តើក្រុមណានឹងឈ្នះពានរង្វាន់ Premier League រដូវកាល 2026-27?

//s9.kh1.co/28/283c5434406e7ea69cb47f719fb53dbfb351a407.png
កីទ្បា

 ២០-សីហា-២០២៦ ១០ព្រឹក · ៨ ថ្ងៃមុន

តើក្រុមណានឹងឈ្នះពានរង្វាន់ Premier League រដូវកាល 2026-27?

ស្របពេលដែលរដូវកាលថ្មីជិតចាប់ផ្តើម យើងអាចនិយាយបានថា ក្រុម "Big Six" បានត្រលប់មកវិញហើយ។ ស្វែងយល់​ពី​ចំណុច​សំខាន់ៗ​ទាំងអស់នៅក្នុងអត្ថបទវិភាគរបស់ 1xBet

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមដែលមានប្រៀបជាងគេបំផុត៖ Arsenal (ហាងឆេងឈ្នះ៖ 2.56)

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ក្រោមការដឹកនាំរបស់លោក Mikel Arteta បានឈានចូលរដូវកាល 2026-27 ក្នុង​នាម​ជាម្ចាស់ការពារតំណែងជើងឯកនិងជាបេក្ខភាពចម្បងក្នុងការប្រជែងយកពាន។ ពាន​រង្វាន់ដែលពួកគេទន្ទឹងរង់​ចាំ​យ៉ាង​យូរ​ពី​រដូវកាល​ 2025-26 ដែលជាពានរង្វាន់លើកដំបូងរបស់ពួកគេក្នុងរយៈពេល 22 ឆ្នាំ បានជួយ​ដោះស្រាយសម្ពាធ​ផ្លូវ​ចិត្ត​យ៉ាងធំធេង​ចេញ​ពីក្រុមទាំងមូល។

ចំណុចខ្លាំងចម្បងរបស់ក្រុមកាំភ្លើងធំ Arsenal គឺស្ថិតនៅលើភាពស៊ីសង្វាក់គ្នាក្នុងក្រុម និងតុល្យភាព​រវាង​តំបន់​ការពារ​ដ៏​ល្អ​បំផុត​ប្រចាំ​លីគ ព្រមទាំងតំបន់ប្រយុទ្ធដ៏មានភាពបត់បែន។ វត្តមានរបស់ Bruno Guimarães នឹងជួយពង្រឹងតំបន់បម្រើ ខណៈ​ដែល​ចំណាប់​អារម្មណ៍ទៅលើ Vinícius Júnior បានបង្ហាញពីគុណភាពកីឡាករដែលអាចចូលរួមជាមួយម្ចាស់ជើងឯកអង់គ្លេសមួយនេះ។ ទោះ​ជាយ៉ាងណាក៏ដោយសមាសភាពកីឡាករស្នូលរបស់ក្រុមគឺមានភាពរឹងមាំខ្លាំងរួចទៅហើយ ហើយបញ្ហា​ប្រឈម​ចម្បង​របស់​លោក​ Arteta អាចជាការទប់ទល់នឹងភាពនឿយហត់ផ្នែកអារម្មណ៍ បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏ជោគជ័យ។

ក្រុមប្រជែងកៀកកិតបំផុត៖ Manchester City (ហាងឆេងឈ្នះ៖ 3.72)

ក្រុមមេឃខៀវ Man City បានរបូតពានរង្វាន់កាលពីរដូវកាលមុន ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ប៉ុន្តែធនធាន និង​គុណភាព​របស់​ពួកគេនៅតែស្ថិតក្នុងចំណោមកម្រិតល្អបំផុតនៅអឺរ៉ុប។ បច្ចុប្បន្ន ក្រុមនេះកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី និងធ្វើការ​កែប្រែ​ប្រព័ន្ធ​លេងរបស់ខ្លួនយ៉ាងជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយវត្តមានរបស់កីឡាករកម្រិតពិភពលោក នៅតែ​ធ្វើឱ្យពួកគេ​ក្លាយ​ជា​គូ​ប្រជែងដ៏គួរឱ្យខ្លាចដដែល។

ស្របពេលជាមួយគ្នានេះ យើងមិនទាន់ដឹងនៅឡើយទេថា តើក្រុមនឹងមានប្រតិកម្មយ៉ាងណា ចំពោះការចាកចេញរបស់លោក Guardiola និងការមកដល់របស់លោកMaresca។ ប៉ុន្តែប្រសិនបើអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះអាចជួយឱ្យ Man City ស្វែងរក​ទម្រង់​លេងដ៏ល្អរបស់ខ្លួនឃើញយ៉ាងឆាប់រហ័សនារដូវស្លឹកឈើជ្រុះនេះការប្រជែងដណ្តើមពាន​នឹងក្លាយ​ជា​ការ​តតាំង​គ្នា​យ៉ាង​តាន​តឹង​​ជាមួយក្រុម Arsenal។

ក្រុមប្រជែងយកចំណាត់ថ្នាក់កំពូលទាំង 3៖ Liverpool និង Manchester United

Liverpool (ហាងឆេងឈ្នះ៖ 6.4)

បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 កាលពីរដូវកាលមុន ក្រុមហង្សក្រហមLiverpool កំពុងស្ថិតក្នុង​ដំណាក់​កាល​កសាងក្រុម​ឡើង​វិញ។ ក្រុមនេះនៅតែរក្សាបាននូវសក្តានុពលតំបន់ប្រយុទ្ធដ៏គួរឱ្យខ្លាច ប៉ុន្តែតំបន់ការពារកណ្តាលគឺជាក្តីបារម្ភយ៉ាងធំ។ Van Dijk, Gomez​ រួមទាំងកីឡាករវ័យក្មេង Leoni និង Jacquet មិនមែនជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ប៉ុន្មានទេ បើប្រៀប​ធៀប​ទៅនឹង​កម្រិត​នៃ​ការ​ប្រកួតប្រជែងនៅក្នុង Premier League។ ប៉ុន្តែប្រសិនបើក្រុមរបស់លោក Iraola អាច​បញ្ចៀស​ការ​រង​របួស​កីឡាករ​សំខាន់ៗ​របស់​ពួកគេបាន នោះពួកគេយ៉ាងហោចណាស់ក៏អាចប្រជែងយកចំណាត់ថ្នាក់ Top 3 បានដែរ។

Manchester United (ហាងឆេងឈ្នះ៖ 7.4)

ក្រុមបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងស្ទុះឡើងយ៉ាងគួរឱ្យកត់សម្គាល់ នៅពាក់​កណ្តាល​រដូវកាល​ទីពីរ​នៃ​រដូវកាលមុន។ ក្រោមការដឹកនាំរបស់លោក Michael Carrick ក្រុមនេះបានស្វែងរក​ឃើញស្ថិរភាពដែល​ខ្លួន​ទន្ទឹង​រង់​ចាំយ៉ាងយូរ​នៅ​តំបន់​​​បម្រើ និងបានធ្វើឱ្យប្រសើរឡើងនូវការផ្លាស់ប្តូរទម្រង់លេងពីការការពារទៅកាន់ការវាយលុក។

ប្រសិនបើទម្រង់លេងល្អនេះនៅតែបន្តកើតមាន នោះ Manchester United មិនត្រឹមតែអាចរក្សាវត្តមានក្នុងចំណាត់ថ្នាក់កំពូលទាំង 3 ប៉ុណ្ណោះ​ទេ ថែមទាំងអាចឈានជើងចូលរួមប្រជែងពានរង្វាន់ជើងឯកទៀតផង។ កត្តាសម្រេចគឺស្ថិតលើការបន្តរីកចម្រើនរបស់ Šeško,​ ការបន្តបង្ហាញទម្រង់លេងកម្រិតខ្ពស់របស់ Bruno Fernandes មួយរដូវកាលទៀត ព្រមទាំងការស្វែងរក​កីឡាករ​ដ៏ស័ក្តិសម​មក​ជំនួសCasemiro ដែលបានចាកចេញទៅលេងនៅ Miami។

ក្រុមដែលអាចបង្កការភ្ញាក់ផ្អើល៖ Chelsea និង Tottenham

Chelsea (ហាងឆេងឈ្នះ៖ 9)

ក្រុមតោខៀវ Chelsea បានឆ្លងកាត់រដូវកាលដ៏លំបាកលំបិនមួយ ប៉ុន្តែពួកគេនៅតែស្ថិត​ក្នុងចំណោមក្រុមដែលពិបាក​ប៉ាន់ស្មាន​ទម្រង់​លេង​​បំផុតប្រចាំលីគ។ការតែងតាំងលោក Xabi Alonso ជាគ្រូបង្វឹកបង្គោល គឺធ្វើឡើងក្នុងគោលបំណង​ប្រមូល​ផ្តុំ​កីឡាករ​វ័យ​ក្មេង​ដែល​ពោរពេញដោយទេពកោសល្យ ឱ្យក្លាយទៅជាក្រុមដែលមានភាពស្អិតរមួតមួយ។

អ្វីដែលសំខាន់នោះគឺ ទីបំផុតក្លឹបបានចាប់ផ្តើមនាំយកកីឡាករដែលមានបទពិសោធន៍ជោគជាំដែលអាចជួយក្រុមបានយ៉ាងច្រើន សូម្បី​តែនៅក្រៅទីលានក៏ដោយ។ កីឡាករចាស់វស្សាដូចជា Henderson និង Welbeck សុទ្ធសឹង​តែជាអ្នក​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធ​គ្រប់​បែបយ៉ាង ហើយពួកគេមានសមត្ថភាពជួយក្រុមឱ្យបញ្ចៀសទម្រង់លេងឡើងចុះមិនទៀងទាត់នៅក្នុងការប្រកួត Premier League ទាំងមូល។

Tottenham Hotspur (ហាងឆេងឈ្នះ៖ 16)

ក្រុមមាន់ខ្នាយមាស Spurs បានឆ្លងកាត់រដូវកាលដ៏គួរឱ្យខកចិត្តមួយ បើផ្អែកលើចំណាត់ថ្នាក់ក្នុងលីគរបស់ពួកគេ ប៉ុន្តែចំណុច​នេះ​ហើយ​ដែលអាចក្លាយជាអត្ថប្រយោជន៍សម្រាប់ពួកគេវិញ។ ការមិនមានសម្ពាធពីការរំពឹងទុកខ្ពស់ពេក រួមផ្សំនឹងកាលវិភាគប្រកួត​ដែល​អាច​នឹងធូរជាងមុន នឹងជួយឱ្យពួកគេអាចផ្តោតអារម្មណ៍បានពេញលេញទៅលើការប្រកួត Premier League។ ក្រុមរបស់​លោក​ De Zerbi ពិតជានឹងបង្ហាញទម្រង់លេងវាយលុកយ៉ាងជក់ចិត្តជាមិនខាន។ ទន្ទឹមនឹងនេះ ការមកដល់របស់កីឡាករ Tonali, Van Hecke និង Senesi នឹងធ្វើឱ្យតំបន់ការពារកាន់តែមានភាពរឹងមាំជាងមុន។

សូមតាមដានការវិវឌ្ឍថ្មីៗបំផុតជាមួយ 1xBet!

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/2e/2e210e22ac88746811ce64550d26b4b5840bdaf2.png

នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ

 ២៣-កក្កដា-២០២៦ 
 ១០ព្រឹក · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T