យុគសម័យដ៏អស្ចារ្យបំផុតរបស់ NBA រាប់ចាប់ពី Chamberlain ដល់ LeBron

//s9.kh1.co/6d/6dc091c302df1737ee7f22f874da5be04295806c.png
កីទ្បា

 ១៦-តុលា-២០២៦ ១១ព្រឹក · ៩ ម៉ោងមុន

យុគសម័យដ៏អស្ចារ្យបំផុតរបស់ NBA រាប់ចាប់ពី Chamberlain ដល់ LeBron

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងក្រឡេកទៅមើលកីឡាករពី​ជំនាន់ផ្សេងៗគ្នា​ដែលសមត្ថភាព​របស់​ពួកគេបាន​បន្សល់​ទុក​​ស្នាដៃដ៏រស់រវើកក្នុងប្រវត្តិសាស្ត្រ 80 ឆ្នាំនៃលីគបាល់បោះដ៏ល្បីល្បាញបំផុតលើពិភពលោកមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមរភូមិប្រជែងរវាងកីឡាករតួនាទីខ្សែកណ្ដាល

កីឡាបាល់បោះគឺមានភាពខុសប្លែកគ្នាខ្លាំងកាលពី 65–70 ឆ្នាំមុន។ ការបោះបាល់យកបីពិន្ទុមិនទាន់មានវត្តមាននៅក្នុងក្របខណ្ឌ NBA​ នៅឡើយទេ ហើយអ្វីៗភាគច្រើនគឺពឹងផ្អែកលើការលេងនៅក្បែរកន្ត្រក ដែលនេះហើយជា​មូលហេតុធ្វើឱ្យ​កីឡាករ​មាន​មាឌធំៗ​ក្លាយ​​ជាតួឯកលើទីលាន។

ក្របខណ្ឌ NBA ក្នុងទសវត្សរ៍ឆ្នាំ 1960 ត្រូវបានគេចងចាំមិនភ្លេចអំពីសាច់រឿងប្រជែងគ្នារវាងកីឡាករដែលមានអត្តចរិតខុសគ្នា​ស្រឡះ​ពីរ​រូប គឺ Wilt Chamberlain និង Bill Russell។ Chamberlain ផ្តោតសំខាន់លើទម្រង់លេងឯកត្តជន និងតែង​តែ​រក​បាន​ពិន្ទុ​ជា​មធ្យមខ្ពស់ជានិច្ច។ នៅថ្ងៃទី 2 ខែមីនា ឆ្នាំ 1962 លោករកបានរហូតដល់ទៅ 100 ពិន្ទុសម្រាប់ក្រុម Philadelphia Warriors ក្នុង​ការ​ប្រកួតទល់នឹងក្រុម New York Knicks។ ចំណែក Russell វិញ លេចធ្លោដោយសារសមត្ថភាពលេងបានច្រើនទម្រង់៖ លោក​មិន​ត្រឹម​​តែ​ពូកែរកពិន្ទុប៉ុណ្ណោះទេ ថែមទាំងប៉ិនប្រសប់ក្នុងការបាំងបាល់របស់គូប្រកួតទៀតផង។ អ្នកអត្ថាធិប្បាយ​បាល់​បោះ​បាន​លើក​ឡើង​​​ថា ភាពជោគជ័យដ៏យូរអង្វែងរបស់ក្រុម Boston Celtics គឺភាគច្រើនកើតចេញពីជំនាញការពារមួយនេះ។ លោកឈ្នះជើងឯក NBA​ រហូតដល់ 11 ដង ខណៈដែលគូប្រជែងរបស់លោកឈ្នះបានត្រឹមតែពីរដងប៉ុណ្ណោះ។

Kareem Abdul-Jabbar ជាអ្នកបន្ដវេន

ក្នុងទសវត្សរ៍ឆ្នាំ 1970 និង 1980 កីឡាករតួនាទីខ្សែកណ្ដាលនៅតែបន្តគ្រប់គ្រងភាពខ្លាំងនៅលើទីលាន។ ជាមួយនឹងកម្ពស់ 218 សង់​ទី​ម៉ែត្រ កីឡាករ Kareem Abdul-Jabbar មានកម្ពស់ខ្ពស់ជាង Chamberlain និង Russell ទៅទៀត។ អតីតកីឡាករក្រុម Milwaukee Bucks និង Los Angeles Lakers រូបនេះ លេងបានយ៉ាងមានប្រសិទ្ធភាពដូចគ្នាទាំងនៅតំបន់ការពារ និង​តំបន់​ប្រយុទ្ធ។​ សម្រាប់តំបន់ការពារ លោកប៉ិនប្រសប់ក្នុងការបាំងបាល់ ចំណែកនៅតំបន់ប្រយុទ្ធ លោកបានក្លាយ​ជាម៉ាស៊ីន​រក​ពិន្ទុ​គួរ​ឱ្យ​ខ្លាច។​ ក្បាច់លេងប្រចាំត្រកូលរបស់ Kareem គឺការបោះបាល់បញ្ចូលកន្ត្រកដែលជាក្បាច់ពិបាកនឹងរារាំងបំផុត ប្រសិន​បើ​មិន​បង្ក​កំហុស។ ម្ចាស់ជើងឯក NBA ប្រាំមួយសម័យកាលរូបនេះ បានទាញយកប្រយោជន៍ពីចំណុចខ្លាំងនេះយ៉ាងពេញទំហឹង និង​បាន​បញ្ចប់​អាជីពរបស់លោកជាមួយនឹងកំណត់ត្រាខ្ពស់បំផុតនាពេលនោះ គឺចំនួន 38,387 ពិន្ទុក្នុងរដូវកាលធម្មតា។  

Magic Johnson ទល់នឹង Larry Bird៖ សមរភូមិប្រជែងថ្មីនៅលើទីលាន

Magic Johnson និង Larry Bird ជានិមិត្តរូបប្រចាំក្របខណ្ឌ NBA ក្នុងទសវត្សរ៍ឆ្នាំ 1980។ ការប្រជែង​គ្នារបស់​ពួក​គេ​បាន​ចាប់​ផ្តើម​តាំង​ពីលីគបាល់បោះកម្រិតមហាវិទ្យាល័យ និងបន្តអូសបន្លាយដល់ក្លឹបយក្សពីរនៅក្នុងលីគ។ កីឡាករ Johnson លេងឱ្យក្រុម Los Angeles Lakers ខណៈកីឡាករ Bird ជាតារាឆ្នើមរបស់ក្រុម Boston Celtics។ Magic បានបង្ហាញពីស្ទីលលេងលឿនរហ័ស និង​គួរ​ឱ្យស្ញប់ស្ញែង ជាមួយនឹងការបញ្ជូនបាល់ល្អឥតខ្ចោះ ជាការលាយបញ្ចូលគ្នារវាងកីឡា និងការកម្សាន្ត។ ចំណែក Larry វិញ លេច​ធ្លោ​ដោយសារភាពវៃឆ្លាតក្នុងការអានហ្គេមបាល់បោះ ភាពស្វិតស្វាញ និងការបោះបាល់ចំគោលដៅច្បាស់លាស់។ ក្នុង​អំឡុង​ទសវត្សរ៍​នោះ ក្រុមរបស់ពួកគេទាំងពីរបានឈ្នះជើងឯក NBA ចំនួនប្រាំបីក្នុងចំណោមដប់រដូវកាល ដោយកីឡាករ​តួនាទី​បញ្ជូន​បន្ត​របស់​ក្រុម Celtics ដណ្តើមបានពានបី ខណៈកីឡាករតួនាទីការពាររបស់ក្រុម Lakers ឈ្នះបានប្រាំ។ បន្ទាប់​ពីការ​គាំទ្រ​លីគ​បាន​ធ្លាក់​ចុះ​​អស់រយៈពេលជាយូរ កីឡាករទាំងពីររូបនេះបានទាក់ទាញអ្នកទស្សនាឱ្យត្រឡប់មកតាមដានតាមកញ្ចក់ទូរទស្សន៍ និងទាញ​អ្នក​គាំទ្រ​​ចូលទស្សនានៅកីឡដ្ឋានវិញយ៉ាងកក្រើក។

Michael Jordan៖ បាល់បោះមានអត្ថន័យធំធេងជាងកីឡាធម្មតា

Jordan បានបោះជំហានចូលក្នុង NBA អំឡុងពេលមានការប្រជែងគ្នាយ៉ាងក្តៅគគុករវាង Magic Johnson និង Larry Bird ប៉ុន្តែ​លោក​សាងភាពលេចធ្លោខ្លាំងបំផុតជាមួយក្រុម Chicago Bulls ក្នុងទសវត្សរ៍ឆ្នាំ 1990។ ពួកគេ​សម្រេច​បាន​កំណត់​ត្រា​ឈ្នះ​ជើង​ឯក​បី​រដូវកាលជាប់គ្នាចំនួនពីរលើក។ Michael ហាក់ដូចជាហោះអណ្តែតលើអាកាសបានយូរ មុនពេលបោះបាល់បញ្ចូលកន្ត្រក ដែល​ធ្វើ​ឱ្យ​​លោកទទួលបានរហស្សនាមថា "His Airness"។ ក្នុងអំឡុងទសវត្សរ៍នោះ ការចាក់​ផ្សាយ​តាម​ទូរទស្សន៍​បានឈាន​ដល់​កម្រិត​ថ្មី​មួយ​ ហើយការប្រកួត NBA បានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនលើសលប់ហួសពីព្រំដែនសហរដ្ឋអាមេរិក។ អ្នកគាំទ្រ​ជុំវិញ​ពិភព​លោក​​បាននាំគ្នាសម្រុកទិញអាវក្រុម Bulls លេខ 23 របស់លោក ខណៈការលេង និងការ​ទស្សនា​បាល់​បោះ​បាន​ក្លាយ​ជា​ភាព​ពេញ​និយម​បំផុត។ ក្នុងឆ្នាំ 1992 Jordan បានចូលរួមជាមួយក្រុម Dream Team ដែលជា​ក្រុមជម្រើស​ជាតិបាល់​បោះ​បុរស​សហរដ្ឋ​អាមេរិក​នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងបាសេឡូណា។ ពាក្យ Dream Team នេះត្រូវបានគេ​យកទៅប្រើប្រាស់​ក្នុងប្រភេទ​កីឡា​ផ្សេងៗទៀតចាប់តាំងពីពេលនោះមក ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាបាល់បោះបុរស ក៏បានក្លាយជាព្រឹត្តិការណ៍លេចធ្លោ និង​ទាក់ទាញបំផុតមួយនៅក្នុងកីឡាអូឡាំពិករដូវក្តៅ។

វីរបុរសប្រចាំទសវត្សរ៍ឆ្នាំ 2000

ការចាប់ផ្តើមសហស្សវត្សរ៍ថ្មីត្រូវបានបើកឆាកដោយដៃគូតារាឆ្នើម Kobe Bryant និង Shaquille O’Neal ដែលបានដឹកនាំក្រុម Los Angeles Lakers ឱ្យឈ្នះជើងឯក NBA បីរដូវកាលជាប់គ្នា។ ក្រុម San Antonio Spurs របស់គ្រូបង្វឹក Gregg Popovich ក៏ទទួល​បាន​ជោគជ័យយ៉ាងយូរអង្វែងផងដែរក្នុងអំឡុងទសវត្សរ៍នោះ។ ក្រុមរបស់លោកដែលដឹកនាំដោយកីឡាករ Tim Duncan បាន​លេង​យ៉ាង​មានវិន័យ បង្ហាញពីទម្រង់លេងបាល់បោះតាមស្តង់ដារបច្ចេកទេស និងផ្តោតសំខាន់លើការសហការគ្នាជាក្រុម។

LeBron James, Steph Curry និងតារាឆ្នើមផ្សេងៗទៀត

LeBron បានក្លាយជាតួអង្គលេចធ្លោបំផុតប្រចាំលីគក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកបានបំបែក​កំណត់​ត្រារក​ពិន្ទុ​ច្រើន​ជាងគេគ្រប់ពេលវេលារបស់ Kareem Abdul-Jabbar។ នៅក្នុងឆ្នាំ 2026 កីឡាករវ័យ 41 ឆ្នាំ James បាន​ចាប់​ផ្តើម​ការ​ប្រកួត​ប្រជែង​ថ្មីមួយ ដោយសម្រេចចិត្តចូលរួមជាមួយក្រុម Philadelphia 76ers។

នៅក្នុងទសវត្សរ៍ឆ្នាំ 2010 ក្របខណ្ឌ NBA បានឆ្លងកាត់ការផ្លាស់ប្តូរយុទ្ធសាស្ត្រលេងទ្រង់ទ្រាយធំ ដឹកនាំដោយក្រុម Golden State Warriors និង Stephen Curry ខណៈបច្ចេកទេសបោះបាល់បីពិន្ទុយ៉ាងអស្ចារ្យរបស់លោកបានបង្កើតជាស្តង់ដារកម្រិតថ្មីមួយ។

លីគ NBA តែងតែមានការវិវឌ្ឍទៅមុខឥតឈប់ឈរ ហើយកីឡាករអន្តរជាតិដូចជា Giannis Antetokounmpo, Nikola Jokić និង Luka Dončić កំពុងក្លាយជាអ្នកនាំមុខគេនៅលើទីលាន។ អ្វីដែលប្រាកដនោះគឺ សូម្បីតែក្រោយពេលកីឡាករចាស់វស្សាដូចជា James និង Curry ចូលនិវត្តន៍ក៏ដោយ ក៏លីគមួយនេះនៅតែមិនខ្វះតារាឆ្នើមៗប្រចាំទីលាននោះឡើយ។

ទស្សនាសកម្មភាពប្រកួតរបស់កីឡាករបាល់បោះឆ្នើមបំផុតលើពិភពលោកជាមួយ 1xBet!

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T