បើស្រឡាញ់ កុំទាមទារ ព្រោះមនុស្សដែលគេស្រឡាញ់គ្នា គេនឹងផ្ដល់ឱ្យគ្នាទៅវិញទៅមក ដោយមិនបង្ខំឡើយ! - Khmerload

បើស្រឡាញ់ កុំទាមទារ ព្រោះមនុស្សដែលគេស្រឡាញ់គ្នា គេនឹងផ្ដល់ឱ្យគ្នាទៅវិញទៅមក ដោយមិនបង្ខំឡើយ!

https://s9.kh1.co/8b/8bf2ab30c8e07b5dc2313852289de88640486e36.jpg
ប្រលោមលោក & អប់រំ
 03-Mar-2021 3pm · 9 months ago

បើស្រឡាញ់ កុំទាមទារ ព្រោះមនុស្សដែលគេស្រឡាញ់គ្នា គេនឹងផ្ដល់ឱ្យគ្នាទៅវិញទៅមក ដោយមិនបង្ខំឡើយ!

មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិតប្រាកដ គេនឹងដឹងពីរបៀបក្នុងការថែរក្សាគ្នា ការចែករំលែក និងផ្ដល់ឱ្យគ្នាទៅវិញទៅមក មិនមែនចេះត្រឹមតែបង្ខំចង់បានឱ្យម្ខាងផ្គាប់ចិត្តម្ខាង មិនមែនចេះតែទាមទារទៅតាមបំណងរបស់ខ្លួនតែម្ខាង ដោយមិនដឹង និងមិនយល់ពីចិត្តរបស់ដៃគូនោះឡើយ។

https://s9.kh1.co/__image/w=650,h=803,q=100/3d/3d80798ae4cd4bff730071f88d036ce4a116e1d4.jpg
រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យមួយឃ្លាដែលគេច្រើនតែនិយាយថា " មនុស្សដែលគេស្រឡាញ់យើងពិត ទោះយើងមិនធ្វើអ្វី ក៏គេនៅតែស្រឡាញ់យើងដែរ " វាក៏ដូចគ្នានឹងពាក្យថា " មនុស្សដែលគេស្រឡាញ់យើង គេប្រាកដជាធ្វើគ្រប់យ៉ាងដើម្បីយើង ដោយមិនចាំយើងទាមទារ ឬប្រាប់គេនោះឡើយ "

ត្រូវដឹងថា ការស្រឡាញ់ដែលពិតប្រាកដ គឺជាការផ្ដល់ឱ្យ ការចែករំលែក និងការលះបង់ ពុំមែនកើតព្រោះតែការបង្ខំ ការទារមទារ ឬផ្គាប់បញ្ជានោះទេ។​ អ្វីដែលកើតឡើងដោយការបង្ខំ ការទារមទារ វាក៏មិនមែនតម្លៃគ្រប់គ្រាន់ ដូចការដែលគេធ្វើដើម្បីយើង ដោយចិត្តរបស់គេនោះដែរ។

https://s9.kh1.co/__image/w=650,h=646,q=100/d2/d28a2e808189845493dc8fa5a971408e1e8cdeba.jpg
រូបតំណាង

ពេលខ្លះ មិនថាយើងមិនថាគេ បើចេះតែមានម្ខាងណាមកបង្ខំ ក៏គ្មានអារម្មណ៍ និងគ្មានសេចក្ដីសុខផ្លូវចិត្តដែរ។ ផ្ទុយទៅវិញ វារឹតតែមានសម្ពាធ បន្ថែមនូវភាពតានតឹងទ្វេដង លើសពីនេះ បើវាកើតឡើងព្រោះតែការបង្ខំ នោះគ្រប់យ៉ាងវាក៏គ្មានតម្លៃ គ្មានអត្ថន័យ តែវាផ្ទុកទៅដោយការឈឺចាប់ និងអារម្មណ៍កាន់តែសោកសៅបន្ថែមតែប៉ុណ្ណោះ។ ត្រូវចាំថា ស្នេហា ការស្រឡាញ់ ត្រូវតែកើតឡើងចេញពីការពេញចិត្ត ការស្ម័គ្រប់ចិត្ត មិនមែនការបង្ខំចិត្ត ឬទាមទារនោះឡើយ៕

https://s9.kh1.co/__image/w=650,h=809,q=100/1f/1f0d82b0a2f6f3de13aba02af45ed70d7a5540a3.jpg
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង