មានទឹកចិត្តមែន! ក្លឹបគីឡូធ្ងន់ៗនៅអាល្លឺម៉ង់ រៃរង្គាសថវិកាបាន២០លានអឺរ៉ូ ជួយក្លឹបតូចៗ ក្នុងអំឡុងពេល ជួបបញ្ហាដោយសារ Covid-19

//s5.kh1.co/04/04ea5f8121152866ecc6851a2df688224152f47c.jpg
កីទ្បា

 ២៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លឹបគីឡូធ្ងន់ៗទាំង៤ នៅអាល្លឺម៉ង់ បានប្តេជ្ញាក្នុងការផ្តល់ថវិកាប្រមាណ​ ២០លានអឺរ៉ូ ដើម្បីជួយឧបត្ថម្ភដល់ក្លឹបនៅ Bundesliga និង 2.Bundesliga។

ក្លឹបគីឡូធ្ងន់ៗក្នុងលីគកំពូលអាល្លឺម៉ង់ ដែលមានដូចជា Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen បានប្តេជ្ញាក្នុងការផ្តល់ថវិកាប្រមាណ​ ២០លានអឺរ៉ូ ដើម្បី ជួយឧបត្ថម្ភដល់ក្លឹបនៅ Bundesliga និង 2.Bundesliga ដែលកំពុងតែត្រដាបត្រដួសជួបវិបត្តិសេដ្ឋកិច្ចដោយសារការគម្រាមកំហែងពីវីរុស Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករក្រុម Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen
កីឡាករក្រុម Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen

សេចក្តីថ្លែងការផ្លូវការដែលចេញដោយសម្ព័ន្ធបាល់ទាត់អាល្លឺម៉ង់បានបញ្ជាក់ឲ្យដឹងថា មូនិធិជំនួយជាមួយនឹងទឹកប្រាក់២០លានអឺរ៉ូ ត្រូវបានបង្កើតឡើងដោយក្លឹបគីឡូធ្ងន់ៗទាំង៤ខាងលើ ដោយសម្ព័ន្ធបាល់ទាត់អាល្លឺម៉ង់បានបញ្ជាក់ថា ពួកគេបានកាត់ប្រាក់ចំណូលរបស់ពួកគេពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាល្លឺម៉ង់ដើម្បីបានជាទឹកប្រាក់នេះឡើង។

នាយកប្រតិបត្តិរបស់ក្លឹប Bayern លោក Karl Heinz Rummenigge បានបន្ថែមថា“ រួមគ្នាជាមួយអ្នកចូលរួមក្នុងក្របខ័ណ្ឌ Champions League ចំនួន ៣ ផ្សេងទៀតយើងចង់ផ្ញើសញ្ញានៃសាមគ្គីភាពទៅកាន់ក្លឹបទាំងអស់នៅក្នុងក្របខ័ណ្ឌ Bundesliga និង 2.Bundesliga ជាមួយនឹងគំនិតផ្តួចផ្តើមនេះ។

"ក្នុងគ្រាលំបាកទាំងនេះវាសំខាន់ណាស់ដែលស្មាខ្លាំងគាំទ្រស្មាខ្សោយ។ ជាមួយនេះយើងក៏ចង់បង្ហាញថាបាល់ទាត់កំពុងឈរជាមួយគ្នានៅពេលនេះ"៕

Karl Heinz Rummenigge
Karl Heinz Rummenigge
កីឡាដ្ឋានរបស់ក្លឹប Bayern
កីឡាដ្ឋានរបស់ក្លឹប Bayern
កីឡាករក្រុម Dortmund
កីឡាករក្រុម Dortmund
កីឡាករក្រុម Bayern
កីឡាករក្រុម Bayern

ប្រភពonefootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T