អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool គឺ លោក Jurgen Kloop បានធ្វើការព្រមានទៅដល់កូនក្រុមខ្លួនម្នាក់គឺ កីឡាករសញ្ជាតិហូឡង់ Virgil Van Dijk ថាកីឡាកររូបនេះមិនត្រូវបង្ខំចិត្តចូលរួមជាមួយលេងក្រុមជម្រើសជាតិហូឡង់នៅ Euro2020 នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ខ្សែការពាររូបនេះនៅតែមិនទាន់វិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមហង្សក្រហម Liverpool វិញនៅឡើយទេ ដោយសារតែបញ្ហារបួសជង្គង់ហើយនៅសល់រយៈមួយខែទៀតទើបអាចវិលត្រលប់មកចូលរួមជាមួយក្រុមវិញបានសម្រាប់ការប្រកួតរដូវក្តៅខាងមុខនេះ។ ស្របនឹងការមិនទាន់ជាសះស្បើយស្រួលបួលរបស់កីឡាកររូបនេះ លោក Jurgen Klopp បានព្រមានប្រឆាំងនឹងការប្រញាប់ប្រញាល់ របស់កីឡាករ Virgil van Dijk ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ Euro ២០២០ សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែគាត់បាននិយាយបន្ថែមទៀតថា គាត់នឹងមិនរារាំងខ្សែការពាររូបនេះពីការបង្ហាញខ្លួនសម្រាប់ជម្រើសជាតិហូល្លង់ឡើយ។
កីឡាករ Virgil Van Dijk ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះក្តីសង្ឃឹមនៃភាពជោគជ័យរបស់ក្រុមជម្រើសជាតិហូល្លង់នៅក្នុងព្រឹត្តិការណ៍ Euro នៅរដូវក្តៅនេះប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើគាត់នឹងអាចចូលរួមលេងឧ្យក្រុមជម្រើសជាតិបានឬយ៉ាងណានោះទេ៕