អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Jurgen Kloop បាននិយាយថា ក្រុមហង្សក្រហម Liverpool នឹងមិនអាចដោះស្រាយបញ្ហាដែលកំពុងជួបប្រទះនោះទេតាមរយៈការទិញលក់កីឡាករមួយចំនួននៅក្នុងក្រុមនារដូវក្តៅខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jurgen Klopp មានប្រសាសន៍ថាក្រុមហង្សក្រហម Liverpool មិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅដើម្បីដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះនៅ Premier League រដូវកាលនេះ។ ទោះបីជាក្រុមហង្សក្រហម Liverpool មាន ២ ប្រកួតក្នុងដៃក៏ដោយ ប៉ុន្តែក្រុមដែលឈ្នះជើងឯក Premier League រដូវកាលមុនមួយនេះគឺដេញតាមពីក្រោយក្រុមតោខៀវចំនួន ៧ ពិន្ទុហើយមានហានិភ័យក្នុងការខកខានក្នុងការប្រជែងយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions Leagueនៅរដូវកាលក្រោយ។
លោក Klopp បានសោកស្តាយចំពោះការរងរបួសដ៏វែងរបស់កីឡាករក្រុម Liverpool ក្នុងរដូវកាលនេះដែលជាកត្តាមួយនៅពីក្រោយការធ្វើមិនបានល្អរបស់ពួកគេប៉ុន្តែគាត់បានទទូចថាក្លឹបមិនអាចនិងមិនធ្វើសកម្មភាពខ្លាំងទេនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះដើម្បីដណ្តើមតំណែងរបស់ពួកគេនៅលីកកំពូលនៃក្របខ័ណ្ឌ Premier League ៕