តើខុសទេ ដែលនៅតែរង់ចាំមនុស្សដែលខ្លួនឯងស្រឡាញ់?

//s9.kh1.co/07/074c3cf9c9adccdc03a6f1df6facf045646061f3.jpg
ប្រលោមលោក & អប់រំ

 ២៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តើខុសទេ ដែលនៅតែរង់ចាំមនុស្សដែលខ្លួនឯងស្រឡាញ់?

មនុស្សគ្រប់គ្នា តែងតែនិយាយថា ឆ្កួតទេអី ដឹងថាគេមិនស្រឡាញ់ ដឹងថាគេចាកចេញទៅហើយ តែនៅតែស្រឡាញ់គេទៀត នៅតែរង់ចាំគេទៀត មានតែមនុស្សឆ្កួតទេ ទើបនៅតែធ្វើបែបហ្នឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មែនហើយ វាជារឿងដែលឆ្កួតណាស់ ដែលយើងនៅតែរង់ចាំមនុស្សដែលចាកចេញទៅ នៅតែរង់ចាំមនុស្សដែលមិនស្រឡាញ់យើងសោះ តែនេះគ្រាន់តែជាគំនិតរបស់មនុស្សជុំវិញខ្លួនយើងតែប៉ុណ្ណោះ តែសម្រាប់យើង ប្រសិនបើយើងស្រឡាញ់គេពិត យើងនៅតែមានចិត្តស្រឡាញ់គេ វាមិនខុសទេ ព្រោះនេះជាសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងការលះបង់របស់យើង។

រូបតំណាង
រូបតំណាង

វាអាចជារឿងដែលខុសឆ្គងក្នុងភ្នែកអ្នកដទៃ តែមិនមែនជារឿងខុសរបស់យើងឡើយ ព្រោះរឿងស្នេហា ការស្រឡាញ់ វាជារឿងបេះដូង មនោសញ្ចេតនា គ្មាននរណាម្នាក់អាចឃាត់ ឬបញ្ឈប់វាបានភ្លាមៗនោះឡើយ ដូច្នេះហើយ មានតែបណ្ដោយឱ្យវាទៅតាមអារម្មណ៍ បើវាអាចបញ្ចប់ នោះពេលវេលាជាអ្នកសម្រេចតែប៉ុណ្ណោះ។

តែទោះជាយ៉ាងណា ស្រឡាញ់ប៉ុនណា ដាក់ចិត្តរង់ចាំគេយ៉ាង ដាច់ខាត កុំដល់ថ្នាក់ធ្វើបាបខ្លួនឯង បន្ថែមសម្ពាធដល់ផ្លូវចិត្តខ្លួនឯងឱ្យសោះ ព្រោះទោះជាយ៉ាងណា នេះជាបញ្ហាបេះដូង ក្ដីស្រឡាញ់ មិនមែនជារឿងដែលត្រូវដាក់ទាំងគំនិត ការគិតទៅទាំងស្រុង បំផ្លាញពេលវេលា និងដាក់សម្ពាធលើខ្លួនឯងនោះឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T