កូរ៉េខាងត្បូង ៖ អ្នកស្រី Hwang Yi Seul ដែលថ្មីៗនេះបានរចនាម៉ូតឲ្យ MAMAMOO នូវឈុត Hanbok សម្រាប់ការសម្តែងរបស់ពួកគេនៅឯ KBS Song Festival ២០២០ បានបង្ហាញសារផ្ទាល់មួយ ដែលនាងទទួលបានពីអ្នកនិយមលេងអ៊ីនធើណែតជនជាតិចិន ទាមទារឲ្យមានការពន្យល់ អំពីអក្សរចិនដែលជេរប្រមាថ នៅលើ Hanbok របស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រុម MAMAMOO បានសម្តែងបទ AYA នៅកម្មវិធី KBS Song Festival ២០២០ ក្នុងអំឡុងពេលនៃការសម្តែងរបស់ពួកគេ សមាជិកទាំងអស់បានស្លៀកឈុត ដែលមើលទៅប្លែក ទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ពីការច្នៃខោអាវប្រពៃណីបុរាណរបស់ជនជាតិកូរ៉េ ដែលគ្រប់គ្នាហៅថា Hanbok។

ប៉ុន្តែយោងទៅតាម អ្នកនិយមលេងអ៊ីនធើណែតជនជាតិចិនម្នាក់ ដែលបានផ្ញើរសារមកអ្នកឌីហ្សាញ Hanbok បានបង្កឱ្យមានជម្លោះជាច្រើន នៅក្នុងសហគមន៍អ៊ិនធើណែតចិន ដោយសារតែ អក្សរចិនដែលជេរប្រមាថ លើពួកគេនៅលើ Hanbok នោះ។

ស្របគ្នានោះ អ្នកលេងអ៊ីនធើណែតបន្តថា ៖
សម្លៀកបំពាក់របស់ MAMAMOO នៅក្នុងកម្មវិធី KBS Song Festival បានបង្កឱ្យមានជម្លោះនៅក្នុងប្រទេសចិន។ អក្សរចិននៅលើសម្លៀកបំពាក់របស់ពួកគេ ពោរពេញទៅដោយការជេរប្រមាថ។
ទន្ទឹមនឹងនោះ លោកស្រី Hang Yi Seul ដែលជាអ្នកឌីហ្សាញ ឈុតទាំងនេះ បានបកស្រាយថា ៖
វាមិនមែនជាអក្សរចិនទេ តែវាជាអក្សរកូរ៉េ។ តើ Sejong ជាជនជាតិចិនដែរឬ? ទេ! គាត់ជាជនជាតិកូរ៉េ ហេតុអ្វីបានជាជនជាតិកូរ៉េ គួរតែពន្យល់ពីមូលហេតុ ដែលពួកគេពាក់ Hanbok របស់កូរ៉េទៅវិញ?

ស្របគ្នានោះ ថ្មីៗនេះមានទំនាស់រវាង អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ និងចិន ទាក់ទងនឹងដើមកំណើតពិតរបស់ Hanbok កូរ៉េ ដែលអ្នកលេងអ៊ីនធើណែតចិន បានអះអាងថា ពួកគេត្រូវបានពាក់ដំបូង ក្នុងរាជវង្សមិងចិន៕

ជ្រាបកានតែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖