អឺរ៉ុប៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយឈានមុខគេរបស់អុីតាលីនៅថ្ងៃនេះបាននិយាយថា ក្រុម Inter កំពុងតែស្ថិតនៅក្នុងការពិភាក្សាដ៏រឹងមាំជាមួយក្រុម PSG ពាក់ព័ន្ធកីឡាករ Achraf Hakimi ។ បើយោងតាម Sky Sport Italia (តាមរយៈ FcInter1908.it) បាននិយាយថា Nerazzurri បានបដិសេធការដេញថ្លៃ ៦០ លានផោន ពីក្រុមជើងឯក Ligue 1 ពីព្រោះពួកគេចង់បាន ៨០ លានផោនក្នុងការលក់តារាឆ្នើមអន្តរជាតិសញ្ជាតិម៉ារ៉ុករូបនេះ។ Inter ត្រូវការការលក់ដ៏ធំមួយមុនថ្ងៃទី ៣០ ខែមិថុនា ប៉ុន្តែវានៅមិនទាន់ច្បាស់ទេថា តើម្នាក់អាចគ្រប់គ្រាន់ក្នុងការរក្សាស្ថិរភាពជំហរហិរញ្ញវត្ថុរបស់ពួកគេបានឬទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាយការណ៍បានព្រមានថា កីឡាករម្នាក់ៗសុទ្ធមានមានឱកាសដែលអាចត្រូវបានក្លិបលក់ចេញ ប៉ុន្តែសម្រាប់កីឡាករម្នាក់ដែលក្លិប Inter បានប្តេជ្ញាចិត្តថាមិនលក់នេះគឺ Romelu Lukaku បើទោះបីជាមានការរាយការណ៍ថាមានការចាប់អារម្មណ៍ពីក្រុមតោខៀវ Chelsea ក៏ដោយ ។ ពាក់ព័ន្ធនឹង Hakimi វិញ ក្លិប Inter គ្រោងនឹងយកកីឡាករ Emerson Royal របស់ Barcelona មកជំនួសរូបគេ ដែលមានតម្លៃប្រហែល ២៥ លានផោន ។
គួរបញ្ជាក់ផងដែរថា Nerazzurri បានជ្រើសរើសលោក Simone Inzaghi ជំនួសលោក Antonio Conte ជាគ្រូបង្វឹក ប៉ុន្តែពួកគេមិនអាចប្រកាសគាត់បានទេនៅពេលនេះ ព្រោះគាត់ត្រូវការដោះស្រាយបញ្ហាកិច្ចសន្យារបស់គាត់ជាមួយ Lazio ៕