ហេតុអីមនុស្សស្រីល្អៗ តែងតែត្រូវជួបរឿងស្នេហាល្អក់កករ និងបរាជ័យច្រើនម្ល៉េះ? - Khmerload

ហេតុអីមនុស្សស្រីល្អៗ តែងតែត្រូវជួបរឿងស្នេហាល្អក់កករ និងបរាជ័យច្រើនម្ល៉េះ?

https://s9.kh1.co/2a/2a75ff3e16ef919b93fdf66cad493483974f101a.jpg
ប្រលោមលោក & អប់រំ
 25-Nov-2020 1pm · a year ago

ហេតុអីមនុស្សស្រីល្អៗ តែងតែទៅជួបរឿងស្នេហាល្អក់កករ និងបរាជ័យច្រើនម្ល៉េះ?

ឃើញជាក់ស្ដែង មនុស្សស្រីជាច្រើនតែងតែជួបរឿងស្នេហាបរាជ័យ អ្វីដែលសំខាន់គឺ សុទ្ធតែជាមនុស្សស្រីដែលល្អទាំងចិត្តគំនិត និងរូបសម្រស់ក៏មិនអន់ដែរ ប៉ុន្តែហេតុអ្វីបានជានាងចេះតែជួបមនុស្សដែលមិនល្អ ធ្វើឱ្យនាងខូចចិត្តម្ដងហើយម្ដងទៀត រហូតដល់ថ្នាក់មនុស្សស្រីខ្លះ ប្រែក្លាយខ្លួនឯងពីទន្សាយទៅជាខ្លា ជាមនុស្សដែលលែងមានភាពទន់ភ្លន់ ទៅជាមនុស្សដែលមានតែអារម្មណ៍ស្ងប់ស្ងាត់ និងចិត្តដាច់ទៅវិញ។

https://s9.kh1.co/__image/w=650,h=366,q=100/a7/a75a986ff2c6ce043b11628708d6abd0b1848f7e.jpg
រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រាល់ការឈឺចាប់ ខូចចិត្ត និងខកបំណងទាំងអស់ គឺសុទ្ធតែកើតឡើងពីពាក្យថា ជឿជាក់ពេក ទុកចិត្តពេក និងរំពឹងខ្លាំងពេក។ មូលហេតុចម្បងដែលធ្វើឱ្យមនុស្សស្រីជួបរឿងខកបំណង និងការឈឺចាប់ក្នុងរឿងស្នេហា គឺកើតពីមនុស្សស្រីខ្លួនឯង ដោយរំពឹងខ្ពស់លើមនុស្សម្នាក់នោះ ជឿជាក់ និងទុកចិត្តគេរហូតដល់លែងខ្វល់ពីអារម្មណ៍របស់ខ្លួនឯង។ មនុស្សស្រីឱ្យតែនាងដាក់ចិត្តស្រឡាញ់នរណាម្នាក់ គឺនាងលះបង់អស់ហើយ គ្មានសល់សូម្បីតែបន្តិចទុកសម្រាប់ខ្លួនឯង ជាក់ស្ដែងគឺនាងរំពឹងទាំងស្រុងទៅលើពាក្យសម្ដី ជាពិសេសគឺ ពាក្យសន្យា ដោយមិនគិតថាវាជាពាក្យពិត ឬក្លែងក្លាយនោះឡើយ។

https://s9.kh1.co/__image/w=650,h=366,q=100/c0/c025e23c97af205a65b0406934173243695cbeee.jpg
រូបតំណាង

មនុស្សស្រីដែលតែងតែខូចចិត្ត ឈឺចាប់ ខកបំណងនៅក្នុងរឿងស្នេហា គឺសុទ្ធតែជាមនុស្សល្អៗ ចិត្តល្អ​ក៏ព្រោះតែភាពល្អរបស់នាងនេះហើយ ដែលធ្វើឱ្យនាងមានគំនិតវិជ្ជមាន និងគិតល្អជានិច្ចលើមនុស្សដែលខ្លួនស្រឡាញ់ ទុកចិត្តគេរហូតដល់ភ្លេចមើលថែ​ និងការពារខ្លួនឯង នាងល្អពេល សុទិដ្ឋិនិយមពេក ទើបវាក្លាយទៅជាការភ្លេចភ្លាំង និងប្រុងប្រយ័ត្នចំពោះទង្វើល្អក្លែងក្លាយ ពាក្យសន្យាដើម្បីធ្វើឱ្យនាងស្ងប់ចិត្តមួយពេលតែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/84/84531a1f53987b0ec6e14f551720ef642e0068b5.jpg
រូបតំណាង

មនុស្សស្រីស្ទើរតែទាំងអស់ហើយ ដែលតែងតែរងគ្រោះព្រោះតែពាក្យសម្ដីផ្អែមល្ហែម លួងលោម និងសន្យានេះសន្យានោះ មនុស្សស្រីរងគ្រោះព្រោះតែនាងចិត្តទន់ ចេះតែអត់ឱន លើកលែង អភ័យទោស ព្រោះតែនាងជាមនុស្សល្អបែបហ្នឹងហើយ ទើបធ្វើឱ្យមនុស្សប្រុសដែលមានគំនិតមិនល្អ ឬក៏ចូលក្នុងជីវិតនាងដើម្បីតែលេងសើចមួយពេលនោះ មានឱកាសចូលមកធ្វើបាបចិត្តនាងដូច្នេះ៕

https://s9.kh1.co/__image/w=650,h=366,q=100/fb/fba402198efc108ace61e9adf789b43279343986.jpg
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង