នៅក្នុងប្រទេសថៃ ដោយក្រោយពីរៀបការ ជាមួយនឹងកម្លោះហាយសូម្នាក់ អស់រយៈពេលជិត២ឆ្នាំ កន្លងមកMew និងស្វាមី ក៏ទទួលបានចំណងដៃកូនស្រី នៅក្នុងផ្ទៃជាលើកដំបូង របស់ពួកគេ ដែលធ្វើឱ្យMew និងស្វាមី ក៏ដូចជាអ្នកគាំទ្រ របស់Mew មានការត្រេកអរយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មនុស្សស្រីជាច្រើន នៅពេលដែល ពរពោះកូនលើកដំបូង អាចនឹងចាញ់កូនរហូត ទាល់តែបាក់សម្រស់ ប៉ុន្តែចំពោះMewវិញ គឺតារាស្រីរូបនេះ មិនមែនត្រឹមតែ មិនបាក់សម្រស់នោះទេ តែMew កាន់តែមាន ភាពស្រស់ស្អាត និងមានភាពស៊ិចស៊ី កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យអ្នកគាំទ្រ មិនសរសើរមិនបាន ពីការថែរក្សាសម្រស់របស់ តារាស្រីរូបនេះ បានយ៉ាងល្អ បើទោះបីជាតារាស្រីរូបនេះ កំពុងតែពពោះ កូនលើកដំបូងក៏ដោយ។
យ៉ាងណាមិញ ចំពោះMew ពោះកាន់តែធំ គឺកាន់តែបញ្ចេញសម្រស់ ដ៏ស្រស់ស្អាត និងភាពស៊ិចស៊ី ជាខ្លាំង ជាងនេះទៅទៀត សម្រស់របស់Mew អាចធ្វើឱ្យមនុស្សជាច្រើន មើលមិនដឹងថាតារាស្រីរូបនេះ មិនមែនកំពុងតែពរពោះទៀតផង ព្រោះMew នៅតែស្រស់ស្អាត និងមានទឹកមុខស្រស់ស្រាយជានិច្ច ដូចជាមនុស្សស្រី មិនមែនកំពុងតែពរពោះកូន លើកដំបូងអញ្ចឹង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ sanook