ខ្ញីចាស់នៅតែច្បាស់! Lewandowski យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Barca លត់ Valencia ៤-២(មានវីដេអូ)

//s9.kh1.co/50/508649273b755a36dcb15910cc87b9dcb2f73e46.jpg
កីទ្បា

 ៣០-មេសា-២០២៤ ៩ព្រឹក · ១៨ ថ្ងៃមុន

Lewandowski យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ Barca លត់ Valencia ៤-២

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Barcelona បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Barcelona ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមប្រចៀវខ្មៅ Valencia ក្នុងលទ្ធផល ៤ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ Barcelona គឺរកបានដោយខ្សែបម្រើ Firmin Lopez នៅនាទីទី ២២ និង Robert Lewandowski រកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) គឺនៅនាទីទី ៤៩, ៨២ និង ៩០+៣។ ចំណែក ២ គ្រាប់របស់ Valencia វិញ គឺរកបានដោយ Hugo Duro នៅនាទីទី ២៧ និង Pepelu នៅនាទីទី ៣៨ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញ Barcelona ពេលនេះ គឺបានហក់ឡើងមកឈរនៅលេខរៀងទី ២ វិញហើយ ដោយមាន ៧៣ ពិន្ទុក្នុងដៃ។ រីឯ Valencia វិញ គឺកំពុងឈរនៅលេខរៀងទី ៨ មាន ៤៧ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T