អង់គ្លេស៖ ក្រោយចុះកិច្ចសន្យាដឹកនាំ Everton ក្នុងនាមជាអ្នកចាត់ការទូទៅរយៈពេលបួនឆ្នាំកន្លះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Carlo Ancelotti បានជួយក្រុមរកបាន៣ពិន្ទុ នៅក្នុងការប្រកួតដំបូងរបស់ខ្លួនកាលពីយប់មិញ ដោយយកឈ្នះ Burnley លទ្ធផល ១ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថិតិនៃការប្រកួតបានបង្ហាញឲ្យឃើញថា Everton បានបើកការវាយលុកយ៉ាងខ្លាំង ដោយអាចគ្រប់គ្រងបាល់ដល់ទៅ៦៧% និងស៊ុត១៣លើក ខណៈ Burnely មានឱកាសអាចស៊ុតត្រឹមតែ៤ដង ប៉ុណ្ណោះ។
យ៉ាងណាមិញ បើទោះបីជាមានឱកាសសម្រុកច្រើនក្ដី ទម្រាំតែអាចរកគ្រាប់បាល់បាន Everton ត្រូវចំណាយពេលអស់៨០នាទី ទើបខ្សែប្រយុទ្ធពាក់អាវលេខ៩ Calvert-Lewin អាចបើកការនាំមុខបាន ដោយការតែតចាក់អន្ទង់មួយក្បាលផុតដៃអ្នកចាំទីយ៉ាងល្អ ក្រោយទទួលការលើកបាល់ពីមិត្តរួមក្រុម Djibri Sidibe។
ក្រោយយកបាន៣ពិន្ទុពីការប្រកួតនោះ Everton បានរំកិលខ្លួនពីលេខ១៥ មកឈរនៅលេខ១៣ គិតត្រឹមសប្ដាហ៍ទី១៩ ក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League ដោយឈ្នះ៦ ស្មើ៤ និងចាញ់៩ មាន២២ពិន្ទុ។ ប្រកួតបន្ទាប់របស់ Everton នឹងត្រូវទៅលេងផ្ទះរបស់ Newcastle United នៅថ្ងៃសៅរ៍ស្អែកនេះ៕