អាថ៌កំបាំងទាំង៥ចំណុច ដែលជួយឱ្យទំនាក់ទំនងកាន់តែស្អិតរមួត កក់ក្ដៅ និងបានយូរអង្វែង - Khmerload

អាថ៌កំបាំងទាំង៥ចំណុច ដែលជួយឱ្យទំនាក់ទំនងកាន់តែស្អិតរមួត កក់ក្ដៅ និងបានយូរអង្វែង

https://s5.kh1.co/5c/5cff78f1ee860842210814e4d67a9290ff4617f2.jpg
ប្រលោមលោក & អប់រំ
 21-Jul-2020 3pm · a year ago

អាចនិយាយបានថា មនុស្សយើង ទោះបីស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏អាចនឹងមានពេល មានអារម្មណ៍ធុញទ្រាន់នឹងគ្នាជាមិនខាន ចំណុចនៃអារម្មណ៍ធុញទ្រាន់នេះហើយ ដែលអាចធ្វើឱ្យស្នេហារបស់អ្នកឈានដល់ភាពរកាំរកូស ឬអាចនឹងឈ្លោះប្រកែក បែកបាក់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នកចេះអនុវត្តនូវវិធីសាស្ត្រទាំង៥ចំណុច ធានាថា ស្នេហារបស់អ្នក នឹងមិនងាយបែកបាក់នោះទេ ផ្ទុយទៅវិញ នឹងរឹតតែស្រឡាញ់គ្នាខ្លាំងឡើង កក់ក្ដៅ មានសុភមង្គលយូរអង្វែង។

https://s5.kh1.co/__image/w=650,h=812,q=100/71/71cafb3f866b6ee381a0fc09251b935207098bed.jpg
រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចងចាំថ្ងៃសំខាន់ៗរវាងគ្នា

មិនថាជាគូស្នេហ៍ ឬជាប្ដីប្រពន្ធក៏ដោយ ដាច់ខាតកុំភ្លេចថ្ងៃសំខាន់រវាងគ្នាឱ្យសោះ ដូចជាថ្ងៃកំណើតរបស់ដៃគូ ថ្ងៃដែលបានជួបគ្នាដំបូង ឬថ្ងៃដែលចាប់ផ្ដើមស្រឡាញ់គ្នា វាជាការបង្ហាញឱ្យឃើញថា យើងពិតជាយកចិត្តទុកដាក់ចំពោះដៃគូរបស់យើងយ៉ាងពិតប្រាកដ មិនមែនព្រងើយកន្តើយ មិនខ្វល់ពីគ្នានោះទេ។ ម្យ៉ាងវិញទៀត ចេះបង្កើតបរិយាកាស ឱ្យមើលទៅសប្បាយរីករាយក្នុងការរៀបចំពិធីជប់លៀង ឬ Surprise គ្នា គឺជារឿងដែលប្រសើរបំផុត វានឹងធ្វើឱ្យដៃគូយើងមានអារម្មណ៍រំភើប និងចងចាំថ្ងៃដ៏រីករាយនេះ។

https://s5.kh1.co/__image/w=650,h=806,q=100/b4/b4852104c4ce463034fd2405211b18cb7a74ad7d.jpg
រូបតំណាង

២. បង្កើតផលប្រយោជន៍រួមជាមួយគ្នា

មិនត្រឹមតែការបង្កើននូវចំណង់ចំណូលចិត្តរួមគ្នានោះទេ សូម្បីតែការទៅហាត់ប្រាណ ឬញ៉ាំអីជាមួយគ្នា វាក៏ជាការបង្ហាញពីប្រយោជន៍រួមគ្នាដែរ។ នេះបញ្ជាក់ថា អ្នកចង់មានពេលវេលាធ្វើអ្វីៗជាច្រើនជាមួយគ្នា អ្នកបង្កើតឱ្យមានសកម្មភាពរួមគ្នាផ្សេងៗបន្ថែមទៀត។ វាក៏ជាការបង្ហាញពីការចូលចិត្ត ឬចំណង់ចំណូលចិត្តទៅកន្លែងនានា និងញ៉ាំអ្វីដែលដូចគ្នាផងដែរ នេះបញ្ជាក់ថា អ្នក និងដៃគូពិតជាសក្តិសមនឹងគ្នា មានភាពចុះសម្រុងគ្នាជាខ្លាំង។

https://s5.kh1.co/__image/w=650,h=650,q=100/48/48f7a287e48078365cbd51c93d700636d239f28d.jpg

៣. បង្កើនភាពស្និទ្ធិស្នាលជាមួយគ្នា
មិនថាការធ្វើទង្វើ បង្ហាញកាយវិការ ឬការនិយាយស្ដីនោះឡើយ អ្នកត្រូវតែមានភាពផ្អែមល្ហែម យកចិត្ត ស្និទ្ធិស្នាលជាមួយដៃគូឱ្យបានច្រើន ជាពិសេសគឺ បន្ទាប់ពីខឹង ឬឈ្លោះប្រកែកគ្នា អ្នកមិនអាចព្រងើយកន្តើយ មិនខ្វល់ពីគ្នានោះទេ។ ភាពស្និទ្ធិស្នាល ភាសាផ្អែមល្ហែម គឺជាបង្អែមសម្រាប់ទ្រទ្រង់ទំនាក់ទំនាក់ ឱ្យកាន់តែមានភាពល្អប្រសើរ មិនមានគូស្នេហ៍ ឬប្ដីប្រពន្ធណា បែកបាក់ទាំងដែលកំពុងតែល្អល្អូកល្អើននឹងគ្នានោះឡើយ។ ផ្ទុយទៅវិញ បើអ្នកព្រងើយកន្តើយចំពោះដៃគូជាញឹកញាប់នោះ វានឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែឃ្លាតឆ្ងាយមិនខាន។

https://s5.kh1.co/__image/w=650,h=650,q=100/a2/a29cb2f45eb5800a076a5ecccfeb0ea4c299ebfd.jpg
រូបតំណាង

៤. ចែកឱ្យដាច់រវាងពេលវេលានៅក្បែរគ្នា និងពេលវេលាផ្ទាល់ខ្លួន
មនុស្សយើងទោះស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏មិនមែនមានន័យថាត្រូវតែនៅក្បែរគ្នា នៅជាមួយគ្នាពេញ២៤ម៉ោងនោះឡើយ។ ច្បាស់ណាស់ថា ម្នាក់ៗ ប្រាកដជាចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះ ដូចជាទៅជាមួយមិត្តភក្តិ ឬធ្វើអ្វីដែលខ្លួនចង់ធ្វើជាដើម ដូច្នេះ កុំតាមដៃគូស្អិតជាប់ខ្លាំងពេក វាមិនមែនជារឿងល្អនោះទេ ត្រូវចេះផ្ដល់ពេលវេលាឱ្យគ្នាទៅវិញទៅមក រក្សាគម្លាតរវាងគ្នាខ្លះ ទើបអាចឱ្យយើងដឹងថា ការដែលមិនបាននៅក្បែរគ្នា ពិតជាសំខាន់ និងតែងតែនឹកនាដល់គ្នាជាខ្លាំង។

https://s5.kh1.co/__image/w=650,h=808,q=100/3d/3d4c5ab45eb58b442519722835ea94dab0a18725.jpg

៥. កំណត់ពេលវេលាច្បាស់ ក្នុងការធ្វើដំណើរកម្សាន្តរួមគ្នា
ការធ្វើដំណើរកម្សាន្តជាមួយគ្នា គឺជាអ្វីដែលដៃគូទាំងឡាយ តែងតែរំពឹង និងមានអារម្មណ៍រំភើបរីករាយជាខ្លាំង។ វាពិតជាសំខាន់ណាស់ ដែលយើងត្រូវតែចេះបង្កើតឱកាស ក្នុងការដើរលេង ធ្វើដំណើរកម្សាន្តជាមួយនឹងមនុស្សដែលយើងស្រឡាញ់ វាជាការលំហែកាយ រំសាយអារម្មណ៍តានតឹងពីកិច្ចការងាររបស់យើង ហើយវាក៏ជួយរឹតបន្តឹងចំណងស្នេហារវាងអ្នកទាំងពីរ ឱ្យកាន់តែមានអនុស្សា ការចងចាំល្អៗច្រើនជាមួយគ្នាផងដែរ៕

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង