ថៃ៖ ថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង Jenny កំពុងតែរងការរិះគន់យ៉ាងធ្ងន់ៗ បន្ទាប់ពីមានរឿងជាច្រើន ពាក់ព័ន្ធនឹងពាក្យសម្ដី និងកាយវិការមិនសមរម្យ របស់តារាស្រីរូបនេះ ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចជារឿងដែលទើបនឹងកើតឡើងថ្មីៗ បន្ទាប់ពីមានវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម ខណៈពេលដែល នាងត្រូវម្ចាស់បំណុលមកទារលុយដល់ផ្ទះ ព្រមទាំងបានប្រើពាក្យសម្ដីមិនសមរម្យនៅក្នុងនោះថែមទៀត តែទោះជាយ៉ាងណាក្រោយមក នាងក៏បានអះអាងថា វីដេអូនោះជាវីដេអូចាស់នោះទេ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការបែកធ្លាយវីដេអូដែលតារាស្រីរូបនេះ ប្រើពាក្យសម្ដីធ្ងន់ៗនិយាយទៅកាន់ម្ចាស់បំណុល ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីជួបប្រទះនូវរឿងធ្ងន់ៗ ក៏ដូចជារលកនៃការរិះគន់យ៉ាងខ្លាំងបែបនេះ នាងក៏បានសម្រេចចិត្ត បង្ហោះសារសុំអភ័យទោសចំពោះអ្វីដែលបានកើតឡើង ដោយបានបញ្ជាក់ថា៖
ខ្ញុំសូមអភ័យទោសដល់អ្នកទាំងអស់គ្នា ចំពោះឃ្លីបចាស់ ដែលខ្ញុំធ្លាប់បានថតនៅក្នុងបណ្តាញសង្គម។ ពេលនោះ មានទំនុកចិត្តលើខ្លួនឯង ធ្វើខ្លួនខ្លាំងបន្តិច ប្រើពាក្យសម្ដីមិនសមរម្យ តែគ្រប់យ៉ាងដែលបានធ្វើឡើងសម្រាប់ការកម្សាន្ត មិនមានចេតនាព្យាបាទ លើអ្នកណានោះទេ ហើយចាប់ពីពេលនេះ នឹងធ្វើឲ្យវាល្អប្រសើរឡើង ហើយនឹងធ្វើតែរឿងល្អៗ តាមដែលអាចធ្វើទៅបាន។
ដោយឡែក សម្រាប់រូបនាងផ្ទាល់ បើទោះបីជាមានមនុស្សជាច្រើន ធ្វើការរិះគន់បង្ហាញពីភាពមិនពេញចិត្ត តែក៏នៅមានអ្នកគាំទ្ររបស់នាងជាច្រើននាក់ទៀត បានចូលមកលើកទឹកចិត្តយ៉ាងខ្លាំងដល់នាងជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖





