អាយុច្រើនមិនទាន់រៀបការ ក៏នៅល្អជាង រៀបការហើយត្រូវលែងលះគ្នាទាំងវ័យក្មេង - Khmerload

អាយុច្រើនមិនទាន់រៀបការ ក៏នៅល្អជាង រៀបការហើយត្រូវលែងលះគ្នាទាំងវ័យក្មេង

https://s9.kh1.co/fa/fadeeac477af6cc05a75e1b8c3adede9f3cccd76.jpg
ប្រលោមលោក & អប់រំ
 12-Mar-2021 3pm · 9 months ago

អាយុច្រើនមិនទាន់រៀបការ ក៏នៅល្អជាង រៀបការហើយ ត្រូវលែងលះគ្នាទាំងវ័យក្មេង

មិនដឹងថា គ្រប់គ្នាគិតបែបណា ក៏មិនដឹងថា តើមានមនុស្សប៉ុន្មាននាក់ ដែលគិតដូចនេះ តែអ្វីដែលបានដឹង និងបានឃើញកន្លងមក ក៏មានច្រើនគ្នាណាស់ដែរ ដែលរៀបការទាំងវ័យក្មេង អាយុនៅតិច មានគ្រួសារ អ្នកខ្លះមានកូនមួយ កូនពីរ បែរជាត្រូវមកជួបប្រទះការលែងលះ ការបែកបាក់គ្នាទៅវិញ នេះជាបញ្ហាចោទដ៏ធ្ងន់បំផុត។

ការរៀបការនៅវ័យណា ក៏មិនមែនជាបញ្ហដែរ តែអ្វីដែលសំខាន់ តើមុនពេលដែលអ្នកសម្រេចចិត្តរៀបការ អ្នកមានការតាំងចិត្ត ទទួលខុសត្រូវចំពោះជីវិតគ្រួសាររួចហើយឬនៅ? អ្នកមានការងារ មានមុខរបរនឹងធឹង ដើម្បីទប់លំនឹងគ្រួសារថ្មីរបស់អ្នករួចដែរឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=647,h=648,q=100/44/44937efd5ea50f4a3c13e216bf9d915c6e70276c.jpg

អ្នកខ្លះ រៀបការទាំងវ័យនៅក្មេង ​អ្នកខ្លះមិនទាន់ទាំងឈប់រៀនផង បែរជារៀបការ រៀបការព្រោះតែឈាមនៅរាវ រៀបការព្រោះតែការស្រឡាញ់បែបក្មេងស្ទាវ ទៅបង្ខំឪពុកម្ដាយឱ្យរៀបចំផ្សំផ្គុំទៅទាំងទទឹងទិស តាមតែអារម្មណ៍ខ្លួនឯង ដោយមិនដឹងថា ជីវិតគ្រួសារទៅថ្ងៃមុខ ត្រូវជួបទុក្ខលំបាក និងរ៉ាប់រងអ្វីខ្លះទាល់តែសោះ។ លុះដល់រស់នៅមិនចុះសម្រុង នៅក្មេងៗស្ទាវ ឈាមរាវ ចិត្តខ្លាំងដូចគ្នា ក៏ត្រូវមកលែងលះគ្នា អ្នកខ្លះមានទាំងកូន ត្រូវមកបន្ថែមបន្ទុកដល់ឪពុកម្ដាយ និងខ្លួនឯងផ្ទាល់ថែមមួយកម្រិតទៀត នេះហើយ ដោយសារតែគំនិតក្មេងខ្ចី ចង់ឈ្នះ ទាំងមិនដឹងផ្លូវច្បាស់ ក៏សុខចិត្តដើរទៅទាំងមិនដឹងអីសោះ។

https://s9.kh1.co/__image/w=619,h=620,q=100/68/68704fe935fa0fdc6ec8f75c0495a797931ea70d.jpg
រូបតំណាង

រៀបការនៅវ័យចាស់បន្តិចក៏មិនមែនជាបញ្ហាដែរ កុំបាច់ថា ត្រូវខ្លាចខ្មាសអ្នកណា កុំទៅខ្លាច អ្នកណាសើចចំអក ពេបជ្រាយដល់អ្នក ស៊ូរៀបការនៅអាយុច្រើន ក៏ល្អជាងរៀបការនៅក្មេង តែត្រូវលែងលះគ្នា បន្សល់នូវឈ្មោះថា មេម៉ាយ ព្រោះតែគំនិតនៅក្មេងខ្ចី ដោយមិនស្ដាប់តាមអ្នកណា៕

https://s9.kh1.co/__image/w=560,h=560,q=100/85/8518840eda7903739125918fafd4762e2758fbff.jpg
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង