ភ្នំពេញ៖ តារាសម្តែង ឌុច សោភា គឺជាតារាសម្តែងជើងចាស់មួយរូបដែល មានវត្តមានជារឿងៗ នៅក្នុងខ្សែភាពយន្តនិង វីដេអូបទចម្រៀងច្រើនរាប់មិនអស់ នាពេលកន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កន្លងមក យើងធ្លាប់បានឃើញ តារាស្រីរូបនេះ ជាញឹកញាប់តាមរយៈការសម្តែងជាតួកម្សត់ត្រូវគេធ្វើបាប ដោយការសម្តែងពិតជាល្អឥតខ្ចោះ បូករួមនឹងសម្រស់ដ៏ស្រស់ល្អឯក របៀបទម្រង់មុខស្លូតបូតនិង ក្មេងខ្ចីដោយមើលទៅសាច់រឿងកាន់តែល្អមើលទ្វេរដង ធ្វើឲ្យមហាជនដែលបានទស្សនាហើយ សរសើរមិនដាច់ពីមាត់ អំពីសម្រស់ដ៏ក្មេងខ្ចីរបស់តារាម្នាក់នេះ។
ដោយឡែក ថ្មីនេះ ឌុច សោភា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត ក្មេងខ្ចីម្តងទៀតហើយ តាមរយៈរូបថតមួយសន្លឹក ដោយអាចឃើញសាច់មុខតឹងណែន សភ្លឺម៉ត់រលោងស្រិលនិង រូបរាងស្រឡូនគួរឲ្យស្រលាញ់ណាស់ ដដែលទោះបីជាពេលនេះ តារាម្នាក់នេះមានវ័យដល់ទៅ៣៤ឆ្នាំក្តី ប៉ុន្តែមើលទៅមិនខុសពីពេលប៉ុន្មានឆ្នាំមុនបន្តិចសោះតែម្តង។
អ្នកគាំទ្រក៏បានសរសើរអំពីសម្រស់របស់តារាស្រី ដែលគ្មានផ្លាស់ប្តូរអ្វីបន្តិចសោះ ទោះបីជាអាយុរាងក្រែលបន្តិចមែន ដោយក្មេងៗស្រករក្រោយមួយចំនួនចាញ់ដាច់តែម្តង៕
សូមចូលទស្សនារូបភាពខាងក្រោម៖












