ស៊ុតដាច់ចង្កេះអ្នកចាំទីល្អណាស់! Ronaldo ស៊ុតចុងម៉ោងនាទី៩០+១ ជួយ Juventus វាយបកតាមស្មើ AC Milan (មានវីដេអូ)

//s5.kh1.co/c1/c13ce4d4035e8220f930300a3a971763c551c849.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

AC Milan ប្រកួតស្នើគ្នា ១ទល់នឹង១ ជាមួយក្រុម Juventus ក្នុងពានរង្វាន់ Coppa Italia វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១

អ៊ីតាលី៖ ក្នុងការប្រកួតពានរង្វាន់ Coppa Italia វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមម្ចាស់ផ្ទះ AC Milan បានប្រកួតស្នើគ្នា ១ទល់នឹង១ ជាមួយនឹងក្រុមភ្ញៀវ Juventus នៅកីឡដ្ឋាន San Siro ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះជាអ្នកស៊ុតបើកឆាកនាំមុខនៅនាទីទី៦១ រកបានដោយខ្សែបម្រើ Ante Rebic ។ លុះជិតបញ្ចប់ការប្រកួត នៅនាទីទី៩០+១ ទើបក្រុមភ្ញៀវមានឱកាសវាយកបកតាមស្មើវិញ ដែលជាការស៊ុតបាល់ពិន័យ១១មែត្រ របស់ម្ចាស់អាវលេខ៧ កីឡាករ Cristiano Ronaldo

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រោយបញ្ចប់៩០នាទី ឃើញថាក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើនគួរសម ដោយអាជ្ញាកណ្ដាលចាយកាតអស់រហូតដល់ទៅ៦សន្លឹក ក្នុងនោះមានកាតលឿង៥និងក្រហម១។ ខណៈកីឡាករដែលរងពិន័យត្រូវបណ្ដេញចេញពីទីលាននោះគឺខ្សែបម្រើ Theo Hernandez របស់ក្រុម ​AC Milan ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រឡេកទៅមើលស្ថិតិនៃការប្រកួតវិញឃើញថា ក្រុមម្ចាស់ផ្ទះ បង្កើតឱកាសបានច្រើន ដោយស៊ុតសំដៅទីក្រុមភ្ញៀវបានរហូតដល់ទៅ២១ជើង​ ចំគោលដៅ១១ដង ចំណែកឯក្រុម Juventus ស៊ុតបាន១៤ជើង ចំគោលដៅ៤ដង។

គួរឲ្យដឹងដែរថា សម្រាប់ការប្រកួតជើងទី២ រវាងក្រុមទាំងពីរ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ខាងមុខ នៅកីឡដ្ឋាន  Allianz Stadium ដែលជាទឹកដីរបស់ក្រុមសេះបង្កង់ Juventus៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T