ពេលខ្លះ ចំពោះរឿងខ្លះ ត្រូវចេះព្រលែងដៃ ព្រលែងចិត្ត ទើបជីវិតយើងអាចបន្តទៅមុខបានយ៉ាងមានក្ដីសុខ!

//s5.kh1.co/f1/f10a88ec017abad8f6d35bca530373eda3b75beb.jpg
ប្រលោមលោក & អប់រំ

 ១៥-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដឹងថាជីវិតនេះ នៅពេលដែលបានជួប ឬឆ្លងកាត់អ្វីហើយ គឺពិបាកនឹងបំភ្លេចណាស់ ជាពិសេសគឺ ត្រូវជួបរឿងមិនល្អ ឆ្លងកាត់ពេលវេលាដែលឈឺចាប់ រឹតតែមិនអាចបំភ្លេចបាន វានឹងក្លាយជាការចងចាំមិនល្អ និងស្រមោលខ្មៅពេញមួយជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែធ្វើជាមនុស្ស យើងមិនអាចរស់នៅឱបក្រសោប ចងចាំរឿងរ៉ាវក្នុងអតីតកាលរហូតទេ មានរឿងជាច្រើន បើយើងកាន់តែចងចាំនឹកនា នោះយើងនឹងរឹតតែឈឺចាប់គ្មានថ្ងៃបញ្ចប់ តែបើយើងព្រមបញ្ចប់ បំភ្លេចវាចោល ដោះលែងឱ្យវាចាកចេញទៅ ព្រលែងដៃ នោះយើងនឹងអាចរកក្ដីសុខឱ្យជីវិតខ្លួនឯងបាន។

រូបតំណាង
រូបតំណាង

មនុស្សយើងគឺត្រូវតែដើរទៅមុខបន្ត សម្ពាយខ្លះ វាជាសម្ពាធដ៏ធ្ងន់ ដូច្នេះ កុំរែកពន់ ឱបក្រសោបជាប់ក្នុងចិត្តគំនិតអី ព្រលែងវាចោល បំភ្លេចវាចោលឱ្យអស់ រស់នៅក្នុងបច្ចុប្បន្នឱ្យបានល្អ សាងការចងចាំដែលមានន័យ ចាប់ផ្ដើមថ្ងៃថ្មី ដើម្បីសម្រេចបំណង និងឆ្ពោះទៅរកអនាគតមួយដ៏ល្អប្រសើរទៅថ្ងៃមុខ។

មិនថាជារបស់ ជាមនុស្ស ឬការចងចាំនោះឡើយ បើយល់ថា វាធ្វើឱ្យយើងឈឺចាប់ ខូចចិត្ត នឹកនាដល់វាពេលណា មានតែទឹកភ្នែកគ្រប់ពេលនោះ ក៏មិនគួរចងចិត្តចងចាំវានោះទេ ពេលខ្លះ វាជាបន្លាអាក្រក់ដក់ជាប់ក្នុងចិត្ត ដូច្នេះ ដកវាចេញ ក្រវែងវាចោលទៅ កុំឱ្យវានៅក្នុងជីវិតយើងបន្តទៀតអី អ្វីៗសុទ្ធតែអាចចាប់ផ្ដើមបានជានិច្ច បើយើងព្រមបំភ្លេចចោល ហើយចាប់ផ្ដើមជាថ្មីនោះ។ ជីវិតនេះ មិនមែនសម្រាប់អតីតកាលនោះឡើយ គឺសម្រាប់បច្ចុប្បន្ន និងអនាគតតទៅមុខទៀត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T