ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ អត្តពលិកតំណាងឲ្យប្រទេសកម្ពុជាដែលដណ្តើមបានមេដៃមាសតៃខ្វាន់ដូនៅក្នុងព្រឹត្តិការណ័សុីហ្គេមកាលពីឆ្នាំ២០១៤ ដែលមានឈ្មោះថា ស៊ន សៀវមុី បានបង្ហាញពីភាពផ្អែមល្ហែម ជាមួយគូដណ្តឹង នៅសមុទ្រដោយមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មានទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកឡែក អត្តពលិកម្នាក់នេះបានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីភាពផ្អែមល្ហែមរវាងខ្លួននិង អនាគតស្វាមី នៅលើទូកមួយនៅឯសមុទ្រ នៅពេលសម្រាកពីភាពមមាញឹក យ៉ាងមានសេចក្តីសុខខ្លាំង ជាមួយនឹងសារមួយដែលភ្ជាប់ជាមួយរូបថតផង ដោយមើលទៅគួរឲ្យច្រណែនខ្លាំងណាស់៖
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបានសរសើរពីគូដណ្តឹងធមួយគូនេះ ដែលមើលទៅពិតជាសាកសមនិង គ្នាពិតមែន ទោះបីជារវល់យា៉ងណាក៏ឆ្លៀតពេលវេលា លម្ហែកាយសម្រាកខួរក្បាលជាមួយគ្នាផងដែរ។ ហើយគួររម្លឹកដែរថា ស៊ន សៀវមុីនិង គូដណ្តឹង បានភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០ នេះផងដែរ ជាមួយនឹងការអបអរសាទរ ពីសំណាក់មហាជនជាច្រើន៕
សូមចូលមើលរូបភាពខាងក្រោម៖