ថៃ៖ គ្រូបង្វឹកដែលឈ្នះពានរង្វាន់លីគកំពូលថៃ (Thai League ១) លោក Dusit Chalermsan បានក្លាយជាគ្រូបង្វឹកថ្មីនៃក្លិប Rajpracha នៅក្របខណ្ឌ Thai League ២ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតីតកីឡាករជម្រើសជាតិថៃរូបនេះបានចាកចេញពីក្លិប BG Pathum United បន្ទាប់ពីដឹកនាំពួកគេឈ្នះជើងឯកលីគកំពូលថៃលើកដំបូងរបស់ពួកគេនៅឆ្នាំនេះ។
មានគេរាយការណ៍ថាលោក Dusit Chalermsan មានការអាក់អន់ចិត្តដែលក្លិប BG Pathum United នឹងតម្លើងគាត់មួយឋានៈទៀតហើយជួលគ្រូបង្វឹកថ្មី។
លោក Dusit បាននិយាយកាលពីម្សិលមិញថាលោកពិតជាមានមោទនភាពចំពោះតំណែងជាគ្រូបង្វឹក្លិប Rajpracha ។
លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយនិងមានមោទនភាពណាស់ដែលបានចូលរួមជាមួយក្លិប Rajpracha ដែលមានប្រវត្តិដ៏យូរលង់នៅក្នុងវិស័យបាល់ទាត់ថៃ។
“ខ្ញុំតែងតែផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានដល់គ្រប់ក្លិបទាំងអស់មិនថាពួកគេស្ថិតក្នុងក្របខណ្ឌ Thai League ១ ឬ Thai League ២ ទេ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្លិប Rajpracha ដែលបានទុកចិត្តខ្ញុំ។"
លោក Dusit ដែលជាតារាបាល់ទាត់ថៃម្នាក់ដែលគួរឱ្យគោរពបំផុតក្នុងកំឡុងពេលដឹកនាំការប្រគួតរបស់គាត់ក្នុងក្លិប Pathum នៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងក្របខណ្ឌ Thai League ២ ក្នុងឆ្នាំ ២០១៩ ហើយបានដឹកនាំពួកគេទៅចូលរួមប្រកួតនៅក្របខណ្ឌ Thai League ១ ។
បន្ទាប់មកគាត់ក៏បានដឹកនាំក្លិប BG Pathum United ឲ្យឈ្នះពានរង្វាន់ Thai League ១ ក្នុងរដូវកាលឆ្នាំ ២០២០-២០២១ ។
ប្រទេសថៃស្ថិតក្នុងពូល G ហើយនឹងត្រូវចូលរួមប្រកួត ៣ ប្រកួតទៀតដែលនៅសេសសល់របស់ពួកគេនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម។ ក្រុមដែលឈ្នះទាំង ៨ ក្រុមនិងក្រុមឈ្នះរងក្រុមកំពូលតារាង ៤ ក្រុមទៀតនឹងឈានទៅប្រកួតនៅជុំបន្ទាប់៕
ប្រភព៖ Bangkok Post