យល់ដឹង៖ ដើមឈើតែងតែ ផ្តល់នៅអត្ថប្រយោជន៍ យ៉ាងអស្ចារ្យមកដល់ ការរស់នៅជា ប្រចាំថ្ងៃរបស់យើង។ វាបានផ្តល់ឲ្យ មនុស្សយើង នៅភាពសំខាន់ចំនួន២ យ៉ាងគឺអាហារនិង អុកស៊ីសែន រួមទាំងតម្រូវការចាំបាច់ ជាច្រើនផ្សេងទៀត ដូចជា ទីជម្រកថ្នាំនិងធ្វើជាឧបករណ៍ ប្រើប្រាស់ជា ប្រចាំថ្ងៃជាដើម។
ដើមឈើបានចូលរួមចំណែក ដល់បរិស្ថានតាមរយៈ ការផ្តល់អុកស៊ីសែន ធ្វើឲ្យប្រសើរឡើង នូវគុណភាពខ្យល់ ការផ្លាស់ប្តូរអាកាសធាតុ ការអភិរក្សទឹក ដីនិងការផ្តល់ នៅជម្រក សម្រាប់សត្វព្រៃ។ បន្ថែមពីនេះ វាក៏ជាម៉ាស៊ីន ចម្រោះធម្មជាតិ ជួយឲ្យបរិយាកាស ល្អបរិសុទ្ធ និងថែមទាំង បង្កើតទិដ្ឋភាពស្រស់ស្អាត ត្រជាក់ភ្នែក សម្រាប់គេហដ្ឋាន របស់យើងផងដែរ។
ប្រសិនបើក្រឡេក មកមើលតាម ក្បួនហុងស៊ុយវិញ ដើមឈើបានដើរតួនាទី យ៉ាងសំខាន់។ ប្រភេទនៃដើមឈើ នីមួយៗមាន ឥទ្ធិពលជាពិសេស ដល់ព្រេងសំណាង នាំលាភ បណ្តេញនៅឧបទ្រពចង្រៃ ផ្សេងៗសម្រាប់ ក្រុមគ្រួសាររបស់យើង។ ពោលគឺតាំងពីបុរាណមក គេតែងចាត់ទុកដើមឈើ ៣ប្រភេទជា ទេវតារក្សាខ្លោងទ្វារ អាចបណ្តេញអស់ភាពស៊យ និងឧបទ្រពចង្រៃ នាំមកនូវភាពរុងរឿង សំណាងល្អបាន។
ដើមឈើទាង៣ប្រភេទនោះ មានដូចជា៖
១. ដើមស្លា

ដើមស្លាមានរាងត្រង់ សាយស្លឹកនៅលើខ្ពស់។ ដើមស្លា កម្រជ្រុះស្លឹកណាស់ ដាំមួយរយៈពេលនឹង ចាប់ផ្តើមចេញផ្លែ។ នេះគឺជា លក្ខណៈពិសេស របស់ដើមស្លា ធ្វើឲ្យវាក្លាយជា ទេវតារក្សាទ្រព្យ មួយដ៏អស្ចារ្យ ក្នុងទស្សនៈរបស់ហុងស៊ុយ និងក្នុងបណ្តាផ្នត់គំនិតនៃ អ្នកអភិជនទាំងឡាយ ដែលដាំនៅក្នុង រមណីយដ្ឋានឬ ផ្ទះសំណាក់របស់ពួកគេ ផងដែរ។ វានឹងជួយបណ្តេញ រឿងមិនល្អ និងនាំមកនូវភាពចម្រុងចម្រើន សុខសាន្ត ដល់ក្រុមគ្រួសារ ទាំងមួល។
២. ដើមឬស្សី


ដើមឬស្សីជានិមិត្តរូប របស់ភាពអាយុវែង ភាពសាមគ្គីភាព និងភាពរឹងមាំ។ ទោះបីអាកាសធាតុ បោកបកយ៉ាងណាក៏ដោយ ក៏ដើមឬស្សី នៅតែដុសយ៉ាង ស៊ុបទ្រប រីកចម្រើន បានយ៉ាងល្អ និងមានជីវិតខ្លាំងក្លាដដែរ។ ក្នុងក្បួនហុងស៊ុយ ក្រៅពីអត្ថន័យខាងលើ ដើមឬស្សីក៏ជា អ្នកថែរក្សាផ្ទះ ដ៏វិសេស បណ្តេញអស់ រឿងអាក្រក់ចង្រៃ។ នាំមកនូវសំណាងល្អ។ ដោយសារតែហេតុនេះហើយ ទើបអ្នកជំនាញក្បួនហុងស៊ុយ ជាច្រើន ឧស្សាហ៍ទូន្មានគ្រប់គ្នា គួរដាំដើមឬស្សី នៅមុខទ្វារផ្ទះ ដើម្បីឲ្យគ្រួសារ ត្រជាក់ត្រជុំ កក់ក្តៅ ជួបសំណាងល្អ នាំទ្រព្យសម្បត្តិចូលផ្ទះ និងសុខភាពល្អយ៉ឺនយូរ បៀបដូចជាដើមឬស្សី។
៣. ដើមដូងលម្អ

ដើមដូងលំអ ជាដើមឈើ បង្កាត់រវាងអម្បូរស្លា និងដូង។ ដើមដូងលំអ ងាយដាំ ស្លឹកជារបាំង ប្រផ្នូលអាក្រក់ ឧបទ្រពចង្រៃ។ លើសពីនេះ គេនៅជឿជាក់ថា ដើមដូងលំអ នៅអាចទាក់ទាញសំណាងល្អ មកឲ្យសមាជិកម្នាក់ៗក្នុងគ្រួសារ ជួយឲ្យរឿងគ្រប់យ៉ាងប្រព្រឹត្ត ទៅដោយរលូន ជោគជ័យផងដែរ៕