ការប្រចណ្ឌ កើតឡើងព្រោះតែស្រឡាញ់ តែបើការប្រចណ្ឌនោះហួសហេតុខ្លាំងពេក វានឹងធ្វើឱ្យម្ខាងទៀត អស់ចិត្តស្រឡាញ់ទៅវិញ

//s9.kh1.co/5d/5d26dce6967b84a5b473a57de533e988974fb15d.jpg
ប្រលោមលោក & អប់រំ

 ១១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការប្រចណ្ឌ កើតឡើងព្រោះតែការស្រឡាញ់ តែបើការប្រចណ្ឌនោះហួសហេតុខ្លាំងពេក វានឹងធ្វើឱ្យម្ខាងទៀត អស់ចិត្តស្រឡាញ់ទៅវិញ

មនុស្សពីរនាក់ស្រឡាញ់គ្នា ទោះបីម្ខាងណាមានចិត្តជឿជាក់ និងទុកចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមានអារម្មណ៍មួយគឺ ប្រចណ្ឌ ហួងហែងលើមនុស្សដែលខ្លួនស្រឡាញ់។ វាជារឿងធម្មតាទេ មនុស្សរបស់យើង ប្រាកដជាត្រូវមានចិត្តបារម្ភ ខ្វល់ខ្វាយ ហួងហែងខ្លះហើយ បើមិនចង់ឱ្យប្រចណ្ឌ លុះត្រាតែមនុស្សនោះមិនបានស្រឡាញ់យើងសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការប្រចណ្ឌចំពោះមនុស្សដែលយើងស្រឡាញ់ ការប្រចណ្ឌ វាកើតឡើងព្រោះតែការស្រឡាញ់ តែយ៉ាងណាមិញ បើការប្រចណ្ឌនោះវាហួសហេតុខ្លាំងពេក រហូតដល់ថ្នាក់បិទសិទ្ធសេរីភាពគ្នា ឈ្លានពាន លើសសិទ្ធផ្ទាល់ខ្លួនរបស់ដៃគូ នោះការប្រចណ្ឌព្រោះតែការស្រឡាញ់ វានឹងធ្វើឱ្យម្ខាងទៀត អស់ចិត្តស្រឡាញ់ ព្រោះតែការប្រចណ្ឌជ្រុលនេះឯង។

រូបតំណាង
រូបតំណាង

- ប្រចណ្ឌយ៉ាងណា ក៏ត្រូវតែមើលដែរថា រឿងដែលកើតឡើង ឬមនុស្សដែលនៅក្បែរមនុស្សដែលយើងស្រឡាញ់នោះ ជាអ្នកណា ហើយមានទំនាក់ទំនងបែបណាជាមួយគ្នា!
- ប្រចណ្ឌដោយការប្រើសតិបញ្ញា ការគិតឱ្យបានល្អិតល្អន់ កុំប្រចណ្ឌតាមតែអារម្មណ៍ និងគំនិតអវិជ្ជមាន!
- ប្រចណ្ឌល្មមៗ កុំប្រចណ្ឌដល់ថ្នាក់ដាក់សម្ពាធ និងបន្ថែមអារម្មណ៍តានតឹងដល់ដៃគូ!
- ប្រចណ្ឌឱ្យមានហេតុផល កុំទៅទាំងទទឹងទិស រករឿងឈ្លោះ ទាំងដែលម្ខាងទៀតស្រឡាញ់ និងស្មោះខ្លាំងចំពោះយើង។

រូបតំណាង
រូបតំណាង

ស្រឡាញ់គ្នា​ជឿជាក់លើគ្នា! ស្រឡាញ់គ្នា​ត្រូវមានទំនុកចិត្តលើគ្នា! បើទោះបីជាប្រចណ្ឌ ក៏ត្រូវលាក់បាំងអារម្មណ៍នេះ ពីភ្នែកមនុស្សជុំវិញ មិនមែនរករឿងប្រចណ្ឌឈ្លោះគ្នា សូម្បីតែនៅចំពោះមុខអ្នកដទៃនោះឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T