ហេតុអ្វីគូស្នេហ៍ខ្លះ បែកគ្នាហើយ នៅតែវិលត្រឡប់មករកគ្នាវិញបាន? - Khmerload

ហេតុអ្វីគូស្នេហ៍ខ្លះ បែកគ្នាហើយ នៅតែវិលត្រឡប់មករកគ្នាវិញបាន?

https://s9.kh1.co/31/311225f7734797f0779b759bacd11e818c078f4a.jpg
ប្រលោមលោក & អប់រំ
 21-Oct-2020 1pm · a year ago

ហេតុអ្វីគូស្នេហ៍ខ្លះ បែកគ្នាហើយ នៅតែវិលត្រឡប់មករកគ្នាវិញបាន?

ជាការពិតណាស់ មានអ្នកខ្លះបានបែកចែកផ្លូវគ្នាហើយ តែបែរជាអាចនៅវិលត្រឡប់មករកគ្នាវិញដដែល ហើយអ្នកខ្លះទៀត ក៏ត្រឡប់មកបានរៀបការ រួមរស់ជាប្ដីប្រពន្ធថែមទៀតផង។ យ៉ាងណាៗ ការដែលវិលត្រឡប់មកបែបហ្នឹង គឺសុទ្ធតែអាចមានហេតុផលផ្សេងៗគ្នាទាំងអស់។


១. នៅតែស្រឡាញ់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/a1/a1aa4baba9c3a322481061aac1e3bb43c965212b.jpg
រូបតំណាង

ធម្មតាទេ មនុស្សដែលធ្លាប់ស្រឡាញ់គ្នាខ្លាំង ប្រាកដជាមិនអាចបែកគ្នាបានហើយ ព្រោះចិត្តដែលស្រឡាញ់គឺមិនអាចបំភ្លេចងាយៗឡើយ។ ដូច្នេះ មិនថាបែកគ្នាទៅយូរយ៉ាងណានោះទេ ក៏នៅតែចងចាំ និងចង់វិលមកជួបគ្នាវិញដដែល អំណាចនៃចិត្តដែលស្រឡាញ់ និងជម្រុញចិត្តមនុស្សពីរនាក់ឱ្យត្រឡប់មករកគ្នាវិញ។

២. ចង់កែប្រែកំហុស

https://s9.kh1.co/__image/w=650,h=816,q=100/e7/e7d710e04370cedfc47fe756034095c68ce00973.jpg
រូបតំណាង

អ្នកខ្លះ ទើបតែដឹងខ្លួន និងចង់កែប្រែកំហុសដែលបានធ្វើខុសលើមនុស្សដែលខ្លួនស្រឡាញ់ គឺពិតជាចង់ត្រឡប់មកសងឱ្យគេវិញ ចង់មើលថែ បំពេញតួនាទី ធ្វើជាមនុស្សល្អសម្រាប់មនុស្សដែលខ្លួនឯងស្រឡាញ់។ ការដឹងខុស ចង់កែប្រែ គឺជាចំណុចមួយដែលអាចជួយឱ្យស្នេហាដែលចាប់ផ្ដើមសាជាថ្មី នឹងមានន័យ ហើយគ្មានថ្ងៃបែកគ្នាម្ដងទៀតឡើយ។

៣. ចង់ទុកឱកាសឱ្យម្ខាងទៀត

https://s9.kh1.co/__image/w=650,h=432,q=100/7b/7b6400df4230ca8d861e30362b5c8a56b5fcb9a3.jpg
រូបតំណាង

អ្នកខ្លះនៅតែចិត្តទន់ ចេះតែចង់អត់ឱន អធ្យាស្រ័យ និងទុកឱ្យឱកាសឱ្យម្ខាងទៀតបានកែប្រែខ្លួនជាថ្មី ចង់ឱ្យអ្វីៗដែលធ្លាប់សាងកន្លងមកនៅតែជាការចងចាំដ៏ល្អ មិនចង់បែក ព្រោះមិនចង់មានអ្នកថ្មីទៀត អ៊ីចឹងហើយក៏សុខចិត្តត្រូវគ្នាវិញ។ តែការសម្រេចចិត្តទុកឱកាសបែបនេះ គឺច្រើនតែត្រូវគេបំផ្លាញទំនុកចិត្តម្ដងទៀត ព្រោះមនុស្សខ្លះ គេមិនបានមានចិត្តចង់កែប្រែទេ តែគេអាចនឹងថាយើងល្ងង់ ដែលចេះតែអាណិត និងទុកចិត្តគេ។

៤. នៅតែគ្មានអ្នកណាល្អ ដឹងចិត្តដូចអ្នកចាស់

https://s9.kh1.co/__image/w=650,h=650,q=100/2e/2edd63e85cfa368bf4d3f28c53c09336991e7708.jpg
រូបតំណាង

អ្នកខ្លះបែកគ្នាច្រើនឆ្នាំហើយ ហើយក៏បានទៅមានអ្នកថ្មីរៀងៗខ្លួនដែរ តែយ៉ាងណា គេបែរជានៅតែវិលរកសង្សារចាស់ ព្រោះពេលខ្លះ អ្នកថ្មី នៅតែមិនដូចអ្នកចាស់ គេនៅតែជាមនុស្សដែលល្អ និងដឹងចិត្តយើងជាងគេ។ ដូច្នេះហើយ ការវិលរកអ្នកចាស់ ឬត្រូវគ្នាវិញ ជារឿងដែលល្អ ព្រោះកន្លងមកក៏បានដឹងហើយថា ទោះទៅរកអ្នកថ្មីមកពីណា​ ក៏នៅតែមិនត្រូវនឹងចិត្តយើងដដែល។

៥. នៅសល់កម្មចាស់លាងមិនទាន់អស់

https://s9.kh1.co/__image/w=650,h=433,q=100/7c/7c90b086b2530d2722fce548b6934bf4e30b65bd.jpg
រូបតំណាង

ជាការពិតអ្នកខ្លះបែកគ្នាមិនដាច់ស្រេច ក៏អាចមកពីសលើកម្មនឹងគ្នាដែលលាងជម្រះមិនអស់នេះឯង ដូច្នេះហើយ ក៏នឹងវិលវល់ ត្រឡប់មកត្រូវគ្នា ឈ្លោះគ្នាជាថ្មីម្ដងទៀត ដើម្បីបានលាងកម្មដែលជាប់ជំពាក់ឱ្យអស់ ទើបអាចអស់អាល័យ និងបែកគ្នាបានសម្រេច៕


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង