អង់គ្លេស៖ លោកគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea គឺ លោក Thomas Tuchel បានពន្យល់ពីមូលហេតុដែលកីឡាករ Tammy Abraham មិនត្រូវបានជ្រើសរើសក្នុងផែនការរបស់លោក ពោលគឺ លោកបានលើកឡើងថា យើងទទួលបានលទ្ធផលល្អច្រើនណាស់បើគ្មានរូបគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករ Tammy Abraham បានតស៊ូលេងយ៉ាងខ្លាំងដើម្បីទទួលបានជោគជ័យនៅលើទីលាន ហើយទោះបីជាគាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅរដូវកាលនេះក៏ដោយដែលមាន ១២ គ្រាប់នៅក្នុងការប្រកួតទាំងអស់ក៏រូបគេត្រូវបានមើលរំលងពីលោក Tuchel ។ ខណៈដែលកីឡាករ Kai Havertz ត្រូវបានលោក Tuchel ប្រើជាខ្សែប្រយុទ្ធកណ្តាលកាន់តែខ្លាំងឡើងនោះកីឡាករ Abraham មិនត្រូវបានចាប់ដៃគូជាមួយ Timo Werner និង Olivier Giroud នៅក្នុងក្រុមនោះទេ។
គួររម្លឹកផងដែរថា កីឡាករវ័យ ២២ ឆ្នាំរូបនេះបានលេងក្នុងការប្រកួតតែមួយលើកប៉ុណ្ណោះក្រោមការដឹកនាំរបស់ Tuchel ហើយរូបគេត្រូវបានប្តូរចេញពីរដងនៅពាក់កណ្តាលតង់។ គាត់បានរងរបួសកជើងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងការប្រកួតទល់នឹងក្រុម Newcastle ដែលបានធ្វើឱ្យគាត់ត្រូវអវត្តមានអស់រយៈពេលជាច្រើនសប្តាហ៍៕