តើក្រុមណាជាបេក្ខភាពលេចធ្លោជាងគេសម្រាប់តំណែងជើងឯកព្រឹត្តិការណ៍ EuroVolley Men 2026?

//s9.kh1.co/7c/7c472b1b37d8e26640029de120cd1f0f5efd365c.jpg
កីទ្បា

 ១០-កញ្ញា-២០២៦ ១០ព្រឹក · មួយថ្ងៃមុន

តើក្រុមណាជាបេក្ខភាពលេចធ្លោជាងគេសម្រាប់តំណែងជើងឯកព្រឹត្តិការណ៍ EuroVolley Men 2026?

មហាព្រឹត្តិការណ៍បាល់ទះកម្រិតកំពូលប្រចាំទ្វីបអឺរ៉ុប នឹងបន្តភាពកក្រើករបស់ខ្លួនតាមរយៈការប្រកួត EuroVolley Men 2026 ដែល​នឹង​រៀបចំឡើងនៅលើទឹកដីនៃប្រទេសចំនួនបួន ចាប់ពីថ្ងៃទី 10 ដល់ទី 27 ខែកញ្ញា។ អត្ថបទវិភាគរបស់​ 1xBet នេះ​ នឹង​លម្អិត​អំពី​ក្រុម​ជើងខ្លាំង ព្រមទាំងទម្រង់នៃការប្រកួត។ អ្នកជំនាញរបស់ 1xBet ជឿជាក់ថា អុីតាលី និងប៉ូឡូញ នឹងក្លាយ​ជាគូ​ប្រជែង​ដ៏​ធំ​ក្នុង​ការ​ដណ្តើមជើងឯកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមជម្រើសជាតិអុីតាលី – ឱកាសឈ្នះជើងឯក 35%

ក្រុមជម្រើសជាតិអុីតាលីបច្ចុប្បន្ន កំពុងសាងភាពលេចធ្លោជាមួយកីឡាករជំនាន់មាស ដែលស្តែងចេញតាមរយៈការគ្រងជើងឯក World​ Championships ពីរលើកចុងក្រោយ (2022, 2025)។ កីឡាករ Yuri Romano, Daniele Lavia, Simone Giannelli និង Alessandro Michieletto សុទ្ធតែកំពុងស្ថិតក្នុងវ័យដ៏ល្អបំផុត ពោរពេញដោយភាពជឿជាក់ និងមិនរុញរាចំពោះឧបសគ្គឡើយ។ ជា​រួម​​ ក្រុមនេះមានធនធានកីឡាករយ៉ាងសំបូរបែប ដែលកំពុងប្រកបអាជីពនៅ Serie A1 ជាលីគក្លឹបខ្លាំងបំផុតនៅលើពិភពលោក។ ទម្រង់​លេងរបស់អុីតាលី គឺផ្តោតសំខាន់លើការវាយសេវាដ៏មានឥទ្ធិពល ប្រព័ន្ធបាំងបាល់យ៉ាងរឹងមាំ និងតំបន់ការពារដ៏គួរឱ្យទុកចិត្ត។

កាល​ពីបួនឆ្នាំមុនក្នុងព្រឹត្តិការណ៍ European Volleyball Championship ក្រុមជម្រើស​ជាតិ​អុីតាលីបានចាញ់​ក្រុម​ប៉ូឡូញ​ដល់​ក្នុង​ទឹក​ដី​ខ្លួនឯង (3-0) ហើយឆ្នាំនេះពួកគេពិតជាស្រេកឃ្លានចង់សងសឹកយ៉ាងខ្លាំង។

ក្រុមជម្រើសជាតិប៉ូឡូញ – ឱកាសឈ្នះជើងឯក 34%

ប៉ូឡូញ គឺជាម្ចាស់ជើងឯកអឺរ៉ុបបច្ចុប្បន្ន និងជាក្រុមឈរលេខមួយដាច់គេក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIVB។ វិស័យ​កីឡាបាល់​ទះ​បុរសកំពុងផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលរបស់ក្រុមប៉ុន្មានឆ្នាំចុងក្រោយនេះ រួម​មាន៖ មេដាយមាស Volleyball Nations League ឆ្នាំ 2023, 2025 និង 2026 មេដាយប្រាក់អូឡាំពិកទីក្រុងប៉ារីស និង World Championship 2022 ព្រមទាំងមេដាយសំរឹទ្ធនៅ World Championship 2025។ គ្រូបង្វឹកលោក Nikola Grbić មាន​ជម្រើស​កីឡាករ​ដ៏រឹងមាំពីរឈុតដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលជួយ​ឱ្យលោកអាចផ្លាស់ប្តូរកីឡាករចូលលេងដោយមិនធ្វើឱ្យ​ធ្លាក់​ចុះគុណភាពក្រុមឡើយ។ កីឡាករ Wilfredo León, Bartosz Kurek, Aleksander Śliwka និង Marcin Janusz សុទ្ធ​តែ​ត្រូវ​បាន​គេចាត់ទុកថាជាកីឡាករបាល់ទះលំដាប់ពិភពលោក។ កីឡាករស្នូលរបស់ក្រុមនេះប្រកបអាជីពក្នុងលីគក្នុងស្រុក Tauron Liga ដែល​បើគិតពីកម្រិតប្រកួតប្រជែង និងកិត្យានុភាព គឺស្ថិតនៅលេខពីរ បន្ទាប់ពីលីគ Serie A1 ប៉ុណ្ណោះ។

តាមរយៈការវាយសេវាដ៏មានឥទ្ធិពល ប្រព័ន្ធបាំងបាល់ដែលរៀបចំបានយ៉ាងល្អ និងភាពបត់បែនក្នុងតំបន់ប្រយុទ្ធ គឺពិត​ជា​ធ្វើ​ឱ្យ​គូ​ប្រកួត​ពិបាកនឹងទប់ទល់ទៅនឹងទម្រង់លេងរបស់ក្រុមប៉ូឡូញខ្លាំងណាស់។

ក្រុមជម្រើសជាតិប៊ុលហ្គារី – ឱកាសឈ្នះជើងឯក 13%

ប៊ុលហ្គារីបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Championship 2025 ក្នុងនាមជាក្រុមលាក់មុខមួយ ហើយ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់ជាជើងឯករង។ ទោះបីជាទទួលបានជោគជ័យថ្មីៗនេះក៏ដោយ ក៏ក្រុមនេះ​នៅតែជាក្រុមស្ថិត​ក្នុងកម្រិត​មធ្យម​ប្រចាំ​តំបន់​អឺរ៉ុប​ដដែល ហើយទម្រង់លេងជារួមរបស់ពួកគេ គឺនៅមានកម្រិតនៅឡើយបើធៀបទៅនឹងក្រុមអុីតាលី និងប៉ូឡូញ។ ប៊ុលហ្គារី​មិន​មាន​ធនធានកីឡាករសំបូរបែបនោះទេ ហេតុនេះលទ្ធផលតែងតែពឹងផ្អែកទៅលើទម្រង់លេងរបស់កីឡាករស្នូលរបស់ពួកគេ។ ក្រុម​ជម្រើស​ជាតិបាល់ទះប៊ុលហ្គារី នឹងត្រូវលេងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៅលើទឹកដីខ្លួនឯង ហើយគួរតែអាចឆ្លងផុតទៅកាន់វគ្គ 16 ក្រុម​ចុងក្រោយដោយគ្មានបញ្ហានោះទេ។ ថាតើពួកគេអាចបោះជំហានទៅមុខបានឆ្ងាយប៉ុណ្ណានោះ គឺអាស្រ័យទៅលើសមត្ថភាព​របស់​​គូប្រកួតដែលពួកគេត្រូវជួបនៅវគ្គបន្តបន្ទាប់។

ក្រុមជម្រើសជាតិបារាំង – ឱកាសឈ្នះជើងឯក 11%

បារាំងគឺជាម្ចាស់ជើងឯកអូឡាំពិក (2020, 2024) ស្របពេលដែលតារាឆ្នើមប្រចាំក្រុម Antoine Brizard គឺជាអ្នក​ប៉ះ​សេ​ដ៏​ល្អ​បំផុត​ម្នាក់​នាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក្តី កូនក្រុមរបស់លោក Andrea Giani ទទួលបានលទ្ធផលយ៉ាងខកចិត្តនៅព្រឹត្តិការណ៍ World Championship កាលពីឆ្នាំមុន ដោយធ្លាក់ដល់ចំណាត់ថ្នាក់លេខ 18។ សម្រាប់ព្រឹត្តិការណ៍ European Championship 2023​ ក្រុមបារាំងបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4។ ក្រុមនេះ​អាចនឹង​មាន​ឱកាស​ប្រជែង​យក​មេដាយបាន ប្រសិនបើពួកគេអាចរៀបចំប្រព័ន្ធបាំងបាល់ថ្មីឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រឹងការទទួលបាល់ជុំវិញតំបន់របស់ Brizard។

ចំណុចដែលគួរដឹងអំពីព្រឹត្តិការណ៍នេះ

ព្រឹត្តិការណ៍ EuroVolley Men លើកទី 34 នេះ នឹងមានការចូលរួមពីក្រុមជម្រើសជាតិចំនួន 24 ដោយបែងចែកជាបួនពូល៖

1.     ពូល A៖ អុីតាលី ស៊ុយអែត ស្លូវេនី សាធារណរដ្ឋឆែក ក្រិក ស្លូវ៉ាគី។ ការប្រកួតនឹងត្រូវធ្វើឡើងនៅទីក្រុង Modena (អុីតាលី)។

2.     ពូល B៖ ប៊ុលហ្គារី ម៉ាសេដ្វានខាងជើង ប៉ូឡូញ អ៊ុយក្រែន ព័រទុយហ្គាល់ អុីស្រាអែល។ ការប្រកួតនឹងត្រូវធ្វើឡើងនៅទីក្រុង Sofia (ប៊ុលហ្គារី)។

3.     ពូល C៖ ហ្វាំងឡង់ អេស្តូនី ស៊ែប៊ី បែលហ្ស៊ិក ហូឡង់ ដាណឺម៉ាក។ ការប្រកួតនឹងត្រូវធ្វើឡើងនៅទីក្រុង Tampere (ហ្វាំងឡង់)។

4.     ពូល D៖ រូម៉ានី ឡាតវី បារាំង អាល្លឺម៉ង់ តួកគី ស្វីស។ ការប្រកួតនឹងត្រូវធ្វើឡើងនៅទីក្រុង Cluj-Napoca (រូម៉ានី)។

ក្រុមចំណាត់ថ្នាក់កំពូលទាំងបួនប្រចាំពូលនីមួយៗ នឹងបន្តឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ ចាប់ពីវគ្គនោះទៅ ការប្រកួតនឹង​ដំណើរ​ការតាមរូបមន្តចាញ់ធ្លាក់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 13 ខែកញ្ញា ក្នុងទីក្រុងមីឡាន។

តាមដានការប្រកួតដ៏ជក់ចិត្តរបស់ EuroVolley Men 2026 ជាមួយ 1xBet ដែលជាដៃគូផ្លូវការរបស់ Volleyball World!

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T