ល្អមើលសាហាវ បុកមួយទំហឹងហ្មង! ប៊ុន សុធា វាយ សុខ ធី រាប់២ដង កក្រើកពិភពគុនខ្មែរ (មានវីដេអូ)

//s5.kh1.co/83/83bcf00edb19c84a0bcd86ac46816781fb4c5e3c.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកលេខ១ គូបូតា រដូវកាលទី១១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃសុក្រកន្លងទៅ សិស្សគុនមកពីសមាគមន៍ប្រដាល់ក្រសួងការពារជាតិ ប៊ុន សុធា បានប្រកួតឈ្នះជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ សុខ ធី (កាកា) ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

 ការប្រកួតពេញ ៥ទឹក ទាំង សុខ ធី និង ប៊ុន សុធា បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយ សុខ ធី ព្យាយាម ទាត់ និងប្រើដៃខ្លាំងៗ ខណៈ ប៊ុន សុធា បានព្យាយាមចេញជង្គង់ និងកែង យ៉ាងច្រើន។

យ៉ាងណាមិញ នៅទឹកទី៤ ប៊ុន សុធា បានវាយកូនសិស្សរបស់លោកគ្រូ សាន់ សៅយ៉ាន់ រាប់ ២ដង។ ជាលទ្ធផលបញ្ចប់ការប្រកួត ប៊ុន សុធា ឈ្នះ សុខ ធី ដោយពិន្ទុ។

ការប្រកួតរវាង ប៊ុន សុធា និង សុខ ធី
ការប្រកួតរវាង ប៊ុន សុធា និង សុខ ធី

ក្រោយឈ្នះការប្រកួតនោះ អ្នកប្រដាល់មកពីខេត្តកំពង់ចាម ប៊ុន សុធា នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ប៉ះជាមួយកីឡាករថៃ ផុបរ៉ាក់ ខណៈ សុខ ធី នឹងត្រូវប៉ះកីឡាករថៃ ទ្រីផេត ក្នុងការប្រកួតដណ្ដើមចំណត់ថ្នាក់លេខ៣៕

ចង់ឃើញថា ការប្រកួតរវាង ប៊ុន សុធា និង សុខ​ ធី កក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T