យើងតាមសារព័ត៌មានរបស់ the Mirror បានឱ្យដឹងថា Barcelona និង Real Madrid នឹងចូលរួមប្រជែងជាមួយ Manchester United សម្រាប់ចុះហត្ថលេខាយកកីឡាករអន្តរជាតិអង់គ្លេស Jadon Sancho ដែលកំពុងធ្វើផ្គរធ្វើភ្លៀងនៅលីគកំពូលអាល្លឺម៉ង់ Borussia Dortmund នារដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ ២០ឆ្នាំ រូបនេះ ហាក់ដូចជាមិនទាន់ចង់ចាកចេញពីទឹកដី អាល្លឺម៉ង់នារដូវកាលនេះឡើយ ទោះបីជា Manchester United ព្យាយាមតាមអន្ទង់រូបគេមកទឹកដីអង់គ្លេសវិញក៏ដោយ។
ទោះជាយ៉ាងណា Manchester United ហាក់ស្ទាក់ស្ទើរក្នុងការផ្តល់ជូននូវតម្លៃប្រមាណ ១២០ លានផោន សម្រាប់ Jadon Sancho ជាហេតុធ្វើឱ្យក្លឹបយក្សពីររបស់អេស្ប៉ាញ Barcelona និង Real Madrid ចូលខ្លួនប្រជែងយកខ្សែបម្រើប្រយុទ្ធរូបនេះ។
សូមជម្រាបជូនថា Jadon Sancho បានចូលរួមជាមួយ Borussia Dortmund កាលពីរដូវកាល ២០១៧-២០១៨ ក្នុងតម្លៃត្រឹម ៧.៨៤លានផោនប៉ុណ្ណោះ ពីក្លឹប Manchester City និងបានអភិវឌ្ឍខ្លួនជាកីឡាករលំដាប់កំពូលនាពេលបច្ចុប្បន្ន។ ក្នុងរដូវកាល ២០១៩-២០២០នេះ រូបគេបានបង្ហាញខ្លួនសរុបឱ្យក្លឹបអាល្លឺម៉ង់មួយនេះបានចំនួន ៤៤ប្រកួត ក្នុងនោះរកបានចំនួន ២០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ២០គ្រាប់ផងដែរ៕
ប្រភព៖ Goal.com