គេថា មនុស្សប្រុស បើចង់សល់លុយកាក់ មាសប្រាក់ គួរតែរកប្រពន្ធម្នាក់ ដើម្បីមករៀបចំ សន្សំទុកដាក់ទ្រព្យដែលខំរកបាន ព្រោះភាគច្រើននៃមនុស្សប្រុសគឺ ពេលនៅលីវ នៅម្នាក់ឯងខ្ជះខ្ជាយណាស់ ចាយវាយមិនសូវចេះគិតទេ ព្រោះលុយរកបានមកស្រួលៗងាយៗ ណាមួយគេគិតថា មានតែម្នាក់ឯង បើសន្សំលុយទុកក៏មិនដឹងធ្វើអីដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សប្រុសនៅពេលដែលមានប្រពន្ធ មានគ្រួសារ ទើបដឹងថា ខ្លួនជាជំហមួយដ៏រឹងមាំសម្រាប់គ្រួសារ ខ្លួនជាមេគ្រួសារ ដូច្នេះមានបន្ទុកជាច្រើនត្រូវរ៉ាប់រង ព្រោះរាល់ការចំណាយទាំងអម្បាលមាណ គឺត្រូវចំណាយមួយគ្រួសារ មិនមែនមានតែម្នាក់ឯងខ្លួនមួយដូចកាលពីមុននោះឡើយ។
ប៉ុន្តែការជ្រើសយកប្រពន្ធ ការរៀបការប្រពន្ធ មិនមែនសុទ្ធតែអាចបានល្អដូចពាក្យចាស់ពោលនោះទេ ព្រោះមនុស្សស្រីខ្លះ មិនមែនជាទេវតានាំទ្រព្យ នាំសំណាងដល់ប្ដី ឱ្យគ្រួសារឡើយ ផ្ទុយទៅវិញនាងអាចជា ផ្កាយព្រះគ្រោះ ជាមនុស្សស្រីកញ្ជើធ្លុះ មនុស្សស្រីទាំងអស់ មិនមែនសុទ្ធតែល្អ ចេះរៀបចំសន្សំទុកដាក់មាសប្រាក់ លុយកាក់ដែលប្ដីខំរកនោះទេ។
វាក៏មានពិតមែនប្រភេទមនុស្សស្រីដែល ឆ្កួតនឹងល្បែង ពូកែតែខាងតុបតែងខ្លួន ដើរលេង ដើរផ្សារ ចាយលុយមិនចេះគិត ហ៊ឺហា មិត្តភក្តិ សម្ភារៈនិយម គិតតែលាដៃសុំលុយ ចរិតទាំងនេះ មិនមែនព្រោះតែនាងជាកូនអ្នកមានទើបក្លាយជាទម្លាប់ទេ ព្រោះមនុស្សស្រីដែលហាយសូរខ្លាំង តាំងខ្លួនជាស្រីស្អាត ជាអ្នកមាន ក៏អាចកើតក្នុងគ្រួសារក្រីក្រដែរ តែគេតែងខ្លួនស្អាតលើសសមត្ថភាព តម្លើងចរិតមារយាទតែភ្លេចគិតពីសន្ដានរបស់ខ្លួន អាចនិយាយបានថា ជាមនុស្សស្រីអន់ចរិត។ ចំណែកឯមនុស្សស្រីខ្លះទៀត កុំថាឡើយឱ្យចេះជួយរកលុយ ទុកដាក់លុយកាក់ សូម្បីតែផ្ទះសម្បែងក៏នាងមិនរៀបចំឱ្យមានសិរីសួស្ដីដែរ ផ្ទះដូចសម្បុកកណ្ដុរ ដូចទ្រុងជ្រូក ម្ហូបអាហារក៏មិនធ្វើ សួរថាមនុស្សស្រីបែបហ្នឹង បានអីនាំលាភឱ្យប្ដីទៅ។ ដូច្នេះបើមនុស្សប្រុសណាយកប៉ះចំប្រពន្ធបែបនេះ អ្នកនឹងមិនមានសំណាង ដូចពាក្យចាស់ៗប្រាប់នោះឡើយ ផ្ទុយទៅវិញ ទោះអ្នកពូកែរក ខំរកយ៉ាងណាក៏ដោយ ចុងក្រោយ អ្នកក៏នៅតែមិនសល់អ្វី៕
ខ្មែរឡូតសូមរក្សាសិទ្ធ