ប្ដីចេះស្ដាប់ប្រពន្ធ ជីវិតគ្រួសារច្រើនតែល្អ រុងរឿង ប្ដីជឿតាមតែសម្ដីបងប្អូន ក្នុងគ្រួសារច្រើនតែរកាំរកូស ឬអាចនឹងបែកបាក់ - Khmerload

ប្ដីចេះស្ដាប់ប្រពន្ធ ជីវិតគ្រួសារច្រើនតែល្អ រុងរឿង ប្ដីជឿតាមតែសម្ដីបងប្អូន ក្នុងគ្រួសារច្រើនតែរកាំរកូស ឬអាចនឹងបែកបាក់

https://s9.kh1.co/be/bef7e21e83e0e6aadc00f4ba1e7f5c99d14be81b.jpg
ប្រលោមលោក & អប់រំ
 22-Mar-2021 3pm · 8 months ago

ប្ដីចេះស្ដាប់ប្រពន្ធ ជីវិតគ្រួសារច្រើនតែល្អ រុងរឿង ប្ដីជឿតាមតែសម្ដីបងប្អូន ក្នុងគ្រួសារច្រើនតែរកាំរកូស ឬអាចនឹងបែកបាក់

បងប្អូន ជាសាច់ជាឈាមរបស់យើង ក៏ជាមនុស្សដែលនឹងអាចជួយជ្រោមជ្រែងយើងបានល្អប្រសើរផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ក៏មានបងប្អូនមួយចំនួន បែរជាមានចិត្តគំនិតមិនល្អចំពោះបងប្អូនឯង ពេលដែលមានប្ដីមានប្រព្ធរៀងៗខ្លួន បែរជាចាប់ផ្ដើមថ្នាំងថ្នាក់ដាក់បងប្អូន​ មានគំនិតដណ្ដើមទ្រព្យ កេរ្តិ៍អាករគ្នាទៅវិញ។

យ៉ាងណាមិញ មនុស្សខ្លះ បែកបាក់បងប្អូន ព្រោះតែប្ដីប្រពន្ធ តែក៏មានប្ដីប្រពន្ធខ្លះ បែកបាក់គ្នា ព្រោះតែស្ដាប់សម្ដីបងប្អូនខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/81/8160e2950aa58c1773b49cec4d0ce41f24ef9863.jpg
រូបតំណាង

ជីវិតមនុស្សស្រី អាចនឹងត្រូវបែកបាក់បងប្អូន ព្រោះតែស្ដាប់សម្ដីប្ដី ហើយកើតមានចិត្តគំនិតមិនល្អនឹងបងប្អូន ព្រោះតែជឿ និងធ្វើតាមការបង្គាប់បញ្ជារបស់ប្ដី។ ចំណែកឯមនុស្សប្រុសមួយចំនួនវិញ ច្រើនតែត្រូវបែកបាក់ប្រពន្ធកូន ក្រុមគ្រួសារ ព្រោះតែការស្ដាប់តាមសម្ដីម្ដាយ ​ឬបងប្អូនចាក់រុកឆ្កឹះឆ្កៀល នេះហើយជាបញ្ហាដែលបង្កឱ្យមានការបែកបាក់កើតឡើង។

https://s9.kh1.co/__image/w=650,h=650,q=100/8c/8c60bab8d5628337184ad6af83be6726077d5708.jpg
រូបតំណាង

គួរបញ្ជាក់ថា ពេលដែលអ្នកមានគ្រួសារ មានប្ដីប្រពន្ធជាគ្រួសារផ្ទាល់ខ្លួនហើយ អ្នកគួរតែមានគំនិតចាស់ទុំ និងចេះសម្រេចចិត្តក្នុងជីវិតខ្លួនឯង។ សូមកុំព្រោះតែពាក្យសម្ដីរបស់ប្ដីប្រពន្ធ នាំឱ្យបែកបាក់ ឈ្លោះទាស់នឹងបងប្អូនឯង។ ក៏មិនត្រូវព្រោះតែសម្ដីបងប្អូនខ្លួនឯង បែរជាសុខចិត្តបោះបង់ប្រពន្ធកូនចោលនោះឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង