អាចថាជាភ័ព្វសំណាងចំពោះបុគ្គលណាដែលកើតមកចំឆ្នាំទាំងបីខាងក្រោមនេះ បើទោះបីជីវិតពួកគេជួបរឿងលំបាកច្រើនខ្លាំងប៉ុណ្ណា ក៏ភាពជោគជ័យនឹងរត់តាមពួកគេប៉ុណោ្ណះដែរ នេះអាចថាជានិស្ស័យទាំងពីកំណើតមកម៉្លេះ។ ហើយឆ្នាំទាំងបីនោះរួមមាន៖
១. Leo (២២ កក្កដា - ២២ សីហា)
តាំងពីកំណើតមក មនុស្សកើតចំឆ្នាំនេះពុំសូវចេះដឹងរឿងអ្នកដទៃទេ ពោលគឺខិតខំយ៉ាងណាដើម្បីឲ្យជីវិតខ្លួនល្អប្រសើរ។ ការសម្រេចជោគជ័យរបស់អ្នកកើតចំឆ្នាំនេះ ពួកគេតែងតែប្រើសម្ថភាពផ្ទាល់ខ្លួនដើម្បីដណ្ដើមយកជ័យជំនះពីការងារទាំងឡាយ។

២. Scorpio - (២៣ តុលា - ២២ វិច្ឆិកា)
Scorpio មានអត្តចរិកប្លែកពីគេ ចូលចិត្តម្ចាស់ការលើខ្លួនឯង មិនប្រៀបខ្លួនឯងទៅអ្នកដទៃ ការរស់នៅមានរបៀបរៀបរយ។ តាំងតែពីស្គាល់ពន្លឺថ្ងៃមកអ្នកកើតចំឆ្នាំនេះ មានសំណាងស្ទើរតែគ្រប់រឿងតែម្ដង សំណាងដោយសមត្ថភាពការខិតខំគ្មានដែនកំណត់ ហើយមានមនុស្សមិនតិចទេដែលតែងតែសរសើរ នឹងអបអរភាពជោគជ័យរបស់ពួកគេ។
៣. Aries - (២០ មីនា - ១៩ មេសា)
មានចិត្តក្លាហាន ហើយក៏មានមហិជ្ជតាខ្ពស់ថែមទៀត ជាចរិតពីកំណើតរបស់ Aries។ ពួកគេមានភាពចាស់ទុំជាងមនុស្សធម្មតា មិនចូលចិត្តការប្រៀបធៀប សូកប៉ាន់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ផងដែរ ចំណែកការលំបាកធម្មតាៗមិនមែនជាឧបសគ្គសម្រាប់ពួគេនោះទេ៕
ប្រភព៖ Eva