ចង់ទិញកាដូជូនមនុស្សមនុស្សជាទីស្រលាញ់នាឱកាស Christmas តែមិនដឹងគួរទិញអ្វីជូនពួកគាត់មែនទេ? សូមអានអត្ថបទខាងក្រោម ធានាជាគ្រឹះធំមួយសម្រាប់លោកអ្នករៀបចំកាដូជូនបុរសៗជាទីស្រលាញ់របស់អ្នក មិនថាសម្រាប់លោកប៉ា មិត្តប្រុស លោកប្រធាន រឺមិត្តភក្តិនោះទេ ធានាថាពួកគេពេញចិត្តស្ដូកតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាដូរទាំងនោះរួមមាន៖
១. អាវយឺត

សម្រាប់ការទិញអាវយឺតនេះវិញ មើលទៅសាមញ្ញាតែថ្លៃថ្នូ។ ហើយម៉្យាទៀតអាវប្រភេទនេះ មើលទៅទាក់ទាញ ពេញនិយម ហើយទាន់សម័យផងដែរ។
២. កាបូបលុយ

បើអ្នកទិញកាបូបលុយជូនគេមើលទៅ ហាក់បីដូចជាអ្នកចង់ឲ្យគេមានលុយច្រើនៗ រកស៊ីមានបានប្រៀបបាននឹងការជូនពរមួយបែបដែរ។ ណាមួយកាដូប្រភេទនេះ ប្រើបានរយៈពេលយូរហើយប្រើបានគ្រប់ពេលគ្រប់ទីកន្លែង។
៣. វ៉ែនតា

មនុស្សប្រុសបើបានពាក់វ៉ែនតាទៀតនោះ មើលទៅរឹតតែសង្ហាតែម្ដង វាអាចជួយលើកសម្រស់គាត់បានមួយកម្រិតទៀតដែរ។ ហើយបើអ្នកជាមិត្តស្រីគាត់នោះ ពិតណាស់គួរតែទិញវ៉ែតាជូនគាត់ដើម្បីបន្ថែមភាពស្រស់សង្ហាជូនគាត់។
៤. កាបូបយួរដៃ

វាអាចមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែកាបូបប្រភេទនេះអាចបង្ហាញភាពទាន់សម័យហើយថ្លៃថ្នូរទៀត ណាមួយអាចប្រើសម្រាប់ទៅធ្វើការក៏បាន ពិសេសបើដៃគូរអ្នកជាអ្នកធ្វើការទៀតនោះដូចនេះកុំរុញរាអី។
៥. សៀវភៅ

អ្នកប្រហែលជាចង់ឲ្យមិត្តប្រុសរបស់អ្នកទម្លាក់ទូរស័ព្ទចោលខ្លះ រួចងាកមកចាប់កាន់អានសៀវភៅវិញម្ដង ដើម្បីឲ្យគាត់មានការអភិវឌ្ឍន៍ខ្លួន។ ដូចអ្នកអ្នកអាចងាកមកទិញសៀវភៅជូនគាត់វិញ ដូចជាសៀវភៅរកស៊ី ប្រលោមលោកអីជាដើម។
៦. ទឹកអប់

កាដូរមួយអាចថាសំខាន់ណាស់ដែរ ព្រោះថាភាពទាក់ទាញរបស់បុរសគឺថានៅលើក្លិននេះឯង។ បើមិត្តប្រុសអ្នកមានក្លិនប្រអូបនោះច្បាស់ណាស់ គាត់មានទំនុកចិត្តខ្ពស់ពេលចេញទៅណាមកណា ឬពេលចូលទៅក្នុងចំណោមនុស្ស។
៧. សម្ភារៈកីឡា

យើងអាចសម្គាល់បានថា បុរសៗភាគច្រើនគឺពួកគាតើចូលចិត្តកីឡា។ ការផ្ដល់កាដូរបែបនេះ ជូនដល់ពួកគាត់ នោះមានន័យថាអ្នកបានបន្ថែមទំនុកចិត្តការយកចិត្តទុកដាក់ពីនាក់ទៅដល់មនុស្សជាទីស្រលាញ់របស់អ្នកមួយកំរិតទៀតផងដែរ៕