ទ្រាំបានទ្រាំ! តែបើពេលណាទ្រាំ លែងបាន ក៏ដើរចេញទៅ កុំបង្ខំខ្លួនឯងពេក - Khmerload

ទ្រាំបានទ្រាំ! តែបើពេលណាទ្រាំ លែងបាន ក៏ដើរចេញទៅ កុំបង្ខំខ្លួនឯងពេក

https://s9.kh1.co/f4/f449e5a3e40c3c403b18e6bdc64c5b9b5592a6a3.jpg
ប្រលោមលោក & អប់រំ
 24-Dec-2020 10am · a year ago

ទ្រាំបានទ្រាំ! តែបើពេលណាទ្រាំលែងបានក៏ដើរចេញទៅ កុំបង្ខំខ្លួនឯងពេក

ក្នុងស្ថានភាពនៃជីវិត មិនថាក្នុងទំនាក់ទំនងណាទេ មិនថាជាមួយមនុស្ស របស់ ឬការងារអ្វីក៏ដោយ ទាមទារឱ្យមនុស្សម្នាក់ៗ ត្រូវតែចេះមានចិត្តអំណត់ អត់ធ្មត់ឱ្យបានខ្ពស់ ចេះទ្រាំទ្រនឹងការលំបាក ការឈឺចាប់ទាំងឡាយ ទោះពិបាកយ៉ាងណា ក៏ត្រូវតែចេះទ្រាំឱ្យអស់ពីលទ្ធភាពដែលមាន មុននឹងសម្រេចចិត្តចាកចេញ ឬបោះបង់ចោល។

https://s9.kh1.co/__image/w=650,h=813,q=100/a3/a37a748f8a02dcb3ea8d63cc01a8b4ebd2a3feec.jpg
រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែរាល់ការអំណត់ អត់ធ្មត់របស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានដែនកំណត់ យើងមិនអាចទ្រាំរហូតដល់ស្លាប់ខ្លួនឯងនោះទេ។ ប៉ុន្តែមិនថាយើងជាមនុស្សដែលពូកែទ្រាំយ៉ាងណា ក៏មិនមែនមានន័យថា អាចទ្រាំបានរហូតគ្រប់រឿងនោះដែរ គង់តែដល់ពេលមួយដែលមានអារម្មណ៍ថាហត់ អស់កម្លាំង និងឆ្អែតចិត្តខ្លាំងក៏ដើរចេញតែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=435,q=100/bb/bb08947c8ddf152dd339bcc08972be5cad50690f.jpg
រូបតំណាង

ជីវិតមនុស្សយើងនេះណា រឹងមាំគឺត្រូវតែរឹងមាំហើយ​ តែយ៉ាងណាក៏ដោយ ក៏មិនត្រូវធ្វើបាបខ្លួនឯងដោយការទ្រាំនេះដែរ។ មិនថាក្នុងរឿងណា កាលៈទេសៈណា ឬជាមួយនឹងមនុស្សណាទេ ត្រូវទ្រាំឱ្យបាន តែបើទ្រាំហើយនៅតែមិនមានផលល្អប្រសើរណាមួយកើតឡើង ក៏ឈប់ទ្រាំបន្តទៅ រៀនដើរចេញ ដើម្បីបំពេញសេចក្ដីសុខឱ្យខ្លួនឯងខ្លះ កុំធ្វើឱ្យជីវិតនេះ វេទនា លំបាកតោកយ៉ាកតែម្នាក់ឯងពេក។

https://s9.kh1.co/__image/w=650,h=650,q=100/f0/f0c2963b20f1eefa881245bf97c6a9912ab109cc.jpg
រូបតំណាង

ពេលខ្លះការដែលយើងបោះបង់ ឬចាកចេញ មិនមែនសុទ្ធតែជាការចុះចេញ ឬជាបញ្ហាអាក្រក់នោះឡើយ។ ការបោះបង់ខ្លះ វាគឺជាការទម្លាក់ចោលនូវសម្ពាធដែលគ្មានបានការ។ ការចាកចេញខ្លះ វាគឺជាការស្វែងរកផ្លូវថ្មីដើម្បីផ្ដល់ឱ្យជីវិតនេះម្ដងទៀត។ ការបោះបង់អ្វីមួយ វាគឺជាការជួយឱ្យយើងមានឱកាសក្នុងការចាប់ផ្ដើមអ្វីមួយផ្សេងទៀត មិនមែនជាការបញ្ចប់គ្រប់យ៉ាងនោះឡើយ៕

https://s9.kh1.co/__image/w=650,h=813,q=100/e5/e5c85a92a8ecf3ebdecb79521ca811ba08d35cfa.jpg
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង