កីឡាករ Cristiano Ronaldo អាចនឹងរស់នៅស្ទើរតែពេញមួយជីវិតរបស់គាត់ជាលក្ខណៈ សាធារណៈ ប៉ុន្តែគាត់នៅតែរក្សាការសម្ងាត់អំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ ចាប់តាំងពីគាត់បានក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធរបស់ Juventus ធ្លាប់មានទំនាក់ទំនងជាមួយតារាម៉ូដែលរុស្ស៊ី Irina Shayk អស់រយៈពេលជិត ៥ ឆ្នាំ រហូតដល់ខែមករា ឆ្នាំ ២០១៥ គឺពួកគេទាំងពីរនាក់ឈានដល់ការបែកបាក់គ្នា ហើយត្រូវបានប្អូនស្រីរបស់គាត់ឈ្មោះ Elma និយាយថា វាហាក់បីដូចជាការស្លាប់នៃសមាជិកណាម្នាក់ក្នុងគ្រួសារអ៊ីចឹង។ បន្ទាប់ពីនោះ Cristiano Ronaldo ក៏មានទំនាក់ទំនងជាមួយនឹងស្ត្រីមួយចំនួន ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុននេះ តារាម៉ូដែលមានសញ្ជាតិអេស្ប៉ាញ Georgina Rodriguez ក៏ក្លាយជាគូស្នេហ៍ផ្លូវការរបស់ប្រធានក្រុមព័រទុយហ្កាល់រូបនេះ។
តើ Georgina Rodriguez ជានរណា?
Rodriguez មានដើមកំណើតនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុង Jaca របស់ប្រទេសអេស្ប៉ាញ ដែលមានប្រជាជនប្រមាណជាង ១៣,០០០ នាក់ហើយនៅជិតព្រំដែនបារាំង ដោយមានចម្ងាយប្រហែលជា ៤៥០ គីឡូម៉ែត្រពីទីក្រុងម៉ាឌ្រីត។ គេនិយាយថា នាងបានធ្វើការជាអ្នករត់តុនៅឯស្រុកកំណើតរបស់នាង មុនពេលផ្លាស់ទាំងគ្រួសារទៅនៅទីក្រុង Bristol ប្រទេសអង់គ្លេស ដោយធ្វើការជាស្ត្រីមេផ្ទះ។
តើនាងបានជួប Cristiano Ronaldo យ៉ាងដូចម្តេច?
យោងតាម AS អ្នកនាង Rodriguez បានជួបជាមួយតារាព័រទុយហ្កាល់នៅហាង Gucci មួយក្នុងទីក្រុងម៉ាឌ្រីដ ជាកន្លែងដែលនាងធ្វើការជាជំនួយការហាង។ នាងនិយាយថា កម្ពស់រាងកាយ និងសម្រស់របស់ Ronaldo បានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំជាខ្លាំង។
ខ្ញុំមានអារម្មណ៍ភ័យញ័រពេញខ្លួន ពេលនៅពីមុខគាត់ ប៉ុន្តែអារម្មណ៍នៃក្តីស្រឡាញ់ក៏ឆាបឆេះឡើង។ ខ្ញុំខ្មាស់អៀនខ្លាំងណាស់ ហើយប្រហែលជារឿងនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រឡាញ់កាន់តែខ្លាំងនៅចំពោះមុខមនុស្សម្នាក់ដែលបានប៉ះខ្ញុំយ៉ាងខ្លាំង ដោយកែវភ្នែកត្របាញ់រកគ្នា។ បន្ទាប់ពីនោះមក អ្វីដែលគាត់បានធ្វើបន្ទាប់មកនោះគឺការយកចិត្តទុកដាក់នឹងខ្ញុំ និងក្តីស្រឡាញ់ចំពោះខ្ញុំ។
ទំនាក់ទំនងរបស់ពួកគេបានរីកចម្រើនជាលំដាប់ ហើយពួកគេត្រូវបានក្រុមអ្នកថតរូបថតបានពេលពួកនៅជាមួយគ្នានៅទីសាធារណៈនាចុងឆ្នាំ ២០១៦។ អ្វីដែលភ្លេចមិនបាននោះគឺរ៉ូណាល់ដូត្រូវគេថតបាននៅពេលគាត់ពាក់សក់ពាក់វ៉ែនតា ក្នុងគោលបំណងបន្លំខ្លួនជាមនុស្សធម្មតាក្នុងអំឡុងពេលធ្វើដំណើរទៅ Disneyland នៃទីក្រុងប៉ារីសនៅចុងឆ្នាំនោះ។
ចាប់តាំងពីពេលនោះមក Rodriguez បានចូលរួមទស្សនាការប្រកួតរបស់ក្រុម Real Madrid ហើយជាផ្នែកមួយនៃក្រុមគ្រួសារ ដែលបានឈ្នះពានរង្វាន់ FIFA ដោយចូលរួមពិធីនេះជាមួយម្តាយ បងប្អូនស្រី និងកូនប្រុសរបស់ Ronaldo។ ទាក់ទងនឹងទំនាក់ទំនងនេះ មិនមានការប្រកាសពិតប្រាកដណាមួយឡើយលើគណនី Instagram របស់ពួកគេ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ថាពួកគេបានក្លាយជាគូស្នហ៍នឹងគ្នាទៅហើយ។
តើអនាគតនឹងទៅជាយ៉ាងណា?
នេះគឺជាទំនាក់ទំនងដ៏ជាប់លាប់បំផុត ដែលគាត់ធ្លាប់មានចាប់តាំងពីបែកបាក់ជាមួយអ៊ីរីណាក្នុងឆ្នាំ ២០១៥ ដែលជាការពិតត្រូវបានសង្កត់ធ្ងន់ពីការពិតដែលថា Georgina ថ្មីៗនេះបានផ្តល់កំណើតកូនស្រីម្នាក់ ដែលជាកូនដំបូងរបស់នាងជាមួយ Ronaldo និងកូនទី ៤ របស់តារាឆ្នើម Juventus។
Georgina ក៏ហាក់ដូចជាមានទំនាក់ទំនងល្អជាមួយកូនប្រុសរបស់គាត់ផងដែរគឺ Cristiano Jr ដែលរ៉ូណាល់ដូ និងម្តាយគាត់បានចិញ្ចឹមបីបាច់ថែរក្សា។ អត្តសញ្ញាណម្តាយបង្កើតរបស់ Cristiano Jr ត្រូវបានរក្សាជាការសម្ងាត់តាំងពីគាត់កើតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១០។ ជាការពិត Georgina បានមើលថែកូនៗ ទាំងអស់របស់ Ronaldo យ៉ាងល្អ ហើយតែងតែថតរូបជាទៀងទាត់ជាមួយពួកគេទាំងអស់យ៉ាងមានសុភមង្គល។
អ្នកទាំងពីរបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេស្រលាញ់គ្នា ហើយ Georgina ថែមទាំងសរសេរវានៅ លើ Instagram ទៀតផង។ ការដែលមានកូនច្រើនរស់នៅជាមួយគ្នា គឺអ្វីដែលគូស្នេហ៍ទាំងពីរនេះចង់បាន ហើយចំពោះរឿងអាពាហ៍ពិពាហ៍ ពួកគេក៏មិនទុកយូរផងដែរ។
តើ Georgina ចូលរួមទស្សនាការប្រកួតទាំំងអស់របស់ Ronaldo ទេ?
Georgina ត្រូវបានគេប្រទះឃើញនៅគ្រប់ការប្រកួតជាច្រើនរបស់ Real Madrid ដែលជាធម្មតា អង្គុយក្បែរ និងជជែកលេងជាមួយ Cristiano Jr លើកៅអី VIP ក៏ដូចជាការប្រកួតរបស់ Juventus ជាច្រើនដងផងដែរ។ នាងនៅលើទីលានអបអរជ័យជម្នះលើកដំបូងរបស់ Ronaldo ជាមួយក្រុមសេះបង្កង់ Juventus។ នាងបានសរសេរនៅលើបណ្តាញសង្គម Instagram របស់នាងថា "សូមអបអរសាទរបងសំឡាញ់ ដែលទទួលបានពានបន្ថែមទៀត។ អូន និងគ្រួសារយើងស្រឡាញ់បងណាស់"។
តារាម៉ូដែលរូបនេះក៏ចូលរួមគាំទ្រស្វាមីរបស់នាងនៅក្នុងពិធីប្រគល់ពានរង្វាន់កីឡាករឆ្នើមរបស់ FIFA ផងដែរ។ អំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ Georgina ត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួតរបស់ព័រទុយហ្កាល់ដោយបានស្រែកអបអរដល់ Ronaldo។ នៅក្នុងការប្រកួតចុងក្រោយរបស់គេទល់នឹងអ៊ីរ៉ង់ នាងបានបង្ហោះរូបថតនាងពាក់អាវលេខ ៧ ដែលមានចំណងជើងថា "ប្រឹងប្រែងឡើងបងសំឡាញ់ អូនស្រឡាញ់បង"៕
ប្រភព៖ Goal