បើទោះបីជាអ្នកមានសម្រស់ស្រស់ស្អាត មានសាច់សរខ្ចី មុខគួរជាទីគយគន់យ៉ាងណាក្ដី តែអ្នកមានអត្តចរិត ៤ប្រភេទនេះក្នុងខ្លួន សូមប្រាប់ត្រង់ៗចុះមួយជាតិនេះអ្នកមិនអាចរកក្ដីសុខសម្រាប់ខ្លួនឯងបាននោះទេ បើអ្នកនៅតែរឹងទទឹងមិនព្រមកែប្រែខ្លួន។
ហើយចរិតទាំង ៤ដែលអ្នកគួរចៀសវាងនោះរួមមាន៖
១. តាំងខ្លួនក្លាហាន ព្រមទាំងអំនួតជ្រុល

នារីដែលអាចរកប្រាក់ចិញ្ជឹមខ្លួនឯងបានដោយមិនរំពឹងប្រាក់ពីស្វាមី សង្គមសព្វថ្ងៃតែងតែហៅថានារីពូកែ។ តែអ្នកកុំភ្លេចថា ស្វាមីក៏មានតួនាទីរកប្រាក់សម្រាប់ទំនុកបំរុងគ្រួសារដែរ។ បើអ្នករវល់តែឱបក្រសោបគ្រប់យ៉ាងម្នាក់ឯង ដោយទុកឲ្យប្ដីរបស់អ្នកអង្គុយតែអូសហ្វេសប៊ុក ផឹកការហ្វេមិនអើពើរឿងគ្រួសារនោះ ច្បាស់ណាស់អ្នករកសុភមង្គលផ្លូវកាយ និងផ្លូវចិត្តមិនឃើញទេ។
២. គ្មានពេលសម្រាប់ទំនាក់ទំនងនៅខាងក្រៅ ព្រោះរវល់តែការងារក្នុងផ្ទះ
ទំនាក់ទងខាងក្រៅច្បាស់ជាត្រូវកាត់ផ្ដាច់ស្ទើរតែទាំងស្រុងទាំងមិត្តភក្តិ ឬក៏ការងារដែលអ្នកស្រលាញ់ នោះក៏ព្រោះតែក្រោយរៀបការហើយអ្នកត្រូវប្រែខ្លួនជាស្ត្រីមេផ្ទះ ដូចនេះគ្មានពេលច្រើនសម្រាប់ការជួបជុំដូចពេលនៅលីវនោះទេ។អ្នកគួររៀនចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង ដូចជាដើរផ្សារ ដំណើរកម្សាន្តចុងសប្ដាហ៍រយះពេលខ្លី ការជួបជុំមិត្តភក្ដិចាស់ៗ ដើម្បីផ្លាស់ប្ដូមតិគ្នា ហើយវាក៏ជាផ្នែកមួយនៃសេចក្ដីសុខផ្លូវចិត្តរបស់យើងដែរ។
៣. មនុស្សស្រីដែលទាមទាការអាណិតពីមនុស្សជុំវិញខ្លួន

អ្នកត្រូវចាំថាគ្មានអ្នកណាស្មោះត្រង់នឹងអ្នកគ្រប់ពេលទេ សូម្បីតែអ្នកពេលខ្លះក៏កុហកខ្លួនឯងម្ដងម្កាលដែល។ បើអ្នកជាមនុស្សស្រីឆ្លាត អ្នកនឹងពុំខ្វល់ពីអ្នកដទៃទេ ត្រូវទេ? ពោលគឺរក្សាជំហរជាខ្លួនឯងមិនទន់ជ្រាយទៅតាមពេលវេលា មិនបើកកកាយរឿងតិចតួចឲ្យអ្នកដទៃដឹង តែធ្វើយ៉ាងណារកដំណោះស្រាយសម្រាប់ខ្លួនឯង នឹងរកអ្វីដែលខ្លួនឯងកំពុងចង់បាន។
៤. ស្រលាញ់ស្វាមីច្រើនជាងស្រលាញ់ខ្លួនឯង

កុំដល់ថ្នាក់គ្មានគេអ្នករស់មិនបាន យ៉ាងហោចណាស់អ្នកនៅមានខ្លួនឯងសម្រាប់លើកទឹកចិត្តខ្លួនឯងឲ្យមានសង្ឃឹមដើរទៅមុខ។ នារីដែលស្រលាញ់ប្ដីងុបងុលពេក ដល់ថ្នាក់រស់នៅដោយគ្មានគេមិនបាន ជាលិទ្ធផលដែលទទួលបានភាគច្រើនគឺឈឺចាប់។ហេតុអ្វីដឹងទេ? ព្រោះគេគិតថាបើទោះបីគេក្បត់អ្នក គេលួចមានអ្នកថ្មី គេឆក់យកសេចក្ដីសុខពីអ្នកទៅឲ្យអ្នកដទៃក៏គេមិនខ្យល់ ដោយសារគេគិតថាអ្នកនឹងលើកលែងឲ្យគេ ហើយមិនហ៊ានដើរចេញពីពិភពខ្មៅងងឹតមួយនេះ៕
ប្រភព៖ Phunutoday