ភ្នំពេញ៖ បទចម្រៀងមួយបទដែលមានចំណងជើងថា «លក់គោយន្ត» របស់តារាចម្រៀង Original Song លោក Noly ត្រូវគេឲ្យដឹងថា កាលពីថ្មីៗនេះ ទទួលបានការចូលទស្សនាចំនួន ១០ លានដងនៅលើបណ្តាញសង្គម Youtube ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បទចម្រៀងមួយនេះ ពិតជាបានទទួលការគាំទ្រជាខ្លាំងពីសំណាក់មហាជន ក៏ដូចជាស្រទាប់មិត្តយុវវ័យ រហូតដល់ឈានដល់ចំនួនបានយ៉ាងច្រើនបែបនេះ ដោយក្នុងរយៈពេលប្រហែល ៤៨ ថ្ងៃប៉ុណ្ណោះចាប់តាំងពីការចេញផ្សាយ វីដេអូចម្រៀង នៅថ្ងៃទី ៦ ខែមេសា។
ក្នុងនោះផងដែរ នៅគណនីផេកជាផ្លូវការរបស់តារាចម្រៀងរូបនេះ ក៏បានបង្ហោះថ្លែងអំណរគុណទៅដល់អ្នកគាំទ្រ ដែលបានចូលចិត្តបទចម្រៀង ដែលទទួលបានអ្នកទស្សនាកើនឡើងជាលំដាប់ដោយលើកឡើងដូច្នេះថា៖
អរគុណសំរាប់១០លានមើល
សូមទស្សនារូបភាពវីដេអូខាងក្រោម៖


