ការជ្រើសរើសក្រុម All-WNBA Team ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក FIBA Women’s Basketball World Cup 2026

//s9.kh1.co/9b/9bc3e1cd54093df81c7c104d3d29aa26e113b209.png
កីទ្បា

 ២៣-កញ្ញា-២០២៦ ១០ព្រឹក · ៣ ម៉ោងមុន

ការជ្រើសរើសក្រុម All-WNBA Team ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក FIBA Women’s Basketball World Cup 2026

អ្នកគាំទ្រប្រាកដជានឹងមិនងាយបំភ្លេចព្រឹត្តិការណ៍ Women’s Basketball World Cup នៅទីក្រុងប៊ែកឡាំងឡើយ។ ការគ្រង​ជើង​ឯក​របស់​អាមេរិក មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺការប្រឈមមុខនឹងការតស៊ូ​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​ក្រុម​អេស្ប៉ាញ និងបារាំងនៅតាមផ្លូវឆ្ពោះទៅកាន់ការលើកពាន។ កត្តាមួយដែលធ្វើឱ្យការប្រកួតជាច្រើននៅក្នុងព្រឹត្តិការណ៍​នេះ​ កាន់តែមានភាពជក់ចិត្ត គឺដោយសារវត្តមានកីឡាការិនី WNBA ជាច្រើនដែលបានចូលរួមលេងតំណាង​ឱ្យក្រុម​ជម្រើស​ជាតិ​រៀង​ៗ​​ខ្លួន។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងនាំលោកអ្នកទៅស្គាល់កីឡាការិនីដែលលេចធ្លោជាងគេបំផុតក្នុងចំណោមពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Breanna Stewart (អាមេរិក, ក្រុម New York Liberty)

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ Stewart ជាកីឡាការិនីបាល់បោះដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលធ្លាប់ឈ្នះ​ពាន​រង្វាន់​កីឡាការិនី​ឆ្នើម​ (MVP) ព្រឹត្តិការណ៍ World Cup ដល់ទៅពីរលើក គឺនៅឆ្នាំ 2018 និង 2026។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងបារាំង (97-79) Stewart បានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់នាងក្នុងពេលវេលាដ៏សំខាន់បំផុត ដោយបញ្ចប់ការប្រកួតជាមួយកំណត់ត្រា 22 ពិន្ទុ និង​ដណ្តើមបាល់បាន 10 ដង។ នៅពេលគូប្រកួតព្យាយាមបំបែកយុទ្ធសាស្ត្រលេងរបស់បេក្ខភាពជើងខ្លាំងនៅក្នុងតង់ទីមួយ Breanna គឺជាអ្នកដែលបានជួយគ្រប់គ្រងស្ថានការណ៍ទាំងមូលបានយ៉ាងល្អ។ សមត្ថភាពក្នុងការការពារ និងការរកពិន្ទុរបស់នាង បាន​​បញ្ជាក់យ៉ាងច្បាស់ថា Stewart គឺជាគំរូស្តង់ដារសម្រាប់តួនាទីខ្សែបម្រើកណ្ដាលសម័យទំនើប។

Gabby Williams (បារាំង, ក្រុម Golden State Valkyries)

បារាំងបានបោះជំហានយ៉ាងអស្ចារ្យ តាមរយៈការឈ្នះមេដាយប្រាក់ និងការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ជា​លើក​​ដំបូងក្នុងប្រវត្តិសាស្ត្រ។ ពិតណាស់ គេមានការរំពឹងទុកខ្ពស់លើក្រុមបារាំង បន្ទាប់ពីពួកគេដណ្តើម​បាន​មេដាយប្រាក់​នៅ​ព្រឹត្តិការណ៍​អូឡាំពិកនាទីក្រុងប៉ារីស ប៉ុន្តែទម្រង់លេងដ៏លេចធ្លោបែបនេះ នៅតែជារឿងគួរឱ្យភ្ញាក់ផ្អើល។ ចំណែកឯ Gabby Williams​ វិញ នាងបានបង្ហាញទម្រង់លេងដ៏ល្អបំផុតក្នុងអាជីពរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ ដោយរកបានជាមធ្យម 18.7 ពិន្ទុ, ដណ្តើម​បាល់ 4.8 ដង, បញ្ជូនបាល់ 4.0 ដង និងឆក់បាល់ 2.8 ដង ក្នុងការប្រកួតនីមួយៗ។ ក្នុងចំណោមកីឡាការិនី WNBA ដែល​កំពុង​ប្រកបអាជីព Gabby ក៏ទទួលបានអត្រាប្រសិទ្ធភាពខ្ពស់បំផុតប្រចាំព្រឹត្តិការណ៍រហូតដល់ 22.8 ផងដែរ។

Jackie Young (អាមេរិក, ក្រុម Las Vegas Aces)

កីឡាការិនីតួនាទី Guard មកពីរដ្ឋណេវ៉ាដារូបនេះ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងព្រឹត្តិការណ៍នេះ ជាពិសេស​ការ​បញ្ចេញ​សមត្ថភាព​នៅវគ្គផ្តាច់ព្រ័ត្រដែលចាត់ទុកថាជាចំណុចកំពូលរបស់នាង។ Young បានបញ្ចប់ការប្រកួតដោយរកបាន 18 ពិន្ទុ, ដណ្តើម​បាល់​ 6 ដង និងបញ្ជូនបាល់ 5 ដង ដោយនាងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងតង់ទីពីរ ខណៈដែលការវាយសម្រុក​យ៉ាង​មុត​ស្រួច​របស់​​អាមេរិកបានធានាការឈ្នះមេដាយមាស។ កំណត់ត្រាជាមធ្យម 12.3 ពិន្ទុក្នុងមួយប្រកួតរបស់នាង រួមផ្សំជាមួយនឹងទម្រង់​លេង​ការពារ​ដ៏អស្ចារ្យ បានជួយឱ្យ Jackie ជាប់ឈ្មោះក្នុងបញ្ជីក្រុមកីឡាការិនីឆ្នើមទាំងប្រាំ។ មុនពេលការប្រកួតចាប់ផ្តើម គេ​មាន​ការ​រំពឹង​ទុក​ខ្លាំងទៅលើតារាឆ្នើមៗដូចជា Caitlin Clark និង Paige Bueckers ប៉ុន្តែផ្ទុយទៅវិញ Young គឺជា​អ្នក​ដែល​បាន​ឆក់​យក​ចំណាប់​អារម្មណ៍​ជាងគេបំផុតក្នុងនាមជាតារាឆ្នើមរបស់អាមេរិក។

Leonie Fiebich (អាល្លឺម៉ង់, ក្រុម New York Liberty)

ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup អាល្លឺម៉ង់ទទួលបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបញ្ចប់​ការប្រកួត​ក្នុង​ចំណាត់ថ្នាក់លេខបួន។ Leonie Fiebich គឺជាកីឡាការិនីដ៏លេចធ្លោជាងគេប្រចាំក្រុម។ កីឡាការិនីតួនាទី Guard របស់ក្រុមLiberty រូបនេះ បានលេងជាមធ្យមជាង 30 នាទីក្នុងមួយប្រកួតសម្រាប់ក្រុមជម្រើសជាតិ។ តួលេខរបស់ Fiebich (9.9 ពិន្ទុ, ដណ្តើមបាល់ 8.6 ដង និងបញ្ជូនបាល់ 3.6 ដង) គឺមិនទាន់អាចបង្ហាញអស់ពីឥទ្ធិពលជាក់ស្តែងរបស់នាងនៅលើទីលាននោះទេ។ Leonie បានជួយគាំទ្រមិត្តរួមក្រុម ប្រជែងដណ្តើមបាល់ និងស៊ុតបាល់បីពិន្ទុដ៏សំខាន់ៗនៅក្នុងវគ្គជម្រុះ។ ការជាប់ឈ្មោះរបស់នាងនៅក្នុងបញ្ជីក្រុមកីឡាការិនីឆ្នើមទាំងប្រាំនៃព្រឹត្តិការណ៍ World Cup គឺជាសញ្ញាបញ្ជាក់ថា នាងអាចនឹងឈានដល់កម្រិតតារាឆ្នើមនៅក្នុងក្របខណ្ឌ WNBA នាពេលអនាគត។

Dominique Malonga (បារាំង, ក្រុម Seattle Storm)

ក្នុងវ័យត្រឹមតែ 19 ឆ្នាំ កីឡាការិនីខ្សែបម្រើកណ្ដាលរបស់ក្រុម Seattle Storm គឺ Dominique Malonga បានក្លាយ​ជា​តារា​ឆ្នើម​ដែល​ឆក់​យកចំណាប់អារម្មណ៍ជាងគេនៅក្នុងព្រឹត្តិការណ៍នាទីក្រុងប៊ែកឡាំង។ ចំណុចកំពូល​នៃការលេងរបស់នាងគឺ​កើត​ឡើង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅពេលដែលនាងរកបាន 21 ពិន្ទុទល់នឹងខ្សែខាងមុខដែលពោរពេញដោយតារាឆ្នើមៗរបស់អាមេរិក។ កាយសម្បទា សមត្ថភាព​លោត និងភាពរហ័សរហួនដ៏គួរឱ្យស្ញប់ស្ញែងរបស់នាង បានធ្វើឱ្យសូម្បីតែគូប្រកួតដែលពោរពេញ​ដោយ​បទ​ពិសោធន៍​ក៏​ជួប​ការ​លំបាកដើម្បីស្វែងរកវិធីទប់ទល់ផងដែរ។ Dominique បានបង្ហាញយ៉ាងច្បាស់ថា យុគសម័យថ្មីរបស់ WNBA និង​បាល់បោះ​ពិភពលោក​បានចាប់ផ្តើមហើយ ហើយនេះគឺជាយុគសម័យរបស់បារាំង។ ការប្រៀបធៀបនាងទៅនឹងកីឡាករ Victor Wembanyama ក៏បានចាប់ផ្តើមរួចរាល់ហើយដែរ។

ព្រឹត្តិការណ៍នេះបានបញ្ជាក់ម្តងទៀតថា កីឡាបាល់បោះនារី គឺជាប្រភេទកីឡាដ៏ជក់ចិត្តដិតអារម្មណ៍បំផុត។ តើលោកអ្នកចង់​តាមដាន​ព័ត៌មានថ្មីៗ អំពីកីឡាការិនីឆ្នើមៗដែលកំពុងលេងនៅក្នុងក្របខណ្ឌ WNBA ដែរឬទេ?

សូមតាមដានជាមួយ 1xBet ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗបំផុតពីលីគខ្លាំងជាងគេលើពិភពលោកមួយនេះ!

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T