បរទេស៖ បើតាមរបាយការណ៍របស់គេហទំព័រ El Futbolero បានឲ្យដឹងថាអតីតខ្សែបម្រើឆ្នើម David Beckham កំពុងមានគម្រោងផ្ទេរយកខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ Olivier Giroud ពីក្លិបតោខៀវ Chelsea ទៅលេងឱ្យក្លិប Inter Miami នៅលីកកំពូល Major League Soccer របស់អាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងចាប់តាំងពីកីឡាករ Timo Werner ផ្លាស់មកលេងឲ្យ Chelsea មក Giroud ហាក់ដូចជាមិនសូវបានចូលលេងជាប់លាប់ឲ្យលោកគ្រូបង្វឹក Frank Lampard ប៉ុន្មាននោះទេ។ យ៉ាងណាមិញកុងត្រារបស់ជម្រើសជាតិបារាំងរូបនេះជាមួយ Chelsea នឹងត្រូវអស់សុពលភាពនៅចុងរដូវកាល២០២០/២១នេះផងដែរ។
គួបញ្ជាក់ដែរថា Beckham គឺជាម្ចាស់ភាគហ៊ុនមួយរូបរបស់ក្លិបថ្មី Inter Miami ដែលទើបតែបង្កើតឡើងកាលពីឆ្នាំ២០១៨កន្លងមកនេះ។ ដោយឡែកលោកកំពុងតែរៀបចំសំណើដើម្បីទាក់ទាញ Giroud ឲ្យមកលេងជាមួយនឹងកីឡាករ Gonzalo Higuaín ដោយគ្រោងទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយនៅទីក្រុង Miami សម្រាប់ឲ្យគ្រួសារបស់គេស្នាក់នៅ៕
ប្រភព៖ caughtoffside