ជក់ចិត្តសាហាវ! វៀតណាម លត់ ឥណ្ឌូនេស៊ី ឈ្នះមេដាយមាស ខណៈគ្រូវៀតណាម ទទួលបានកាតក្រហម (មានវីដេអូ)

//s5.kh1.co/33/33cac47f9e793b23d15298c073aa86fd846b4230.jpg
កីទ្បា

 ១១-ធ្នូ-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

ហ្វីលីពីន៖ វៀតណាម បានក្លាយជាម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ក្រោយយកឈ្នះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣ទល់នឹង០ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវៀតណាម អបអរគ្រាប់បាល់
កីឡាករវៀតណាម អបអរគ្រាប់បាល់

៣គ្រាប់របស់វៀតណាមរកបានដោយកីឡាករខ្សែការពារ Doan Van Hau ២គ្រាប់ នៅនាទីទី២៩ និង ៧៣ ចំណែកឯ១គ្រាប់ទៀតធ្វើបានសម្រេចដោយការស៊ុតរបស់ប្រធានក្រុម Do Hung Dung នៅនាទីទី៥៩។

នៅក្នុងការប្រកួតនោះ មានភាពតានតឹង និងសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន។ ជាមួយគ្នានេះ គ្រូបង្វឹករបស់វៀតណាម Park Hang Soe ក៏ទទួលបានកាតក្រហមបណ្ដេញចេញពីទីលានផងដែរ។

លោក Park Hang Soe ទទួលបានកាតក្រហម
លោក Park Hang Soe ទទួលបានកាតក្រហម

នេះគឺជាមេដាយមាសទី២ហើយរបស់វៀតណាម សម្រាប់វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកាលពីឈ្នះលើកដំបូងគឺនៅក្នុងឆ្នាំ១៩៥៩ ដែលជាឆ្នាំដំបូងនៃប្រារព្ធព្រឹត្តិការណ៍កីឡាកម្រិតតំបន់មួយនេះ ដែលពេលនោះប្រទេសវៀតណាមខាងត្បូងជាអ្នកឈ្នះ។

សម្រាប់លទ្ធផលវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ បានបញ្ចប់ទៅដោយ៖

  • មេដាយមាស     :           វៀតណាម
  • មេដាយប្រាក់     :           ឥណ្ឌូនេស៊ី
  • មេដាយសំរឹទ្ធ     :           មីយ៉ាន់ម៉ា
  • ក្រុមលេខ៤        :           កម្ពុជា
ពិធីបំពាក់មេដាយ
ពិធីបំពាក់មេដាយ
សូមទស្សនាវីដេអូ Highlight ការប្រកួតរវាង វៀតណាម និង ឥណ្ឌូនេស៊ី នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T