ចង់ក្លាយជាប្ដីល្អ លុះត្រាតែអ្នកអាចធ្វើឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលមានសំណាង - Khmerload

ចង់ក្លាយជាប្ដីល្អ លុះត្រាតែអ្នកអាចធ្វើឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលមានសំណាង

https://s9.kh1.co/e0/e0eaa54ddbf9ad991021ec7c2141b7864fa4d929.jpg
ប្រលោមលោក & អប់រំ
 19-Dec-2020 1pm · a year ago

ចង់ក្លាយជាប្ដីល្អ លុះត្រាតែអ្នកអាចធ្វើឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលមានសំណាង។

នៅលើកលោកយើងនេះ មានមនុស្សស្រីស្ទើរតែ៧០%ហើយ ដែលនាងមានជីវិតមិនមានសំណាងនៅក្នុងរឿងជីវិតគូ នេះមកពីហេតុផលគឺនាងមានស្វាមីដែលមិនល្អ នាងទទួលបានដៃគូជីវិតដែលមិនគាប់ចិត្ត។ ដូច្នេះ បើស្វាមីទាំងឡាយចង់ក្លាយជាបុរសដ៏ល្អពិតប្រាកដ វាមិនមានអ្វីដែលលំបាកនោះឡើយ ត្រឹមតែអ្នកអាចមើលថែភរិយា ឱ្យនាងក្លាយជានារីដែលមានសំណាង ដែលមានមនុស្សស្រីជាច្រើនច្រណែននឹងនាង ធ្វើបានតែប៉ុណ្ណឹង អ្នកនឹងក្លាយជាស្វាមី និងជាបុរសដ៏ល្អបំផុតហើយ។

https://s9.kh1.co/__image/w=650,h=644,q=100/2b/2bdacb8dddfc38944eb4448965fc44b743fac291.jpg
រុបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងនាមជាបុរសល្អ គឺត្រូវតែមានគុណធម៌ ព្រហមវិហារធម៌ ជាពិសេសគឺ ភាពកត្តញ្ញូចំពោះមាតាបិតា ដែលជាអ្នកមានគុណដ៏ធំធេងរបស់អ្នក។ ហើយមួយជីវិតរបស់អ្នក អ្នកនឹងត្រូវមានម្ដាយឪពុកយ៉ាងហោចក៏ ៤នាក់ដែរ នោះគឺឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេក។ មិនថាអ្នកជាកូនបង្កើត ឬកូនប្រសារទេ ដរាបណាអ្នកប្រតិបត្តិខ្លួនចំពោះអ្នកមានគុណបែបណា ភរិយា និងកូនៗរបស់អ្នក​ក៏សម្ដែងនូវសេចក្ដីគោរពចមពោះអ្នក និងម្ដាយឪពុកអ្នកបែបហ្នឹងដូចគ្នាដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/55/550e4e35f32312e88b41ae6456094d0e8f2227ee.jpg
រុបតំណាង

បុរសដ៏ល្អពិតប្រាកដ ត្រូវតែមានសេចក្ដីអំណត់ អត់ធ្មត់ សង្កត់ចិត្ត មានកម្រិតយល់ដឹង និងការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្មោះត្រង់ ទៀងត្រង់ ចំពោះក្រុមគ្រួសារ។ រឹតតែសំខាន់ជាងនេះគឺ ទំនួលខុសត្រូវនៅក្នុងជីវិត និងមនុស្សក្នុងបន្ទុកគ្រួសារផងដែរ។ អ្នកត្រូវដឹងថា ការបង្កើតគ្រួសារ មិនមែនត្រឹមតែរៀបការ រួចមានប្រពន្ធកូនក៏ហៅថាល្អនោះឡើយ លុះត្រាតែអ្នកអាចផ្ដល់ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ និងអារម្មណ៍សុវត្ថិភាពដល់ប្រពន្ធកូន ទើបហៅថាគ្រួសារដ៏មានន័យ៕

https://s9.kh1.co/__image/w=650,h=650,q=100/7a/7af8e58e9b278c4ad51323be3661e3c0dacc82a7.jpg
រុបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង