ផ្លូវការ! ទីបំផុតក្លិប Inter Milan ជាម្ចាស់ជេីងឯកលីគ Serie A រដូវកាល​ ២០២០-២០២១

//s9.kh1.co/32/32114529ac22e9e9bc25ab83c2455c51c2e7a387.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទីបំផុតក្លិប Inter Milan ជាម្ចាស់ជេីងឯកលីគ Serie A រដូវកាល​ ២០២០-២០២១ ។

បរទេស៖ ទីបំផុតក្រោមការដឹកនាំរបស់បុរសសញ្ជាតិអុីតាលីលោក Antonio Conte ក្រុមបាល់ទាត់ Inter Milan បានលើកពានអ៉ីតាលី Serie A ដោយស្វ័យប្រវត្តិ ខណៈដែលសល់៤ ប្រកួតទៀតក៏ដោយសម្រាប់ការឈ្នះពានលើកនេះគឺជាការបញ្ចប់ក្រុម Juventus ដែលកាន់កាប់ពានរង្វាន់ Serie A ៩ឆ្នាំជាប់គ្នាពោលគឺតាំងពីឆ្នាំ ២០១១-២០១២ មកម្ល៉េះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគាំទ្រនៅក្នុងទីក្រុម Milan 
អ្នកគាំទ្រនៅក្នុងទីក្រុម Milan 

ក្រុម Inter ចាញ់តែពីរដងប៉ុណ្ណោះក្នុងរដូវកាលនេះពោលគឺចាញ់ ២-១ ក្នុងការប្រកួតបើកឆាកនៅទីក្រុង Milan នាខែតុលានិងចាញ់ក្រុម Sampdoria ក្នុងខែមករា។ បន្ទាប់មកការប្រកួតមិនទាន់ស្គាល់ចាញ់ ១៨ ប្រកួតជាប់ៗគ្នាដែលធ្វើឱ្យពួកគេប្រមូលបាន ១៤ ឈ្នះ ១១ ស្មើគ្នា។ ក្រុមរបស់លោក Conte បានដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង ពីក្រុម AC Milan នៅថ្ងៃទី ១៤ ខែកុម្ភៈ៕

ម្ចាស់ជើងឯក Serie A
ម្ចាស់ជើងឯក Serie A
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T