អង់គ្លេស៖ លោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស បានចេញមុខការពារខ្សែការពារ John Stones បន្ទាប់ពីរូបគេបានបង្កកំហុសដោយអចេតនា ញាក់បាល់មុខទីខុសបច្ចេកទេស ផ្ដល់កាដូ១គ្រាប់ឲ្យគូប្រកួត ក្នុងការប្រកួតរវាង អង់គ្លេស និង ប៉ូឡូញ នៅវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតនោះដែរ អង់គ្លេសបានយកឈ្នះ ប៉ូឡូញ ២ ទល់នឹង ១ ដោយ ខ្សែប្រយុទ្ធ Harry Kane រកបាន១គ្រាប់នៅនាទីទី១៩ ដែលជាបាល់ប៉េណាល់ទីហើយ ខ្សែការពារ Harry Maguire រកបានមួយគ្រាប់បិទគូថនៅនាទីទី៨៥ ខណៈដែលខាង ប៉ូឡូញ រកបានដោយ Jakub Moder នៅនាទីទី៥៨។
John Stones ដែលបច្ចុប្បន្នលេងឲ្យក្លិប Manchester City ទើបតែរត់ទៅរារាំង Moder នៅមុខទីពេលកីឡាកររូបនេះស៊ុតបញ្ចូលទីទៅហើយទើបគេអាក់ខានរារាំងគ្រាប់បាល់នេះមិនបាន ប៉ុន្តែនៅនាទីទី៨៥ ចុងម៉ោង Stones ក៏សាងគុណសម្បត្តិបញ្ជូនបាល់ឲ្យ Maguire ស៊ុតបាន១គ្រាប់វិញ។
ដោយសារមើលឃើញថាមានគេនិយាយពីភាពធ្វេសប្រហែសរបស់ Stones លោកគ្រូបង្វឹក Gareth Southgate បានចេញមុខថ្លែងប្រាប់ ITV ថា៖
សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖