យល់ដឹង៖ នៅរាល់ពេលដែល អ្នកត្រូវបាននរណាម្នាក់ ធ្វើនៅអំពើមិនគប្បី មកលើអ្នក យល់ល្អកុំយកវា មកគិតច្រើនពេក ព្រោះពេលខ្លះ ពួកគេធ្វើមិនមែនមកពី អ្នកធ្វើមិនល្អ ឬអ្នកធ្វើនៅកំហុសអ្វីមួយ ឡើងមកនោះទេគឺ ព្រោះតែគេមានចិត្តច្រណែន មកលើភាពល្អនិង ភាពវៃឆ្លាតដែលមាន នៅលើខ្លួនអ្នក តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង គ្រប់មនុស្សម្នាក់ៗ សុទ្ធតែមាន នៅអត្តចរឹកខុសៗគ្នា ហើយនៅគ្រប់មនុស្ស ដែលយើងកំពុងតែរាប់អាន នៅក្បែរខ្លួនយើងទាំងអស់ ក៏មិនប្រាកដថា គេសុទ្ធតែមាន ការចូលចិត្តនិងស្រលាញ់ មកលើយើងទាំងអស់ដែរ។ ភាពច្រណែនគឺ ពិតជាអារម្មណ៍ដែលខ្លាំងក្លា និងពឹសពុលមួយ។ វាអាចនាំឲ្យ មនុស្សជាច្រើន ដើរទៅរកផ្លូវខុស ដោយហ៊ានធ្វើ នៅរឿងដែលឆ្កួតៗ ជាច្រើនទៅតាមអារម្មណ៍ ដើម្បីតែចង់យកឈ្នះ ទៅលើមនុស្សណាម្នាក់។
ពេលខ្លះយើង មិនដឹងទេថា អ្នកណាចូលចិត្ត ឬមិនចូលចិត្តយើង ឬអ្នកណាដែល កំពុងតែច្រណែន មកលើយើងនោះដែរ។ ប៉ុន្តែថ្ងៃនេះ ខ្មែរឡូតសូមនាំអារម្មណ៍ អ្នកទាំងអស់គ្នា មកដឹងពីអាការៈ មនុស្សមួយចំនួន ដែលសម្តែងចេញមក បង្ហាញថាពួកគេគឺ កំពុងតែមានភាព ច្រណែននឹងអ្នកហើយ។
ខាងក្រោមនេះជាសញ្ញាដែលអ្នកអាចសង្កេតមើលដឹងថានរណាម្នាក់កំពុងតែមានការច្រណែនមកលើអ្នកហើយ៖
១. ពួកគេចម្លងស្ទាយ៍របស់អ្នក
ជាក់ស្តែង នៅពេលដែល មនុស្សម្នាក់មាន ការច្រណែនពួកគេនឹង ព្យាយាមសង្កេត នៅរាល់សកម្មភាពរបស់អ្នក មិនថាការនិយាយស្តី ការស្លៀកពាក់នោះទេ។ ហើយស្របពេលគ្នានោះ ពួកគេក៏នឹងព្យាយាម ចាំចម្លង នៅស្ទាយ៍ស្លៀកពាក់ របស់អ្នកដើម្បីចង់បង្ហាញថា ពួកគេក៏មិនអន់ជាងអ្នកដែរ។
២. ព្យាយាមបន្ទាបតម្លៃរបស់អ្នក
តើអ្នកនឹងធ្វើបែបណា នៅពេលដែលមាន ពន្លឺដ៏ភ្លឺបានចាំង មកចំពីមុខរបស់អ្នក? ជាក់ស្តែងអ្នកនឹងព្យាយាម ធ្វើយ៉ាងណាឲ្យ ពន្លឺមួយនោះ បាត់ចេញពីមុខអ្នក ពិតមែនទេ? ជាការពិតណាស់ នេះក៏ជាអ្វីដែល មនុស្សច្រណែនកំពុងអ្នក ក៏នឹងកំពុងព្យាយាម ធ្វើមកលើអ្នកផងដែរ។ ពួកគេឃើញអ្នករះ ដោយពន្លឺចែងចាំង ពួកគេមិនសប្បាយចិត្ត ជាមួយភាពលេចធ្លោ របស់អ្នកនោះទេ។ ហេតុនេះ ពួកគេនឹងព្យាយាម ធ្វើឲ្យភាពចែងចាំង របស់អ្នកអន់ថយ។ វាប្រៀបដូចជា អ្នកជាព្រះអាទិត្យហើយ ពួកគេព្យាយាមបិទបាំង រស្មីរបស់អ្នកដូច្នេះដែរ។
៣. ពួកគេប្រាប់អ្នកដទៃថាអ្នកមិនល្អ
ជាការពិតណាស់ ពួកគេនឹងព្យាយាម បញ្ចុះបញ្ចូលអ្នកដទៃថា អ្នកមិនល្អ។ ពួកគេនឹងព្យាយាមធ្វើឲ្យ អ្នកខ្លួនឯងយល់ថា អ្នកពិតជាមិនល្អ ដោយការព្យាយាម បញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿពីអ្វីដែល ពួកគេបានលើកឡើង។ ពួកគេធ្វើបែបនេះ ដោយសង្ឃឹមថា ពាក្យអ្នកដទៃនឹងអាចធ្វើឲ្យមាន ការរំខានដល់អ្នក ដែលអាចធ្វើឲ្យ អ្នកកាត់បន្ថយ នៅភាពជឿជាក់ និងទំនុកចិត្ត មកលើខ្លួនឯង បានដោយខ្លួនឯង។
៤. ពួកគេព្យាយាមតម្លើងតម្លៃខ្លួនឯង
វិធីសាស្ត្រ មួយទៀតដែល ពួកគេនឹងលើកយកមកប្រើ នៅពេលដែល ពួកគេមាន ការច្រណែនទៅលើអ្នកនោះគឺ ពួកគេនឹងព្យាយាមនិយាយ លើកសរសើរពីខ្លួនឯង ថាល្អបែបនេះល្អបែបនោះជាដើម។ ពួកគេនឹងព្យាយាម បញ្ចុះបញ្ចូលអ្នកនឹងអ្នកដទៃទៀត ឲ្យយល់ថាគេមានភាពល្អ និងពូកែជាងអ្នក។ ពេលខ្លះ ពួកគេអាចនឹងព្យាយាម និយាយកុហកពី ខ្លួនឯងដើម្បីថា ពួកគេល្អជាងមុន។
៥. ពួកគេរកវិធីធ្វើឲ្យអ្នករងភាពអាម៉ាស
ភាពជឿជាក់ តែងតែជា ចំណុចទាក់ទាញបំផុតមួយនៃ
ចរិតរបស់មនុស្សម្នាក់។ មនុស្សមួយចំនួនគ្មាន រូបរាងដែលទាក់ទាញ ខាងក្រៅទេ
តែពួកគេមាន នៅទំនុកចិត្ត និងការជឿជាក់លើខ្លួនឯង យ៉ាងល្អ ដែលចំណុចទាំងនេះហើយ
ដែលបានធ្វើឲ្យ ពួកគេក្លាយទៅជា មនុស្សដែលគួរឲ្យគោរព។ ជាក់ស្តែង ចំណុចទាំងនេះហើយ
បានក្លាយជាចំណុច ដែលធ្វើឲ្យអ្នកដទៃ មានភាពច្រណែន ទៅលើអ្នក។ ដូច្នេះ នៅពេលដែល
ពួកគេចាប់ផ្តើមមើលឃើញថា អ្នកមានភាពល្អជាងពួកគេ ពួកគេក៏នឹងព្យាយាម ចាំបំផ្លាញភាពជឿជាក់របស់អ្នក
ឲ្យអ្នកមើលទៅកាត់បន្ថយ នៅភាពទាក់ទាញ ជាងមុនផងដែរ។
៦. ពួកគេតែងផ្តល់នៅដំបូន្មានមិនល្អដល់អ្នក
ពិតប្រាកដណាស់ ជុំវិញខ្លួនយើងគឺ មាននៅមនុស្សអាក្រក់ជាច្រើន តែយើងមិនអាចមើលដឹង ដោយងាយបាននោះទេ ហើយពួកគេទាំងនោះ ក៏តែងតែសង្កេតមើល នៅពេលវេលាល្អ ដើម្បីទាញទម្លាក់ អ្នកចុះមក ខាងក្រោមផងដែរ។ ឧទាហរណ៍៖ ដូចជាពួកគេនឹង ព្យាយាមធ្វើដូចជាយកចិត្ត ទុកដាក់មកលើអ្នក ដូចជាប្រាប់អ្នកឲ្យ កាត់សក់បែបនេះ តុបតែងខ្លួនបែបនេះ បែបនោះ ទាំងដែលពួកគេដឹង ក្នុងចិត្តថាវា មិនសាកសម នឹងអ្នកក៏ដោយ ព្រោះនេះជាអ្វីដែល ពួកគេចង់ឃើញ។
៧. ពួកគេបង្ហាញការប្រកួតប្រជែងជាមួយអ្នក
ការប្រកួតប្រជែងគឺ ជាគន្លឹះមួយដែល ងាយស្រួលសង្កេត ដែលវាកើតឡើងដោយសារតែ ភាពប្រច័ណ្ឌនេះឯង។ នៅរាល់ពេលដែល នរណាម្នាក់ ព្យាយាមបង្ហាញ នៅការប្រកួតប្រជែងជាមួយអ្នក គ្រប់ពេលដែល នៅជិតអ្នក វាក៏ព្រោះតែ ពួកគេមានអារម្មណ៍ថា មានសម្ពាធព្រោះតែភាពខ្លាំង ណាមួយរបស់អ្នក។ ហើយនៅពេលដែល ពួកគេទទួលរងសម្ពាធ ពីចំណុចល្អ និងលេចធ្លោរបស់អ្នក នេះហើយជាមូលហេតុ ដែលពួកគេមាន ការច្រណែនកាន់តែខ្លាំង ចំពោះអ្នក។
៨. ពួកគេនឹងស្អប់អ្នកដោយគ្មានហេតុផល
ចុងក្រោយ ពួកគេនឹងមានចិត្តគុំគួន និងស្អប់អ្នកដោយគ្មានមូលហេតុ ដែលការពិតគឺ ការស្អប់នោះគឺបង្កើតឡើងដោយ ការច្រណែនតាមរយៈ ភាពល្អរបស់អ្នក ជាងពួកគេដូចជា រូបសម្រស់ ជីវភាព ចំណេះដឹង និងភាពលេចធ្លោ របស់អ្នកណាមួយជាដើម។ ហើយនេះ ក៏ជារឿងធម្មតា ផលដែរ៕