ភ្នំពេញ៖ ក្រោយរៀបការមកជាច្រើនឆ្នាំ យើងឃើញថាជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង លោក កែវ វាសនា ជាមួយនិងភរិយា នៅតែស្រលាញ់គ្នា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាគ្រប់សកម្មភាពនៅតាមបណ្ដាញសង្គម ធ្វើឲ្យអ្នកណាៗឃើញហើយក៏លួចច្រណែននឹងពួកគេសឹងគ្រប់គ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីម្សិលមិញនេះ ដែលជាថ្ងៃខួបកំណើតរស់លោក កែវ វាសនា ក្នុងនោះភរិយាជាទីស្រលាញ់របស់លោក ក៏បានធ្វើឲ្យលោករំភើបជាខ្លាំង បើទោះបីមិនមានកាដូជាវត្ថុមានតម្លៃពិតមែន ប៉ុន្តែក៏អាចធ្វើឲ្យតារាប្រុសរូនេះ ញញឹមបិទមាត់មិនជិតនោះឡើយ។
ដោយក្នុងនោះ ភរិយារបស់ កែវ វាសនា បានរៀបចំនំខួបកំណើតយ៉ាងធំមកដាក់នៅពីមុខរូបលោក ហើយអ្វីដែលពិសេសនោះគឺនៅក្នុងនំនោះ បង្កប់ទៅដោយលុយក្រដាសមួយរយដុល្លារជាច្រើនសន្លឹក បើសរុបទៅក៏ចូលខ្ទង់ពាន់ដុល្លារផងដែរ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ តារាប្រុសរូនេះពិតជាភ្ញាក់ផ្អើលជាមួយនឹងការ Suprise មួយនេះជាខ្លាំង ហើយលោកក៏បានបង្ហាញក្ដីស្រលាញ់ទៅកាន់ប្រពន្ធជាមួយស្នាមថើមយ៉ាងផ្អែមល្ហែមតែម្ដង។ លើសពីនេះ ពេលដែលហ្វេនៗឃើញហើយ ក៏បាននាំគ្នានិយាយផ្ញើពាក្យជូនពរដល់លោកក្នុងថ្ងៃពិសេសនេះជាច្រើនហូរហែផងដែរ៕
ទស្សនារូបភាពនិងវីដេអូខាងក្រោម៖




