បារាំង៖ កីឡាករដែលមានតម្លៃនៃការផ្ទេរថ្លៃជាងគេនៅលើលោក Neymar គឺជាខ្សែប្រយុទ្ធមួយរូបដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ។ អ្វីដែលពិសេសសម្រាប់ជម្រើសជាតិប្រេស៊ីលម្នាក់នេះគឺគេតែងតែមានក្បាច់ពិសេសប្លែកៗកំឡុងពេលបង្ហាញខ្លួននៅលើទីលាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coup de la Ligue កាលពីយប់មិញជាមួយក្លិប Reims ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ម្នាក់នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយរូបគេបានយកគូទប៉ះបាល់ដើម្បីបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុម។
នៅក្នុងការប្រកួតនោះ PSG បានយកឈ្នះដោយលទ្ធផល ៣ទល់នឹង០ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Neymar មិនបានរកគ្រាប់បាល់នោះទេ។ យ៉ាងណាមិញ ការយកគូទបញ្ជូនបាល់របស់គេកំពុងតែល្បីខ្លាំងនៅលើបណ្ដាញសង្គម ដោយមានអ្នកចែករំលែកយ៉ាងច្រើន៕
ចង់ឃើញថា Neymar យកគូទទៅប៉ះបាល់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖