ភ្នំពេញ៖ ថ្មីៗនេះ អតីតតារាកំប្លែង អ្នកនាង ផន សុផារី បានរំលេចសារ រៀបរាប់ក្តីឈឺចាប់ ជំនួសប្អូនស្រីរបស់ខ្លួន លើបណ្តាញសង្គម ក្រោយពីបានឃើញ សង្សាររបស់ប្អូនស្រី បានបណ្តើរអតីតសង្សាររបស់គេ ទៅញុំាអីជាមួយគ្នា នៅខណៈពេលដែល កំពុងតែនៅទាក់ទងគ្នា នឹងប្អូនស្រីរបស់ខ្លួន នៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសារដែល អតីតតារាកំប្លែង អ្នកនាងផន សុផារី បានសរសេររៀបរាប់ លើបណ្តាញសង្គមនោះ មានខ្លឹមសារបែបនេះថា៖
ឈឺជំនួសប្អូន ... បើកឡានជូនបងចេញក្រៅម្តង មកឃើញសង្សារខ្លួន ដោយចៃដន្យ! Surprise!!!! ថ្ងៃនេះគេនាំសង្សារចាស់គេ មកញាំកន្លែងដែល គេនាំប្អូនខ្ញុំ មកញាំឆ្លងanniversary ម្សិលមិញ កុំថាខ្ញុំកាន់ជើងប្អូន តែរាល់ដងអោយតែមានបញ្ហា ខុសរឺត្រូវខ្ញុំតែងតែស្តីអោយ ប្អូនខ្ញុំរហូតតែលើកនេះ បងពិតជាឃើញហើយ ទទួលអត់បានមែន ប្អូនស្រីខ្ញុំម្នាក់នេះ ខ្ញុំស្រលាញ់ស្មើរកែវភ្នែក។
បន្ថែមពីនេះ អ្នកនាង ផន សុផារី ក៏បានបន្ថែម ពាក្យមួយឃ្លា ទៅកាន់ប្អូនស្រី បែបនេះបន្ថែមទៀតផងដែរថា ឈឺហើយត្រូវចេះចាំ មិនខ្វះទេមនុស្សប្រុស។ ដែលនេះ បញ្ជាក់ពីក្តីស្រលាញ់ និងការបារម្ភពីសំណាក់បងស្រី មកកាន់ប្អូនស្រី ពេលឃើញសង្សារ បង្ហាញភាពក្បត់ នៅក្រោយខ្នង បែបនេះផងដែរ៕




