អឺរ៉ុប៖ បន្ទាប់ពីអតីតយុវជនក្រុម Paris Saint-Germain គឺ Jonathan Ikone, Mike Maignan និង Boubakary Soumare បានជួយឱ្យ Lille ទទួលបានពានរង្វាន់លីគដំបូងរបស់ពួកគេក្នុងរយៈពេលមួយទសវត្សរ៍ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Kays Ruiz-Atil សរសេរនៅលើទំព័រ Instagram ផ្លូវការរបស់គាត់ថា ដំណើរផ្សងព្រេងជាមួយ PSG សម្រាប់ខ្ញុំបញ្ចប់នៅទីនេះ។ នៅទីនេះខ្ញុំបានរៀនអ្វីៗទាំងអស់ ហើយនៅទីនេះខ្ញុំបានធ្វើអោយសុបិនរបស់ខ្ញុំក្លាយជាការពិតដោយលេងជាមួយកីឡាករឆ្នើមៗ នៅលើពិភពលោកនិងក្លាយជាកីឡាករបាល់ទាត់អាជីព។
កីឡាកររូបនេះបន្តថា នៅទីនេះខ្ញុំបានធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំមានមោទនភាព! នៅទីនេះខ្ញុំបានក្លាយជាបុរសម្នាក់។ អ្វីដែល Ruiz-Atil មិនបានក្លាយជាយ៉ាងណានោះគឺវត្តមានទៀងទាត់នៅក្នុងបេះដូងរបស់ខ្សែបម្រើ PSG ។កីឡាករមាឌតូចម្នាក់ដែលត្រូវបានគេហៅថា “Lionel Messi ថ្មី” អំឡុងពេលដែលគាត់ចូលរៀននៅឯសាលា La Masia របស់ក្លិប Barcelona ៕