1xBet ផ្តល់ជូនទិដ្ឋភាពទូទៅនៃទម្រង់លេងរបស់ក្រុមនីមួយៗនៅក្នុងវគ្គចែកពូលនិងឱកាសរបស់ពួកគេក្នុងការដណ្តើមជ័យជម្នះសម្រាប់ការប្រកួតបើកឆាកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសិង្ហបុរីប៉ះថៃ នៅថ្ងៃទី 15 ខែសីហា ថៃធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ASEAN Championship ចំនួនដប់មួយលើកនិងធ្លាប់ឈ្នះជើងឯកចំនួនប្រាំពីរលើក។ សម្រាប់ឆ្នាំនេះ ក្រុមជម្រើសជាតិថៃនៅតែមានមហិច្ឆតាខ្ពស់ក្នុងការដណ្តើមយកពានរង្វាន់នេះម្តងទៀត។ ក្រុមរបស់លោកAnthony Hudson បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងវគ្គចែកពូល៖ ពួកគេប្រមូលបាន 12 ពិន្ទុពេញ ស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងមិនរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។ តំបន់ប្រយុទ្ធដ៏មុតស្រួច និងតំបន់ការពារដ៏រឹងមាំ គឺជាកត្តាមានប្រៀបដ៏សំខាន់សម្រាប់ក្រុមនេះ នៅក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។
សិង្ហបុរីហាក់បង្ហាញទម្រង់លេងមិនសូវបានល្អប៉ុន្មានទេនៅក្នុងវគ្គចែកពូល។ នៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួន ក្រុមសិង្ហបុរី បានយកឈ្នះលើកម្ពុជា ដោយរកគ្រាប់បាល់ជ័យជម្នះបាននៅនាទីទី 11 នៃម៉ោងបន្ថែមប៉ុណ្ណោះ។ បន្ទាប់មក ក្រុមនេះបានយកឈ្នះទីម័រខាងកើតក្នុងលទ្ធផល 2-0 និងបានជួបការលំបាកយ៉ាងខ្លាំងក្នុងការរក្សាលទ្ធផលស្មើគ្មានគ្រាប់បាល់ សម្រាប់ការប្រកួតក្រៅដីទល់នឹងវៀតណាម។
មុនជំនួបជាមួយឥណ្ឌូនេស៊ី សិង្ហបុរីមានពិន្ទុនាំមុខគូប្រកួតរបស់ខ្លួនចំនួនមួយពិន្ទុហើយត្រូវការត្រឹមតែលទ្ធផលមិនចាញ់នៅកីឡដ្ឋាន Jalan Besar ប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវបានស៊ុតនាំមុខមុននៅដើមតង់ទីពីរ។ នៅនាទីទី 58 ស្ថានភាពរបស់សិង្ហបុរីអាចនឹងកាន់តែអាក្រក់ជាងនេះទៅទៀត៖ កីឡាករ Song Ui-young បានទទួលកាតលឿងទីពីរប៉ុន្តែបន្ទាប់ពីបានពិនិត្យមើលវីដេអូឡើងវិញ អាជ្ញាកណ្តាលបានដកកាតលឿងទីពីររបស់ខ្សែបម្រើរូបនេះវិញ។ បន្ទាប់ពីនោះមក ក្រុមរបស់លោក Gavin Lee បានសម្រុកវាយបកដើម្បីតាមស្មើ ហើយការព្យាយាមរបស់ពួកគេក៏ទទួលបានផល។ នៅនាទីទី 66 កីឡាករ Ilhan Fandi បានឆក់យកឱកាសពីកំហុសរបស់ក្រុមឥណ្ឌូនេស៊ីនៅក្នុងតំបន់គ្រោះថ្នាក់ ដែលនៅទីបំផុតបានជួយឱ្យក្រុមសិង្ហបុរីអាចគេចផុតពីបរាជ័យ។
ការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងសិង្ហបុរី និងថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 15 ខែសីហា។ អ្នកជំនាញរបស់ 1xBet ជឿជាក់ថាក្រុមជម្រើសជាតិថៃ គឺជាភាគីដែលមានប្រៀបជាងនៅក្នុងជំនួបនេះ ដោយពួកគេទទួលបានអត្រាហាងឆេង 1.55 សម្រាប់ការយកឈ្នះ ចំណែកឯលទ្ធផលស្មើគឺមានហាងឆេង 3.4 ខណៈដែលជ័យជម្នះរបស់សិង្ហបុរីមានហាងឆេង 5.94។
ម៉ាឡេស៊ីប៉ះវៀតណាម នៅថ្ងៃទី 16 ខែសីហា
បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គចែកពូលចំនួនបីលើករួចមក ក្រុមម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់លេខពីរក្នុងពូល B ដោយមាន 6 ពិន្ទុ។ មីយ៉ាន់ម៉ាក៏មានចំនួនពិន្ទុស្មើគ្នាផងដែរ ដូច្នេះការសម្រេចរកក្រុមដែលត្រូវឡើងទៅវគ្គខ្វែង គឺត្រូវរង់ចាំអ៊ុតលទ្ធផលនៃការប្រកួតថ្ងៃចុងក្រោយ។
ម៉ាឡេស៊ីបានស៊ុតបញ្ចូលទីនាំមុខមុនតាំងពីដើមតង់ នៅក្នុងការប្រកួតក្នុងដីទល់នឹងហ្វីលីពីន។ នៅនាទីទី 16 ក្រុមនេះបានដណ្តើមបាល់បានពីតំបន់គូប្រកួត តាមរយៈការដាក់សម្ពាធយ៉ាងខ្លាំង ហើយ Wan Kuzain បានបញ្ជូនបាល់កាត់ចូលទៅក្នុងតំបន់គ្រោះថ្នាក់យ៉ាងល្អ ហើយកីឡាករ Pavithran Gunalan ក៏បានតែតបញ្ចូលទីយ៉ាងល្អ។ បន្ទាប់ពីនោះមក ក្រុមម៉ាឡេស៊ីអាចបង្កើតឱកាសល្អៗមួយចំនួនទៀត ប៉ុន្តែពួកគេបានងាកមកផ្តោតសំខាន់លើការការពារវិញ និងបណ្តោយឱ្យគូប្រកួតមានឱកាសស៊ុតចំគោលដៅតែមួយដងគត់ពេញមួយការប្រកួត។ ជ័យជម្នះ 1-0 នេះ បានជួយឱ្យក្រុមរបស់លោក Tan Cheng Hoe វ៉ាជែងយកចំណាត់ថ្នាក់ពីមីយ៉ាន់ម៉ានៅក្នុងពូល ដែលបានរងបរាជ័យក្រោមថ្វីដៃក្រុមថៃនៅក្នុងការប្រកួតថ្ងៃចុងក្រោយ។
សម្រាប់វៀតណាមវិញ ការឡើងទៅកាន់វគ្គកាត់សេចក្តីគឺហាក់មានភាពងាយស្រួលជាង ដោយក្រុមជម្រើសជាតិវៀតណាម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខមួយប្រចាំពូល A ជាមួយពិន្ទុ 10 ពិន្ទុ។ ឆ្លងកាត់បួនប្រកួត ក្រុមនេះរបូតគ្រាប់បាល់ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន 13 គ្រាប់ ដែលនេះគឺជាកំណត់ត្រាស៊ុតបញ្ចូលទីល្អបំផុត ជាងក្រុមណាៗទាំងអស់នៅក្នុងព្រឹត្តិការណ៍ASEAN Championship ឆ្នាំនេះ។
វៀតណាមនឹងត្រូវលេងការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងម៉ាឡេស៊ី នៅថ្ងៃទី 16 ខែសីហា នាទីក្រុងកូឡាឡាំពួរ។ 1xBet បានវាយតម្លៃថាក្រុមវៀតណាម ទទួលបានអត្រាហាងឆេង 1.68 សម្រាប់ការយកឈ្នះ ចំណែកឯលទ្ធផលស្មើគឺមានហាងឆេង 3.1 ខណៈដែលជ័យជម្នះរបស់ម៉ាឡេស៊ីគឺមានហាងឆេង 4.99។
សូមជ្រើសរើសក្រុមដែលអ្នកពេញចិត្ត តាមរយៈអត្ថបទវិភាគរបស់ 1xBet ហើយចូលរួមគាំទ្រក្រុមរបស់អ្នកនៅក្នុងវគ្គកាត់សេចក្តីនៃព្រឹត្តិការណ៍ ASEANChampionship ទាំងអស់គ្នា!





