មនុស្សនឹងរស់នៅដោយគ្មានក្ដីសុខ ដរាបណានៅតែរក្សានូវទម្លាប់មួយចំនួននេះ - Khmerload

មនុស្សនឹងរស់នៅដោយគ្មានក្ដីសុខ ដរាបណានៅតែរក្សានូវទម្លាប់មួយចំនួននេះ

https://s9.kh1.co/f0/f0079b78e6a80b159469be73df6ff5b050c1e603.jpg
ប្រលោមលោក & អប់រំ
 06-Apr-2021 2pm · 8 months ago

មនុស្សនឹងរស់នៅដោយគ្មានក្ដីសុខ ដរាបណានៅតែរក្សានូវទម្លាប់មួយចំនួននេះ

មនុស្សគ្រប់រូប តែងតែបន់ស្រន់ចង់ឱ្យខ្លួនឯងមានក្ដីសុខ និងសប្បាយចិត្ត ទាំងដែលការពិត ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ខ្លួនអ្នកទេ ដែលកំពុងតែធ្វើឱ្យខ្លួនឯងគ្មានសេចក្ដីសុខ។ ខាងក្រោមនេះហើយ ជាទម្លាប់មិនល្អ ដែលអ្នកធ្វើដោយមិនដឹងខ្លួន ធ្វើឱ្យខ្លួនឯងបាត់បង់សេចក្ដីសុខក្នុងជីវិតខ្លួនឯង។

១. ច្រណែននឹងអ្នកដទៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្ស បើកាលណារស់នៅគិតតែច្រណែន និន្ទា ឈ្នានីសគេ ច្បាស់ណាស់ថា ជីវិតអ្នកគ្មានសេចក្ដីសុខនោះឡើយ។ ដូច្នេះហើយ កុំទៅច្រណែននឹងអ្នកដទៃអី វាគ្មានន័យ គ្មានតម្លៃអ្វីទេ មានតែធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខតែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=812,q=100/7d/7db243868e9481236c80f51c0bc2509c3922d2e1.jpg
រូបតំណាង

២. មិនចេះគ្រប់គ្រងអារម្មណ៍

ការមិនចេះគ្រប់គ្រងអារម្មណ៍ គឺមានន័យថា អ្នកជាមនុស្សចិត្តក្ដៅ ឆេវឆាវ តែងតែចងគំនុំ គុំកួន ឬខឹងសម្បារនឹងមនុស្សក្បែរខ្លួន។ កុំថារឿងធំដុំ សូម្បីតែរឿងតូចតាចបន្តិចបន្តួច ក៏អ្នកមួម៉ៅក្ដៅក្រហាយនឹងគេដែរ និយាយឱ្យអស់ គឺអ្នកឆាប់ធុញទ្រាន់ មិនចេះសម្របខ្លួនសម្របចិត្តនឹងមនុស្សក្បែរខ្លួន។

https://s9.kh1.co/__image/w=650,h=812,q=100/12/127ca2ac9f7003601ebf2d40a11e17df2e2ef037.jpg
រូបតំណាង

៣. មិនពេញចិត្តនឹងអ្វីដែលខ្លួនមាន

មនុស្សដែលមិនចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន ទោះបីរបស់ដែលខ្លួនមានល្អជាងអ្នកដទៃមានក៏ដោយ ក៏នៅតែមិនសប្បាយចិត្តដែរ ព្រោះចេះតែចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ចូលចិត្តប្រៀបធៀបខ្លួននឹងអ្នកផ្សេង។ ត្រូវដឹងថា មនុស្សណាដែលមិនចេះស្រឡាញ់ ពេញចិត្តនឹងអ្វីដែលខ្លួនមាន គឺមានន័យថា ខ្លួនឯង កំពុងតែមើលងាយខ្លួនឯង។

https://s9.kh1.co/__image/w=650,h=811,q=100/1a/1a05d32f785e9757fef8fce600235b3abb068311.jpg
រូបតំណាង

៤. ស្ដាប់សម្ដីអ្នកដទៃខ្លាំងពេក

ការស្ដាប់សម្ដីគេ នឹងអាចឱ្យយើងមានការរីកចម្រើន តែមិនមែនសម្ដីមនុស្សគ្រប់រូប សុទ្ធតែអាចកែប្រែយើងនោះឡើយ ត្រូវចាំថា សម្ដីមនុស្សខ្លះ គឺមិនគួរស្ដាប់ ហើយយកមកគិតពេកនោះទេ បើយើងគិតតែស្ដាប់សម្ដីគេ យកសម្ដីគេមកគិតច្រើនតែម្នាក់ឯង យើងច្បាស់ជារស់នៅដោយគ្មានសេរីភាពឡើយ មានតែធ្វើឱ្យខ្លួនឯងកាន់តែបាត់បង់ម្ចាស់ការ និងការសម្រេចចិត្តក្នុងជីវិតខ្លួនឯទៅវិញ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង