ការបើកឆាករដូវស្លឹកឈើជ្រុះដ៏កក្រើកក្នុងការប្រជែងជើងឯកឆេមពានលីគចាប់ផ្តើមហើយ

//s9.kh1.co/26/262102f657cce329e04b58ddf167380772a26a31.png
កីទ្បា

 ០៩-កញ្ញា-២០២៦ ១២ល្ងាច · ១៣ ម៉ោងមុន

ការបើកឆាករដូវស្លឹកឈើជ្រុះដ៏កក្រើកក្នុងការប្រជែងជើងឯកឆេមពានលីគចាប់ផ្តើមហើយ

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងក្រឡេកទៅមើលការប្រកួតដ៏ជក់ចិត្តបំផុតប្រចាំសប្តាហ៍ទី 1 នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ក្លឹប​កំពូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Porto ប៉ះ Manchester City

ក្រុមម្ចាស់ជើងឯកព័រទុយហ្គាល់ បានលក់កីឡាករដ៏មានតម្លៃបំផុតរបស់ខ្លួន ដោយRodrigo Mora បានផ្លាស់ទៅកាន់ក្រុម Roma។ ទោះ​ជា​យ៉ាងណាក្តី ក្លឹបនេះនៅតែអាចរក្សាសមាសភាពកីឡាករស្នូល និងបានពង្រឹងតំបន់បម្រើបន្ថែម តាម​រយៈ​ការ​នាំយក​កីឡាករ​ពោរ​ពេញ​ដោយ​បទពិសោធន៍ Seko Fofana។ ចំណែកឯ Manchester City កំពុងស្ថិតក្នុងដំណាក់កាលកសាងក្រុមឡើងវិញ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់លោក Pep Guardiola។ កិច្ចការដ៏សំខាន់សម្រាប់លោក Enzo Maresca គឺការ​ស្វែង​រក​តុល្យភាព​រវាង​ក្បួន​លេង​របស់​អ្នក​ចាត់​ការ​មុន និងការផ្សារភ្ជាប់ទម្រង់លេងថ្មីនៅលើទីលាន។ ដោយមានកម្លាំងចិត្តពីអ្នកគាំទ្រក្នុងទឹកដីខ្លួនឯង កូនក្រុមរបស់លោកFrancesco Farioli ពិតជាមានសមត្ថភាពអាចបង្កការលំបាកដល់គូប្រកួតដែលមានឈ្មោះបោះសំឡេងជាងខ្លួនមួយនេះបាន។ ម្យ៉ាងវិញទៀត ឆ្លង​កាត់​ការ​​ប្រកួតបើកឆាករដូវកាលថ្មី ក្រុម Citizens បានបង្ហាញឱ្យឃើញថា ពួកគេនៅហាក់ឆ្ងាយពីទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួននៅឡើយទេ។

Real Madrid ប៉ះ Inter Milan

ជំនួបដ៏គួរឱ្យទន្ទឹងរង់ចាំបំផុតប្រចាំសប្តាហ៍ទី 1 គឺការប៉ះគ្នារវាងក្រុមជើងឯករង La Liga និងក្រុមម្ចាស់ជើងឯក Serie A។ លោក José Mourinho បានអបអរការវិលត្រឡប់មកកាន់ទីក្រុងម៉ាឌ្រីតវិញ តាមរយៈការដណ្តើមបានជ័យជម្នះបីប្រកួតជាប់គ្នានៅលីគកំពូលអេស្ប៉ាញ និង​បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញភាពអស្ចារ្យនៅអឺរ៉ុប។ ក្រុម Inter បានបាត់បង់កីឡាករស្នូលយូរឆ្នាំ Denzel Dumfries នា​ពេល​សម្រាករដូវកាល ប៉ុន្តែពួកគេបាននាំយក Djed Spence, Curtis Jones និង Aleksandar Stanković ដែលជាកូនប្រុសរបស់លោក Dejan ជាវីរបុរសប្រចាំក្រុម Nerazzurri កាលពីទសវត្សរ៍ឆ្នាំ 2000។

អ្នកចាត់ការរហស្សនាម អ្នកពិសេស (The Special One) រូបនេះ នឹងត្រូវប្រឈមមុខជាមួយអតីតក្រុមរបស់ខ្លួននៅកីឡដ្ឋាន Bernabéu ព្រម​ទាំង​ប្តេជ្ញាបង្ហាញឱ្យអ្នកគាំទ្រឃើញថា លោក Florentino Pérez សម្រេចចិត្តមិនខុសនោះទេដែលបានតែងតាំងរូបលោក។

Liverpool ប៉ះ Atlético Madrid

ពីររដូវកាលជាប់ៗគ្នាហើយ ដែលលោក Diego Simeone ត្រូវធ្វើដំណើរមកកាន់កីឡដ្ឋាន Anfield សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្រប​ខណ្ឌ​ UCL។ ដំណើរមកកាន់ទីនេះកាលពីលើកមុន បានបញ្ចប់ដោយជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ តាមរយៈគ្រាប់បាល់របស់ Virgil van Dijk នៅនាទីទី 92 (3-2)។ ទោះជាយ៉ាងណាក្តី បច្ចុប្បន្នLiverpool កំពុងមានអ្នកចាត់ការថ្មី និងមានភាពរញ៉េរញ៉ៃ​រឿង​សមាសភាព​កីឡាករ​ដែលវាជាឱកាសសម្រាប់ក្រុម Los Colchoneros អាចឆ្លៀតឱកាសយកប្រៀបពីបញ្ហានេះបាន។

ក្រុមហង្សក្រហមបានធ្វើឱ្យកក្រើកទីផ្សារដោះដូរកីឡាករនារដូវក្តៅម្តងទៀត តាមរយៈការទិញយក Bradley Barcola ពី PSG យ៉ាងគួរ​ឱ្យ​ភ្ញាក់​ផ្អើលក្នុងតម្លៃជិត 125 លានអឺរ៉ូ។ ពេលនេះ លោក Andoni Iraola មានភារកិច្ច​ត្រូវ​ប្រែក្លាយ​ក្រុម​ដែល​ពោរ​ពេញ​ដោយ​កីឡាករ​ឆ្នើមៗ​ទាំង​នេះទៅជាក្រុមដ៏រឹងមាំមួយ ស្របពេលលោកត្រូវប្រឈមនឹងសម្ពាធនៃការដឹកនាំប្រកួតជាលើកដំបូង​ក្នុងព្រឹត្តិការណ៍​ប្រកួត​ក្លឹប​ដ៏មាន​កិត្យានុភាព​បំផុតមួយនេះ។

Napoli ប៉ះ Arsenal

នៅក្នុងក្របខណ្ឌឆេមពានលីគ ក្រុមកាំភ្លើងធំមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយសម្រាប់ការលេងក្នុងម៉ោងប្រកួតផ្លូវការ​គិតតាំងពីខែ​មេសា​មក​ម្ល៉េះ ហើយលោក Mikel Arteta ថែមទាំងអាចបង្ហាញជនជាតិអ៊ីតាលីឱ្យឃើញពីក្បួនការពារ catenaccio យ៉ាងស្ទាត់ជំនាញទៀតផង។ សម្រាប់​សប្តាហ៍ទី 1 នេះ លោកនឹងត្រូវប្រឈមមុខជាមួយនឹងការសាកល្បងពីសំណាក់លោក Massimiliano Allegri ដែល​ទទួល​បាន​ឱកាស​ជាលើកទីពីរ ក្រោយឆ្លងកាត់ពេលវេលាដ៏ខកចិត្តនៅ Milan និងកំពុងប្តូរមកដឹកនាំក្រុមNapoli នាពេលបច្ចុប្បន្ន។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ បានវិលត្រឡប់មកកាន់ក្របខណ្ឌឆេមពានលីគវិញហើយ បន្ទាប់ពីខកខានអស់រយៈពេល 13 ឆ្នាំ។

ក្រុម Arsenal គឺជាបេក្ខភាពលេចធ្លោបំផុតមួយនៅក្នុងព្រឹត្តិការណ៍នេះ ខណៈដែលNapoli នឹងព្យាយាមស្តារមុខមាត់របស់ខ្លួនឡើងវិញ ក្រោយ​ជួបភាពបរាជ័យក្នុងក្របខណ្ឌឆេមពានលីគកាលពីរដូវកាលមុន ព្រមទាំងសម្លឹងរកឱកាសឈានទៅវគ្គចាញ់ធ្លាក់បន្តទៀត។

Como ប៉ះ RB Leipzig

ក្រុមចំណូលថ្មីដ៏លេចធ្លោបំផុតប្រចាំក្របខណ្ឌឆេមពានលីគនឹងត្រូវតទល់ជាមួយក្រុមបណ្តុះយុវជនឆ្នើមរបស់អាល្លឺម៉ង់ ដែលនេះជាជំនួប​ដ៏​កក្រើក​មួយដែល​អាចទាក់ទាញចំណាប់អារម្មណ៍ជាងការប្រកួតរវាងក្រុមធំៗទៅទៀត។ កូនក្រុមរបស់លោក Cesc Fàbregas ធ្លាប់​បាន​យក​ឈ្នះ Napoli ដល់ក្នុងទឹកដីសម្រាប់ការប្រកួតក្របខណ្ឌ Serie A (2-1) រួចមកហើយ ហេតុនេះពួក​គេពិត​ជាបាន​ត្រៀមខ្លួន​រួច​រាល់​សម្រាប់​ការសាកល្បងថ្មីមួយនេះ។ ក្រុម Lariani នៅតែអាចរក្សាទុកតារាឆ្នើមរបស់ខ្លួនគឺNico Paz ព្រមទាំងបានពង្រឹងក្រុមបន្ថែម តាម​រយៈ​ការនាំយក Trevoh Chalobah, Yan Couto និង Samuele Ricci។

ក្រុម RB Leipzig បានធ្វើឱ្យកក្រើកទីផ្សារដោះដូរកីឡាករ តាមរយៈការលក់ Yan Diomande ទៅឱ្យក្រុម Real Madrid ក្នុងតម្លៃ 125 លាន​អឺរ៉ូដែលជាកំណត់ត្រាផ្ទេរចេញថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ក្រុមរហស្សនាមគោជល់មួយនេះ បានបញ្ចេញ​ថវិកា​មួយ​ផ្នែក​ដើម្បី​ទិញយក Christopher Nkunku ត្រឡប់មកវិញ ព្រមទាំងនាំយក Maxime Estève, Rocco Reitz និង Marc Guiu។ Nkunku និង Reitz បានបញ្ចេញឥទ្ធិពលភ្លាមៗ ហើយជួយរកគ្រាប់បាល់កាលពីសប្តាហ៍ទី 1 នៃលីគBundesliga នៅពេលដែលកូនក្រុមរបស់លោក Martín Demichelis លត់ក្រុមBorussia Mönchengladbach យ៉ាងចាស់ដៃក្នុងលទ្ធផល 3-0។

កុំរំលងការវិលត្រឡប់មកវិញនៃក្របខណ្ឌឆេមពានលីគឱ្យសោះ ព្រមទាំងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet!

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T